ភាគទី33:វីធីយកចិត្ត

169 5 0
                                    

ក្រោយភាពរំភេីបកាល់ពីយប់ដែលបានមកពីមនុស្សខ្លួនស្រលាញ់នោះ ជីមីន ក៏បានផុសរូបមួយដែលកាន់ដៃគ្នាជាមួយយ៉ុងហ្គីនៅតុអាហានោះ តែគ្មានមុខអ្នកណាទេ ដោយសរសេរលេីផុសថា *អូនមានសំណាងណាស់ដែលបានជួបបង អគុណបងដែលចូលមកបំពេញចន្លោះខ្វះខាតរបស់អូន* រួចក៏ផុសក្នុង អាខោន Instagram របស់ខ្លួនដែលមានអ្នក Following 385K ជាងឯនោះ ទោះគេមិនមែនជាតារា តែក៏ជាគ្រូពេទ្យផ្នែកសត្វចិញ្ចឹម ធំមួយដូចគ្នា អ្នកស្រលាញ់សត្វ ច្បាស់ជាស្គាល់គេហេីយ ហេីយអ្នកចូលចិត្ត ដេីរលេង ចូលចិត្តមេីលអ្វីប្លែកៗក៏ច្បាស់ជាស្គាល់គេដែរ ព្រោះក្នុង អាខោន មួយនេះ មិនបានផុសរឿងការងារទេ តែផុតរូបថត ដេីរលេង អ្វីបែបនឹងតាមចិត្តគេ តែគេមិនយកការងារមកលូកលំទេ

"ព្រឹកលេីងក៏ញញឹម កេីតអីនឹងអូនសម្លាញ់ មានរឿងអ្វីធ្វេីឲ្យសប្បាយចិត្តមែនទេ"យ៉ុងហ្គីដែលទេីបនឹងចេញពីបន្ទប់ទឹក ឃេីញម្ចាស់ចិត្តខ្លួនញញឹម ក៏មានចិត្តចង់ដឹងភ្លាម ទេីបដេីរចូលទៅអោបចង្កេះជីមីនមេីលទូរស័ព្ទជាមួយគ្នា មកញញឹមអីទាំងព្រឹកនឹង មិនមែនលេងឆាតជាមួយអ្នកណាទេដឹង

"គឺ នេះ"ជីមីនលេីកបង្ហាញទូរស័ព្ទមកឲ្យយ៉ុងហ្គីមេីលនៅរូបដែលគេបានផុសនោះ មេីលទៅមានខមិនល្អៗច្រេីនណាស់ ព្រោះធម្មតាអ្នកតាមដានគេសុទ្ធតែដឹងថាគេស្រលាញ់មនុស្សប្រុសដូចគ្នាបែបនឹងទេីបមានតែអ្នកសរសេីរ នឹង ចូលចិត្ត។យ៉ុងហ្គីក៏ញញឹមលេីងមកភ្លាមពេលដឹងថាក្មេងនេះ ស្មោះត្រង់នឹងគ្មានអ្វីលាក់បាំងនឹងគេសោះ ពិតជាក្មេងមែន

"ក្មេងឡប់ ឆាប់រៀបចំខ្លួនទៅបងនឹងបាន ជូនអូនទៅធ្វេីការ"ជីមីន ដែលត្រូវគេអង្អែលក្បាលនេះក៏ញញឹមងងួកក្បាលហុចទូរស័ព្ទឲ្យទៅយ៉ុងហ្គី មុននឹងរត់ទៅបន្ទប់ទឹក ធ្វើឲ្យអ្នកមេីលនេះញញឹមហួសចិត្តផង ខ្នាញ់ផង។

ក្រោយរៀបចំខ្លួនរួចរាល់អស់ ជីមីននឹងយ៉ុងហ្គីក៏បានចេញទៅធ្វើការដូចរាល់ដង ទោះជាតាមផ្លូវមានព្រិលនៅមិនទាន់រកាយអស់ក៏ដោយ តែមិនបានបង្ករជាការរំខានអ្វីទេ

"ឆាប់ចូលធ្វើការទៅ"ជីមីនដែលត្រូវបានសង្សារជូនមកធ្វេីការនោះលឺសម្ដីរបស់គេហេីយក៏ញញឹមញែមមុននឹងឆោងដៃទៅចាប់រៀបចំខ្លួនឲ្យយ៉ុងហ្គី ដូចជារៀបចំកន្សែងបង់ក ឲ្យរៀបរយផងដែរ

អធិទេពស្នេហ៍💗(Slow Up)Where stories live. Discover now