ភាគ17:មិត្តភក្តិ

201 9 0
                                    

នៅក្នុងផ្ទះរបស់មនុស្សមិនសូវនិយាយគួរណាតែស្ងាត់ត្រូវទេ??នេះបងប្រុសដ៏ល្អ ខំរកផ្ទះនៅកណ្ដាលក្រុងហេីយមានដីធំទូលាយនឹងមាភាពស្ងប់ស្ងាត់សម្រាប់ប្អូន ព្រោះដឹងថាប្អូនជាមនុស្សមិនចូលចិត្តរញ៉េរញ៉ៃ តែពេលនេះអ្វីៗហាក់ប្លែកខុសស្រលះនោះព្រោះថាគូរឆ្មាកណ្ដុលកំពុងដេញគ្នាស្រែកពេញនឹង គឺពោរពេញដោយស្នាមញញឹមនឹងភាពសប្បាយរីករាយ ហាក់ដូចជារំលឹកអាតីតកាលពីកុមារភាពមកវិញចឹង រំលឹកពេលដែលមានមិត្តដេញគ្នាលេងបែបនឹងឯហ

"បា..បានហេីយ!ហឺសៗហត់ណាស់"ជីមីនឈប់រត់ភ្លាមៗបែរមកប្រាប់ទៅអ្នកកំពុងដេញខ្លួននោះទាំងដង្ហក់សឹងតែដកដង្ហេីមមិនដល់គ្នា គេហត់ណាស់នេះចង់រត់ដល់ពេលណា

"អុះ!!!*ផឹប*"ដោយសារមុននេះរត់លឿនហេីយជីមីនស្រាប់តែឈប់ភ្លាមៗ ទេីបយ៉ុងហ្គីដែលរត់ដេញពីក្រោយនោះឈប់មិនទាន់បណ្ដាលឲ្យទៅបុកនឹងជីមីនមួយទំហឹង ដួលទៅលេីស្មៅខៀវខ្ចីទាំងនោះ យ៉ុងហ្គីឃេីញបែបនេះក៏ប្រញ៉ាប់ បង្វែរជីមីនឲ្យនៅពីលេីខ្លួនវិញ ទេីបដល់ដីដោយមានយ៉ុងហ្គីទ្រពីក្រោម អ្វីៗហាក់ឈប់ស្ងៀមក្រោយពេលពួកគេទាំងពីរបានដួលមកដល់ដី ម្នាក់ៗហាក់និយាយអ្វីលេងចេញខួរក្បាលជាប់គាំង ជីមីនបានត្រឹមគិតក្នុងចិត្តម្នាក់ឯងថា...

(នេះគេទ្រខ្ញុំមែនទេ???គេ...ហេតុអីក៏ធ្វើបែបនឹង មិនខ្លាចខ្លួនឯងឈឺទេហ៎)ជីមីនដែលដួលនៅលេីខ្លួន យ៉ុងហ្គីនោះ គិតតែពីសម្លឹងមេីលយ៉ុងហ្គីលេីងភ្លឹក យ៉ុងហ្គីវិញក៏ដូចគ្នា

(គេ...មិនអីទេមែនទេ?)យ៉ុងហ្គីហាក់មិខ្វល់ខ្លួនឯងបែរជាគិតសម្លឹងមេីលខ្លាចថាជីមីនត្រូវរបួសអ្វីទៅវិញ។

មិនយូរកែវភ្នែកដែលសម្លឹងបាញ់មករកគ្នាដោយ មនោសញ្ចេតនានោះក៏ហាក់ទន់ទោរ ធ្វើឲ្យពួកគេទាំងពីចាប់ផ្ដេីមអោនក្បាលមកជិតៗរកគ្នាហាក់ដូចជាមានអ្វីអូសទាញចឹង យ៉ុងហ្គីវិញបេះដូងក៏លោតលឿនៗហាក់ដូចជាមាន កាមទេព យកព្រួញស្នេហ៍មកបាញ់ចំបេះដូងនេះឲ្យលោតកញ្ចោល ចង់តែចាប់ក្មេងម្នាក់នឹងលេបចូលពោះនោះទេ។ជីមីនក៏ដូចគ្នាគេអោនទៅ សន្សឹមៗ មាត់ទាំងពីក៏កាន់តែជិតគ្នាទៅ រហូតដល់...

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now