នៅក្នុងធនាគារមួយកន្លែង ជាកន្លែង ផ្ដល់ប្រាក់កម្ចី សន្សំ ឬក៏ ហៅថាក្រុមហ៊ុនស្រាប់ពួកបុគ្គលិកធ្វេីការនៅទីនេះ ដែលវាមានកម្ពស់ ជាង16ជាន់ ដែលជាន់ទី1ជាជាន់ទទួលភ្ញៀវនឹង បេីក ប្រាក់កម្ចី មានផ្ញេីរប្រាក់ នឹង សន្សំប្រាក់ផងដែរ ហេីយជាន់ទី2ជាជាន់ សម្រាប់ ភ្ញៀវ វីអាយភី(VIP) ដែលជាអតិថិជន របស់ខាងធនាគារ ជាន់បន្ទាប់ជាជាន់បុគ្គលិក ធ្វេីការនេះឯង
"មានរឿងអីមែនទេ"សុខៗក៏អ្នកស្រី ជុង អ៊ុន-ហីអ្នកម្ដាយជាទីស្រលាញ់របស់ជុង គុក ក៏ចូលមកសួរនាងទាំងពីរនាក់ ធ្វើឲ្យនាងភ្ញាក់ចង់គាំងបេះដូង ព្រោះតែមុននេះនិយាយដេីមកូនប្រុសគេពេលនេះម្ដាយគេក៏មកទាន់នោះអី
"លោកស្រីប្រធាន គឺ...គឺគ្មានអីទេចាស៎"ពួកនាងញញឹមមិនសមនិយាយរកដាក់រដុបលេីកដាក់សម្លេងមិនស្មេីរគ្នាដាក់ អ្នកស្រី អ៊ុន ហី ព្រោះឲ្យនាងនិយាយថាមិច ប្រាប់ម្ដាយគេថានិយាយដេីមកូនប្រុសគេនឹងមែនទេ
"ល្អហេីយ នេះកូនជុងនៅកន្លែងទេ"មែនហេីយគាត់មិនបានទៅយកទោសអូសដំណើរអ្វីទេ គាត់មកនេះគឺមករកកូនប្រុសតែមួយរបស់កាត់ គាត់មករកចេះតែមិនសូវជួបសោះ ផ្ទះក៏លេងចង់ទៅ មួយថ្ងៃទៅមួយថ្ងៃដូចជាប្លែកៗយ៉ាងមិចមិនដឹងទេកូនគាត់ ទេីបគាត់មកលេងវិញតែម្ដង កុំឲ្យគេពិនរវល់ខ្លាំងពេក
"ចាស៎ នៅចាស៎"ពួកនាងហាក់នៅភ័យមិនទាន់បាត់ឆ្លេីយទាំងរដុប នឹងឯង មុននឹងបញ្ចាក់ថាប្រធាននៅ
"ចឹងនាងធ្វេីការបន្ដរចុះ ខ្ញុំទៅរកគេបន្ដិចសិន"គាត់ញញឹមតបមុននឹងដេីរទៅរកកូនប្រុសវិញដែលនៅធ្វេីការងារនោះ
____________________________
ងាកមកមេីលអ្នកនៅក្នុង បន្ទប់ធ្វើការវិញ មិនដឹងជាស្អីទេអង្គុយបេះបួយលូកលាន់ពាក្យសម្ដីគ្នាមិនឈប់សោះ ដល់ថ្នាក់អង្គុយលេងជាប់កៅអុីរត់មកមកប៉ះដៃប៉ះជេីងថែមទៀតផង
"បងថេយ៍សុំអង្វរណា..."ជុងគុកអង្គុយចុះកាន់ដៃថេយ៍ទាំងទឹកមុខអង្វរករ មិនដឹងថាសុំស្អីធ្វេីស្អីមុននេះទេបានជាដល់ថ្នាក់នឹងនោះទេ
"អត់ទេជុង បងធ្វើការមែនណា៎ យល់បន្ដិចបានទេ"ថេយ៍និយាយមកវិញទាំងមុខមាំ មាត់ៗ គេរវល់ណាស់ មិចក៏ចេះតែទាញគេទៅនេះទៅនោះចឹង មិនមែនគេមិនចង់ទៅ ចិត្តដាច់ដាក់អ្វីទេតែគេក៏មានការងារធ្វេី មកតាមនេះក៏ខាតការងារមិនតិចដែរ
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Kısa Hikayeជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗