Part 10
ក្រោយពីបញ្ចុកបាយបញ្ចុកទឹកអោយនាយក្រាស់រួចរាល់ហើយជីមីនក៏សុំត្រឡប់ទៅផ្ទះវិញព្រោះត្រូវធ្វើការដំបូងនៅថ្ងៃស្អែក
ខ្ញុំទៅសិនហើយ ស្អែកទំនេរខ្ញុំនិងមកលែងលោក«នាយតូចញញឹមមកយ៉ាងស្រស់និយាយលានាយក្រាស់ មើលចុះហេតុអ្វីក៏ស្អាតយ៉ាងនេះ អស់ពេលភ្លឹកភ្លាំងបន្តិចក្រោយអ្នកម្ខាងទៀតរៀបនិងដើរចេញ
មីន! «យ៉ុនហ្គីហៅឈ្មោះ នាយតូចយ៉ាងស្រទន់ដែលមិនធ្លាប់ហៅអ្នកណាពីមុនមក
ហឹម! មានអីមែនទេ«ក្រោយមានដៃចាប់នាយ ហៅឈ្មោះបែបនេះទៀត មានអារម្មណ៍ក្ដៅមុខយ៉ាងមិចមិនដឹង
សន្យាណាថានិងមក«មិនដឹងយ៉ាងមិចទេចេះតែចង់ជួបមុខ ចង់អោយគេមើលថែ យ៉ាប់មែនជួបមិនបានប៉ុន្មានផង បែបជាមិនចង់ឃ្លាតសោះ
ហាសហា «និយាយធម្មតាទៅគេមិនថាទេតែនេះមានលែងទឹកមុខទៀតមិនអោយនាយតូចសើចយ៉ាងមិចនិងបានបើដូចកូនឆ្មាពេលកំពុងឃ្លានយ៉ាងចឹង
ហេតុអីសើច«មានអីគួរអោយសើចទៅគ្រាន់តែចង់អោយមកមើលគេនោះ
បាន ខ្ញុំនិងមក សន្យា«នាយតូចញញឹមបន្តិចរួចក៏ថ្ពក់កូនដៃសន្យាជាមួយនាយក្រាស់
ចាំជួបគ្នា « យ៉ុនហ្គី ញញឹមឡើងមិនដឹងខ្លួនពេលបានទទួលបានសន្យានោះ
មិចក៏ក្ដៅមុខយ៉ាងនេះ «បិតទ្វាបន្ទប់យ៉ុនហ្គីរួចក៏យកដៃក្ដោបថ្ពាល់ខ្លួនឡើង តាំងពោលឡើង (មិចក៏គួរស្រលាញ់យ៉ាងនេះ នៅមានញញឹមទៀត ទេ ទេ មីនៗ ភ្ញាក់ៗ អ្ហើយ!)
Skip
ព្រឹកប្រលឹមឡើងមក រាងតូចច្រលឹងសក់មុខទម្លាក់ត្រឹមត្របកភ្នែក ភ្ញាក់ឡើងនាំរាងកាយស្រលូនស្រឡៅចូលបន្ទប់ទឹករួចក៏ចុះមកខាងក្រោមដើម្បីធ្វើអាហារសម្រាប់ខ្លួនឯងនិងសម្រាប់ប្អូនប្រុសជាទីស្រលាញ់ផងដែល
អរុណសួស្តី បងប្រុស«នាយតូច គីមថេហ្យុង ប្អូនពៅ ចុះមករាក់ទាក់បងប្រុសខ្លួនរួចក៏ចូលទៅតុអាហារដែលមានស្រាប់នោះ
បាទ អរុណសួស្តី ថេយ៍ៗ «នាយតូចជីមីន ស្រលាញ់ថេយ៍ខ្លាំងណាស់នៅពេលកើតរឿងថ្ងៃនោះពួកគេរស់នៅផ្ទះមីងរបស់គេរហូតមកហើយអ្នកស្រីយក់សុីជាអាណាព្យាបាលពួកគេទៀតរហូតដល់ចប់វិទ្យាល័យ តែការសិក្សានិងការរស់នៅគឺពឹងផ្អែកលើលុយធានារ៉ាប់រងរបស់ប៉ាម៉ាក់របស់គេ ចឹងហើយលុយត្រូវទទួលបានដោយការកំណត់ បែបនេះហើយអ្នកស្រី យក់សុី មិនទទួលបានលុយនោះឡើយទើបបង្កើតជាការខឹងសម្បារឡើងមក ពួកគេត្រូវបានបណ្ដេញចេញពីរផ្ទះ ព្រោះលែងមានប្រយោជន៍ ខំសង្ឃឹមថាបានលុយនោះ តែបែរជាមិនបានស្អីសោះ ឲ្យនៅបន្ដធ្វើអីទៀត! ហើយសព្វថ្ងៃពួកគេរស់នៅផ្ទះម៉ាក់ប៉ាដែលធ្លាប់រស់នៅពីមុន។
ថ្ងៃនេះបងទៅហាត់ការត្រូវអត់«ដាក់ខ្លួនដល់តុក៏ចោតសួ
អឹម ថេយ៍ កុំភ្លេចទៅលេងពូជីនផង ហើយនេះសម្រាប់យកទៅសាលា ហើយពេលមានរឿងអីត្រូវខលប្រាប់បងឮទេ បងទៅធ្វើការហើយ«ជីមីន រៀបចំប្រអប់បាយនិងអាហារបន្តិចបន្តួចអោយថេយ៍ទុកញាំនៅសាលា ព្រោះនាយតូចមិនទម្លាប់ញាំនៅទីនោះនៅផ្ដាំផ្ញើទៀត
បាទ!!! អ្នកម៉ាក់«ថេហ្យុង បង្អូសសំលេង ហៅជីមីនថាម៉ាក់ មើលចុះផ្ដាំនោះផ្ដាំដូចអ្នកម៉ាក់គេចឹង ធ្វើអោយជីមីនកើតភាពគ្រឺតខ្នាញ់ឡើងមក តែបានត្រឹមញញឹមក្រវីក្បាលជាមួយចរិកប្អូនមួយនេះ។Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Cerita Pendekស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...