ក្រោយជូនថេយ៍ទៅបន្ទប់រួច ជុងគុកក៏បានមកផ្ទះធំដែលនៅជាផ្ទះប៉ាម៉ាក់គេនេះឯង ព្រោះកម្មវិធីនេះជារបស់មិត្តគាត់ ទេីបត្រូវទាញជុងគុកមកដែរ ក្រោយរៀបចំរួចរាល់អស់ពួកគាត់ពីរនាក់ប្ដីប្រពន្ធជិះឡានមួយទៅដោយមានអ្នកបេីកឡាន ជុងគុកជិះឡានក្រោយម្នាក់ឯង ទេៗគឺជាមួយតែកុងឡានទៅពីក្រោយ ក្រោយដល់កម្មវិអី ក៏មានអ្នកថតរូបអ្វីជា ច្រេីន តែមិនបានផ្សាយទេព្រោះជាកម្មវិធីឯកជន
"សួរស្តី អាជុន នេះមកមិនមានខ្វះអ្នកណាទេរឺ??"អ្នកជាមិត្តដេីរមកទទួលរាក់ទាក់ដោយប្រេីសម្ដីបែបមិត្តភាព ទាំងញញឹមពរព្រាយណាមួយ នេះក៏ជាកម្មវិធីគាត់ផងទេីបមិនអាចយំបានទេ
"យី!ឯងនេះ ប្រពន្ធកូនយេីងមកអស់ហេីយនៅរកអ្នកណា"លោកជុន ស៊ូក វៃស្មានមិត្តមួយដៃតិចៗសួរទៅវិញបែបហួសចិត្ត គ្រួសារគាត់មានតែបីអ្នកនេះតេីឲ្យខ្វះអ្នកណាបានទៅ
"កូនប្រសារឯងនោះអីហាសៗ មិនដូចយេីងទេឯង យេីងមានដល់ចៅហេីយណាតិចតាមមិនទាន់"គាត់នាំមិត្តដេីរចូលទៅក្នុងតិចៗមុននឹងសួរនាំ រកកូនប្រសារលោក ជុន ស៊ូក បានអីមិនឲ្យរក បេីកូនគាត់មានចៅហេីយជុងគុកនៅមិនទាន់លិចលឺដំណឹងថាមានគូកំណាន់ចិត្តផង
"មិនទាន់ក៏ហីទៅ យេីងមិនបង្ខំកូនយេីងស្រាប់ហេីយ ចង់បានក្មេងមកលេងក៏ទៅមណ្ឌលកុមារកំព្រាបន្ដិចទៅ កូនយេីងទុកឲ្យគេដេីរផ្លូវគេដោយខ្លួនឯងទៅ"មែនហេីយ នេះហេតុផលដែលជុងគុកមិនសូវចេះខ្វល់អ្វី ចង់ធ្វើក៏ធ្វើចង់ឈប់ក៏ឈប់ គ្មានអ្នកឃាត គ្មានអ្នកបង្ខំទេមានតែអ្នកចាំលេីកទឹកចិត្តបែបនឹងឯង ហេីយនេះក៏ដូចគ្នា ជាហេតុធ្វេីឲ្យជុងគុកមិនងាយត្រូវការអ្នកណា ទទួលយកអ្នកណា ខ្វល់ទឹកចិត្តអ្នកណាទេ ព្រោះមានសសរ ដ៏រឹងមាំមួយទុកឲ្យពឹងផ្អែក រួចស្រាប់ទៅហេីយ អ្នកផ្សេងមកក៏គេមិនសូវខ្វល់ដែរ ព្រោះបែបជាមនុស្សរាងទម្រេីសបន្ដិច តែមិនខ្លាំងទេព្រោះយ៉ាងណាក៏ប៉ាម៉ាក់ប្រដៅមកបានល្អដែរ
"យ៉ាងណាមានសាច់ឈាមឯងមួយក៏ល្អវេីយ"មែនហេីយប្រុងដាច់ពូជត្រឹមនឹងហី
"ទៅពេទ្យយកទៅហា៎បេីចង់បាននោះ"មែនហេីយ សម័យនេះ ទោះគាត់ជាមនុស្សចាស់ តែក៏ស្គាល់វិជ្ជាសាស្ត្រមិនចាញ់ក្មេងដែរ
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Storie breviជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗