ភាគទី14:ពួកឯងជាសង្សារនឹងគ្នា?

247 12 0
                                    

នេះក៏រាងល្ងាចហេីយដែរ តែអ្វីក៏ហាក់ធម្មតាដ៏ដែលថ្ងៃរះ វាក៏លិចទៅតាមពេលវេលារបស់វាដែលធម្មជាតិកំណត់នៅគ្មានអ្វីប្លែកនោះទេ តែអ្វ៏ដែលពិបាកគឺ...

"អួយ!ថេយ៍ៗ ម៉ាក់ៗមេីលនាងថេយ៍វៃខ្ញុំហ៎!!!"ជីមីនរត់ស្រែកពេញផ្ទះព្រោះតែថេយ៍យ៉ុងបានដេញវៃគេពេញផ្ទះ មេីលទៅដូចជាក្មេងប្រលែងគ្នាលេងយ៉ាងចឹង គឺរត់តាំងពីថេយ៉ុងមកដល់ពីថ្ងៃមិញមកម្លេស គ្រាន់តែម៉ោងបាយថ្ងៃត្រង់ ថេយ៉ុងរត់មកភ្លាម

"ម៉ាក់ សុំមិនដឹងទេ! ថេយ៍ម៉ាក់ផ្ញេីរអាល្អិតនេះផង ម៉ាក់ទៅក្លឹបអ្នកនិពន្ធហេីយ"អ្នកស្រី គីម ហ្គូ-អុីន ជាម្ដាយរបស់ជីមីន គាត់ជាអ្នកនិពន្ធរឿងម្នាក់ ដែលល្បីអ្នកណាក៏ចង់បានគាត់និពន្ធរឿងឲ្យដែរ តារាណាក៏ចង់សម្ដែងរឿងគាត់ដែរព្រោះគាត់មានសាច់រឿងល្អជក់ចិត្តនឹងប្រទាក់គ្នា មួយរឿងណាក៏ល្បីដែរ តែគួរឲ្យស្ដាយ ឥលូវគាត់មិនសូវបាននិពន្ធទេ ព្រោះគាត់ចង់ចូលនិវត្តន៍ដេីរលេងម្ដងមិនចង់រវល់នឹងការងារទេគាត់ចាស់ល្មមហេីយ កូនៗក៏មានការងារល្អចិញ្ចឹមខ្លួនឯងបានមិនចាំបាច់គាត់ទំនុកបំរុងទៀតលេីយ។ហេីយដែលគាត់ចេញទៅមិននៅផ្ទះព្រោះគាត់ដឹងថាគាត់ចិត្តទន់ជាមួយកូនម្នាក់នឹងណាស់ពូកែរខាងយកចិត្ត បោកបញ្ឆោត បេីមិនទុកឲ្យថេយ៍បង្ក្រាបទេ ច្បាស់ណាស់ នៅតែចឹងខូចមិនកែរមិនបាន អាងមានគាត់ឥលូវនឹង បេីទុកចឹងចុះពេលគ្មានគាត់??

"បាទ!មិនអីទេខ្ញុំធានា ជីមីននឹងក្លាយជាក្មេងល្អ"ថេយ៍ញញឹមលាអ្នកស្រីហ្គូ-អីន ដែលចេញទៅនោះក្នុងចិត្តអររំភេីបព្រោះថាធ្វេីបាបជីមីនបានតាមចិត្ត

"ហុឹកៗម៉ាក់..."ជីមីនគ្រាន់តែឃេីញម្ដាយទៅភ្លាមក៏ងរងក់ ទឹកភ្នែកនៅនឹងសាឡុងតែម្ដង នេះហេីយជា ចរឹកមេខ្លាដែលយេីងតែងតែឃេីញពីមុនមកនោះ នៅផ្ទះជាកូនទាមួយដែលពូកែរយំតាមម្ដាយទេ មិនមែនកាចអាងចាងចាប់មិនឈ្នះចូលចិត្តស្រែថាឲ្យអ្នកណាលេីយ

"ហាសៗ មីនៗហា៎ និយាយមករឺចង់ឲ្យយេីងសម្លាប់ឯងមុន"ថេយ៍ឃេីញម៉ាក់ជីមីនទៅក៏បានដៃធ្វេីបាបជីមីន ពួកគេទាំងពីស្និតគ្នាជាងបងប្អូនទៅទៀតផង ហេីយការពិតថេយ៍ក៏បានតែគម្រាមដែរ មានដែលទៅចាប់វៃឯណាទេ ញ៉ោះកេងទៅបេីសិនជារឿងនឹងជីមីនមិនចង់ប្រាប់មែនគេក៏មិនថាអ្វីដែរ

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now