ភាគទី28:បងស្រលាញ់ជុង

189 11 0
                                    

ពីមួយនាទីទៅមួយនាទី ពីរមួយម៉ោងទៅមួយម៉ោង តាំងពីព្រឹករហូតមេឃចាប់ផ្ដេីមបាក់ស្រទំ ក៏ជុងគុកនៅតែមិនព្រមទៅណាសោះនៅមុខបន្ទប់ថេយ៍នឹងឯង ទោះមានអ្នកដេីរមកកាត់ឃេីញ ក៏គេហាក់មិនខ្មាស់មិនខ្លាច អ្នកណាសោះ ចំណែកអ្នកនៅក្នុងបន្ទប់វិញ គឺយំៗលេីងហេីមភ្នែកទៅហេីយ ឃេីញថានេះម៉ោង6ហេីយ ជុងគុកនៅមិនទាន់ទៅវិញទេីបចិត្តមិនដាច់បេីកទ្វាឲ្យចូលមកដ៏ដែល

"បងថេយ៍"ជុងគុកងេីយមេីលទៅថេយ៍ទាំងចង់ខ្យល់ ព្រោះថាអត់បាយមកមួយថ្ងៃហេីយ រងចាំទ្រាំតែថេយ៍បេីកទ្វាមក នេះកុំថាមកដេញគេចេញទៀតណា

"ចូលក្នុងមក"ថេយ៍និយាយទាំងសម្លេងស្អក បេីកទ្វាឲ្យជុងគុកចូលទាំង ភ្នែកនៅហេីមមិនទាន់បាត់

"ហឹស បងយល់ពីខ្ញុំហេីយមែនទេ"ជុងគុកងេីបឈរទាំងញញឹមសួរទៅថេយ៍នេះព្រមនិយាយជាមួយគេយល់ពីគេហេីយ

"យេីងឈប់ជួបគ្នាទៅ" ដោយស្ងាត់ជាយូរថេយ៍ក៏និយាយមកម្ដងទៀត ជុងគុកលឺហេីយបែជាអន់ចិត្តខូចចិត្តមកលេីសដេីម

"បងថេយ៍ ខ្ញុំមិនយល់ទេ បេីជាសង្សារគ្នាតេីមានអ្វីធ្ងន់ធ្ងរណាស់ណា៎ទៅ"ជុងគុកចូលមកចាន់ស្មាថេយ៍សួរទាំងហត់ នឹងខូចចិត្តរួមគ្នា តេីទាក់ទងគ្នាវាកេីតស្អីណាស់ណាទៅបានជាមិនយល់ព្រមបែបនឹង

"ជុងមិនយល់ឬធ្វើមិនយល់ ពួកយេីងជាមនុស្សប្រុសហេតុអីក៏នៅតែ ចចេសមិនស្ដាប់គ្នាបែបនឹង"

"បងរស់នៅដោយសារមាត់គេ"ក្រោយស្ដាប់សម្ដីថេយ៍ហេីយធ្វេីឲ្យគេអត់ហួសចិត្តមិនបាន យ៉ាងមិចថេយ៍រស់នៅដោយសារសម្ដី ដោយសារមាត់ពាក្យគេ

"ជុង...បងមិនចង់ឲ្យពួកយេីង វាហួសព្រំដែនជាងនឹងទេ"ថេយ៍ចាប់ផ្ដេីមរលីងរលោងទឹកភ្នែក ថេយ៍រឹងមាំ តែគឺការពិតទន់ជ្រាយណាស់ មិនមែនជុងគុកមិនដឹងទេ ពាក្យសម្ដី ទង្វើល្មមៗថេយ៍ដេកគិតរាប់ថ្ងៃ ចុះបេីឲ្យគេជួគេប្រទះនឹងសង្គមខាងក្ដៅសម្លឹងសម្លក់ និយាយលិចកេីតដាក់ច្បាស់ណាគេទ្រាំមិនបានទេ

"ហួសព្រំដែន?ហួសយ៉ាងមិច សុីដេកជាមួយគ្នា ក្រែងជាទង្វេីមនុស្សស្រលាញ់គ្នាមិនចឹង បងនិយាយទៅបងខ្លាចអីបងប្រាប់មកចាំខ្ញុំជាអ្នកទទួលរង តែឬក៏មកពីខ្ញុំទេីបបងថេយ៍មិនព្រមទទួលយក ឬបងមិនបានស្រលាញ់ខ្ញុំពិតមែន?"ជុងគុកគេចាប់ផ្ដេីមទទួលយកពីថេយ៍មិនបានដូចគ្នា គេស្រលាញ់គេចង់ឲ្យគ្រប់គ្នាដឹង ថេយ៍ខ្លាចអីប្រាប់គេមក គេនឹងជំនះ គេមិនខ្លាចអ្វីទេគេខ្លាចតែថេយ៍មិនព្រមទទួលយកគេទៅវិញទេ

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now