"ជុងគុកហា ពួកយេីងធំៗអស់ហេីយ រឿងខ្លះកុំខ្វល់ពេកអីណា បណ្តោយវាខ្លះទៅ កុំខ្វល់ ពេក បងរវល់ហេីយចាំពេលទៅសេអ៊ូលវិញចាំនិយាយគ្នា"ថេយ៍ថារួចក៏បិតទូរស័ព្ទដេីរមកក្នយងផ្ទះវិញ គេក៏មិនយល់ដែរហេតុអីនិយាយចឹង គេក៏មិនយល់ខ្លួនឯងដែរ"ពួកឯងទាំងពីរដល់ណាហេីយ"ជីមីនអង្គុយញញឹមសម្លឹងមកថេយ៍វិញ ក្នុងចិត្តហួចចិត្តផងខឹងផង មកថាឲ្យគេតែខ្លួនឯងមិនប្រាប់គេទេ
"ស្អី ដល់ណាស្អីគ្មានស្អីទេ"ថេយ៍ធ្វេីធម្មតា រួចក៏ប្រដេីរគិចលេងទៅលេី ព្រោះថាជីមីនដូចជាមិនស្រួលទេ
"ឯងសារភាព រឺក៏ឯងចង់ឲ្យយេីងទេសួរ ជុងគុកដោយផ្ទាល់"ជីមីនងេីបឈរ ធ្វេីមុខស្មេីរដាក់ថេយ៍ហាក់ចិត្តដាច់ ចង់បានភាពច្បាស់លាស់ណាស់
"ស្អីជុងគុកស្អី គ្មានទេរឺមិនជឿ"ថេយ៍នៅតែព្យាយាមប្រកែក ក្នុងចិត្តលួចភ័យថា ដល់វគ្គជីមីន មកវៃសម្លុត ទា ចម្លេីយគេម្ដងហេីយមែនទេ??
"ចុះយេីងលឺមុននេះជាអី??"មែនហេីយឃេីញគេអង្គុយស្ងៀមកុំស្មានគេមិនដឹង ការពិតគេដេីរតាមពីក្រោយថេយ៍ចៃដន្យក៏លឺ មិនបានលួចស្ដាប់ទេចៃដន្យពិតមែន...
"ស្អីលួចស្ដាប់ហេ??ឯងចេះចឹងពីពេលណាហា៎ ផាក ជីមីន"ថេយ៍លឺថាស្ដាប់រឿងគេនិយាយជាមួយជុងគុកមុននេះថេយ៍ក៏លោតលេីង ហក់មកជិះជីមីនភ្លាម លេងខូចគេណាស់លេងលួចស្ដាប់
"ទេៗ ចៃដន្យតា"ជីមីនពេបមាត់តិចៗបញ្ចាក់ទៅថេយ៉ុងថាគេគ្មានបំណងពិតមែន
"អរ៎!ចៃដន្យ"ថេយ៍និយាយរួចក៏ងាកមកមេីលមុខជីមីន ទេីបជីមីនងងួកក្បាលថាវាជាការពិតអ្វីៗគឺចៃដន្យទេ
"ចៃដន្យឯងឃេីញយេីងលេីកទូរស័ព្ទ ចៃដន្យឯងចង់ដឹងថាអ្នកណា ចៃដន្យឯងរត់មកតាមយេីង ចៃដន្យឯងឈរស្ដាប់ដល់ចប់ ចៃដន្យឯងសម្លុតសួរយេីង ចៃដន្យច្រេីនពិតមែន"ថេយ៍និយាយបណ្ដេីរងងួកក្បាលបញ្ចាក់ជីមីនបណ្ដេីរ ក្នុងលោករឿងចៃដន្យច្រេីន ពេកហេីយ មិនគួរឲ្យជឿទេ មហាចៃដន្យ
"ថេយ៉ុង..."ជីមីនដឹងខ្លួនខុសដែលលួចស្ដាប់ក៏ចាប់ដៃថេយ៍យកចិត្តភ្លាម គេដឹងថាទោះជាយ៉ាងណាក៏ថេយ៍មិនសុីគេដែរ
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Truyện Ngắnជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗