ភាគ21:បងថេយ៍សំខាន់ជាង

214 8 0
                                    

យប់យន់កាន់តែជ្រៅ តែមនុស្សពីរនាក់នេះវិញបែរជាមកអង្គុយលេីខ្សាច់មុខបន្ទប់រីសតទាំងកណ្ដាលយប់ សម្លឹងទៅព្រះច័ន្ទដែលកំពុង គោចរលេីផ្ទៃមេឃាដែលងងឹតធំល្វឹងល្វេីយនោះទៅវិញ

"បងត្រជាក់ទេ"ជុងគុកយកភួយមកពីណាមិនដឹងក្របឲ្យថេយ៍ព្រមទាំងអោបជាប់ក្នុងវង្វង់ដៃ ព្រោះថានេះយប់ហេីយចឹងខ្យល់ក៏ធ្លាក់មកខ្លាំងដូចគ្នា អង្គុយជិតមាត់សមុទ្រធំល្វិងល្វេីយដាច់កន្ទុយភ្នែកដូចជាផ្ទៃមេឃបែបនឹងមិនត្រជាក់មានតែចម្លែក

"ហឹម!!"ថេយ៍ញញឹមក្រវីក្បាល ដឹងទេគេចូលចិត្តសមុទ្រក៏ចូលចិត្តពេលយប់ដែរ រឹតតែចូលចិត្តពេលបានមេីលទៅព្រះច័ន្ទបែបនឹងទៀត

"នេះម៉ោងជិត2ហេីយបងមិនងងុយគេងទេឬ"ជុងគុកសម្លឹងទៅនាឡិការនៅនឹងដៃបន្ដិចមុននឹងងាកមកសួរថេយ៍វិញ ម៉ោង2ហេីយចង់នៅដល់ណា ក្នុងចិត្តគេវិញភ័យខ្លាចតែថេយ៍ឈឺទេ មកហាលសន្សើមចឹងនោះ

"ជុងងងុយហេីយមែនទេ ចឹងតោះ"ថេយ៍ងាកមេីល មុខ ជុងគុកដែលអង្គុយអោបគេបន្ដិចមុននឹងរ កងេីប ណាមួយគេក៏ដឹង គ្មានអ្នកណាមកកំដរយេីងដាច់បាយដាច់ងងុយចឹងទេ នៅជាមួយគ្នាគួរយល់ពីគ្នាខ្លះព្រោះមួយថ្ងៃនេះជុងតាមគេច្រេីនណាស់ហេីយ

"ទេ!បងចង់នៅមេីលបន្ដរខ្ញុំកំដរ ខ្ញុំសួរព្រោះខ្លាចបងងងុយ នឹងត្រូវសន្សេីមឈឺប៉ុននោះ"ជុងគុកប្រញ៉ាប់ចាប់ទាញដៃថេយ៍ជាប់មិនឲ្យងេីប ព្រោះគេមិនមែនមិនដឹងថាថេយ៍ចង់នៅឯណា គេក៏មិនដឹងដែរពេលខ្លះថេយ៍មិននិយាយក៏គេមានអារម្មណ៍ថាយល់ចិត្តថេយ៍ដែរគេដឹងថាថេយ៍ចង់ធ្វេីអ្វី...

"ហុឹស!មិនខ្លាចខ្លួនឯងឈឺទេឬ??"ថេយ៍ញញឹមហួសចិត្តនឹងក្មេងនេះបារម្មណ៍ហួសហែងគេសម្បេីម ណាស់ ខ្លួនឯងដូចមិនឃេីញចឹងផង

"បងថេយ៍សំខាន់ជាង"ជុងគុកងាកមកថេយ៍ញញឹមមុននឹងអង្គុយអោបថេយ៍វិញយ៉ាងជាប់ហាក់ខ្លាចបាត់ទៅណាចឹង

"ជុងដឹងទេ...បងមានអារម្មណ៍ថាក្ដីសុខណាស់"ថេយ៍ងាកមកងេីយសម្លឹងមុខក្មេងដែលអោបគេជាប់មុននឹងនិយាយ រួចក៏ផ្អែកទៅនឹងទ្រូងមនុស្សដែលកំពុងអោបគេនោះ គេក្ដីសុខពិតមែន តេីមកពីគេមិនបានបានជួបទង្វេីរទាំងនេះ ឬក៏មកពីម្នាក់ដែលធ្វេីទង្វេីរទាំងនឹងជាជុង...??

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now