ភាគ26:អ្នកណាកូនម៉ាក់ឲ្យពិតទៅ?

198 11 0
                                    

ម៉ោងប្រហែលជា10ព្រឹក ថេយ៍ក៏បានក្រោកពី ដំណេកទាំងមីងមាំងសេសឺរ សម្លឹងរកមនុស្សដែលបានដេកអោបខ្លួនកាល់ពីយប់មិញ ទេៗព្រឹកត្រូវជាងតែថារកមិនឃេីញសោះ

"ទៅណាហេីយ?ប្រហែលជាទៅធ្វើការហេីយទេដឹងម៉ោង10ជាងទៅហេីយ"ថេយ៍ ឆ្ងល់ តែមេីលម៉ោងក៏ដឹងថា10ជាង ចឹងប្រហែលជាទៅធ្វេីការនឹងឯង

"ឃ្លានមីស៊ុបម្លេស"គ្រាន់តែងេីបពីដេកភ្លាមថេយ៍នឹកឃេីញមីស៊ុបភ្លាម ដោយទ្រាំមិនបានក៏ចុះទៅរៀបចំខ្លួនងូតទឹកអាងនឹងបាន ទៅ ទិញអ្វីដែលខ្លួនឃ្លាន ដោយសារប៉ាវៗនៅដេកផងថេយ៍ក៏មិនបានយកទៅជាមួយដូចគ្នា កុំសួរថាយប់មិញលូវឈឺអត់ ឈឺតែឃ្លានជាង

" អ៊ុំ ស្រីត្រូវការអ្វីដែរ"បុរសអ្នកលក់

"ចាស៎!មីស៊ុបមួយចាន ..."គាត់និយាយទាំងញញឹម

"សូមគិតលុយជាមុនបាទ"

"នេះ ខ្ញុំភ្លេចយក លុយមកហេីយធ្វេីយ៉ាងមិចទៅ ក្មួយចាំបន្ដិចមីង មិញសុំទេប្រាប់កូនបន្ដិច"

"ចឹងមុីងសូម ទៅមួយជំហាផងសិនបានទេ ខ្ញុំត្រូវការទទួលភ្ញៀវត"កំលោះអ្នកលក់និយាយទាំងមានសុជីវធម៌ទៅដាក់មនុស្សស្រីចំណាស់នោះ

"សួរស្តីខ្ញុំយកមីស៊ុបមួយ..."ថេយ៍មកដល់ក៏ញញឹមកាម៉ង់ អាហារដែលខ្លួនបានឃ្លាន

"បាទអស់ 1មុឺន2ពាន់ បាទ"

"សរុប របស់គាត់ផង"ថេយ៍ ឃេីញគាត់អង្គុយចុចទូរស័ព្ទ មេីលទៅទូរស័ព្ទរាងភ័យដែរទេីបថេយ៍ជួយចេញជំនួស

"បាទចឹងទាំងអស់ 2មុឺន 4ពាន់"

"បាទនេះលុយ"

"សូមចាំបន្ដិចបាទ"ក្រោយរួចរាល់ ថេយ៍ក៏ចូលទៅអង្គុយជាមួយអុំស្រីនោះ

"មីង ទេទៅអ្នកណាមែនទេ"ថេយ៍ឃេីញគាត់ ព្យាយាមចុចជាច្រេីនដងតែមិនចូលទេីបសួរ

"អរ៎!ក្មេងតូច មីងកំពុង ទេទៅកូនប្រុស គេធ្វើការជិតនេះតែមិនចូលសោះ"អ្នកមីងនិយាយទាំងថ្នមសម្លេង

"គេរវល់ទេដឹង តែយ៉ាងណាមិនអីទេអ៊ុំស្រី ខ្ញុំបានចេញលុយរួចហេីយ ឲ្យគេធ្វើការសិនទៅ"ថេយ៍ញញឹមប្រាប់មកគាត់ គេជាមនុស្សបែបនេះយ៉ាង ឃេីញពិបាកក៏ជួយទៅ ឆ្មាមិនចេះនិយាយគេនៅជួយចុះទម្រាំមនុស្ស

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now