ភាគ2:អាល្អិតយ៉ុងហ្គី

498 15 0
                                    

តាំងពីថ្ងៃនោះមកពេលនេះក៏រំលងបាន2សប្ដាហ៍ទៅហេីយពិតជាដេីរលឿនមែន ហេីយសម្រាប់ថេយ៉ុងវាអាចថាជាទម្លាប់ទៅហេីយ មុនចូលធ្វេីការថេយ៍មក ដាក់ចីណីនៅទីនេះម្ដង ពេលចេញពីធ្វេីការក៏មកម្ដងទៀត ព្រោះថាឆ្មានឹងកូនឆ្កែនៅទីនេះគួរឲ្យស្រលាញ់ណាស់ មិនចេះរករឿងឈ្លោះគ្នាខាំគ្នាសោះ ពេលនេះក៏ដល់ម៉ោងថេយ៉ុងចេញពីធ្វេីការល្មមទេីបប្រញ៉ាប់រៀបចំខ្លួនមុននឹងយកថងចំណីដេីរ សម្ដៅមកសួនច្បានោះ

"អុះ!នេះលោកមកដាក់ចំណីឲ្យពួកវាដែរហេ"ថេយ៉ុងចូលមកអង្គុយចុះជិតជុងគុក សម្លឹងមេីលទៅឆ្មាដែលសុីចំណីដែលជុងគុកដាក់ឲ្យនោះ គិតទៅគេក៏ខានជួបប្រុសម្នាក់នេះយូរដែរតាំងពីថ្ងៃនោះមក

"អរ៎!បាទ ខ្ញុំទំនេរទេីបចេញពីធ្វេីការក៏មកលេងទៅ នេះបងថេយ៍ចុះពីធ្វេីការហេីយហេ"ជុងគុកញញឹមតបទៅថេយ៍មុននឹងសួរបកទៅវិញ ប្រេីកែវភ្នែកនេះទៀតហេីយជាកែវភ្នែកសម្លឹងមកដោយទន់ភ្លន់នឹងក្ដីស្រលាញ់ នេះជុងគុកគិតអី?

"ហាសៗ!ពិតមែនហេីយ នេះជុង ធ្វេីការនៅទីណាហេតុអីចេញលឿនម្លេះ ម៉ោងដូចជាទេីបនឹង 5 សោះ"ថេយ៉ុង សេីចៗមុននឹងតបទៅវិញ មែនហេីយ ការងារធម្មតាម៉ោង 5:30ទេីបានចុះ ដោយសារថេយ៉ុងជាម្ចាស់មន្ទីពេទ្យសត្វនោះទេីបលឿន ចុះជុងគុកហេតុអីក៏លឿនដែរ

"បាទ!ធ្វេីនៅ ធនាគារ ខេ ចន ជិតនេះណាបង"ជុងគុកញញឹមតបទៅវិញ ហាក់ឆ្លក់វង្វេងនឹងមុខសររលោងនេះដល់ហេីយ

"អរ៎!"ថេយ៉ុងងួកក្បាលតិចៗហាក់ដូចជាចង់គិចពីក្រសែរភ្នែកមួយនោះដូចគ្នា តែក៏ឆ្ងល់គេកេីតអីទេីបក្មេង នេះចេះតែសម្លឹងមកចឹង។និយាយៗគ្នាក៏ដល់ម៉ោង ថេយ៉ុងទៅផ្ទះវិញ ទេីបបំបែកគ្នាទៅផ្ទះរាងខ្លួន។

____________________

ងាកមកមេីលនៅក្នុងបន្ទប់សណ្ឋាគារមួយនេះវិញបែជាមានប្រុសស្រីមួយគូរកំពុងតែប្រយ៉ុតគ្នាយ៉ាងសប្បាយរីករាយមិនខ្វល់ពីអ្វីទាំងអស់ តែសុខៗក៏

"ក្រាក*"សម្លេងទ្វាបានរបេីកលេីងបង្ហាញនៅមនុស្សប្រុសខ្លួនតូចច្រលឹងម្នាក់កំពុងឈរមេីលគេមានអីៗនឹងគ្នាទាំងស្ងៀមស្ងាត់ នេះក៏ព្រោះតែគាំងមិនដឹងថានិយាយអ្វីព្រោះវាក៏ឃេីញនៅនឹងមុខភ្នែកច្បាស់ៗពេកហេីយ

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now