ក្នុងយប់ដ៏សែនស្ងប់ស្ងាត់ស្មេីរនេះគួរជាពេលដែលមនុស្សត្រូវសម្រាក់តែបែជាមានមនុស្សខ្លះអង្គុយផឹកស្រានៅតៀមស្រាដែលគេបោះតង់ធំល្មមនៅតាមផ្លូវនោះទៅវិញ
"អាថេយ៍!ជួយគិតយេីងតិចមក"សម្លេងតូចស្អកៗនិយាយ លេីងទាំងវង្វេងទិសទៅកាន់មិត្តភក្ដិ
"និយាយមកឯងមានរឿងអីយេីងចាំស្ដាប់"ថេយ៍សម្លឹងមុខមិត្តទាំងចង់ដឹងកេីតអី ហេតុអីក៏ទេហៅគេមកទាំងយប់នៅផឹកចឹងទៀត
"ហេតុអី!!!!ហេតុអីបានជាគេក្បត់យេីងម្ដងហេីយម្ដងទៀតចឹងហា?យេីងមិនល្អត្រង់ណា"ជីមីនងេីបក្បាល ពីតុងេីយមករកថេយ៉ុង គេពិតជាមិនដឹងមែនថាហេតុអីបានជាមីនហូក្បត់គេរហូតបែបនឹង គេខូចចិត្តណាស់ដឹងទេស្នេហាគឺបែបនឹងមែនទេ?
"នេះមានរឿងអី មីនហូធ្វេីអីឯងទៀតហេីយ"ថេយ៉ុង ប្រញ៉ាប់សួរមិត្តព្រោះថាឲ្យតែលឺឈ្មោះម្នាក់នេះថេយ៍ស្អប់ដល់ឆ្អឹងតែក៏ព្រោះជាសង្សារជីមីនទេីបមិនសូវខ្វល់ តែបេីដឹងហានធ្វេីបាបមិត្តគេ គេមិននៅស្ងៀមទេ
"ឃេីញទៅទាន់គេដេកជាមួយស្រីណាឯង"ជីមីននិយាយទាំងចង់យំតែហាក់ដូចជាយំមិនចេញសោះ វាហាក់ស្ទះៗនៅនឹងក្នុងទ្រូងចុកអួលពិបាកនិយាយណាស់
"នេះថ្នាក់នឹងផងហេ?"ថេយ៉ុងហាក់ភ្ញាក់ផ្អេីលព្រោះថាគេធ្លាប់ដឹងតែថាមីនហូរលាបព្រានារីតែមិនធ្លាប់ដឹងថាហានក្បត់ជីមីនថ្នាក់នាំស្រីលេីងគ្រែទេ
"ថេយ៍!តេីយេីងគួរយំដែរទេ"មែនហេីយអារម្មណ៍គេពេលនេះច្របូកច្របល់ណាស់ គេមិនដឹងថាគួរយំរឺអត់នោះទេ តែនេះគេក្បត់នៅនឹងមុខ វាពិបាកធ្វេីចិត្តបានពិតមែន
"ជីមីន!!ហាមិនអីទេ បេីចង់យំៗមក"ថេយ៉ុងបានត្រឹមលួងលោមមិត្ត គេមិនដឹងថាវាឈឺយ៉ាងមិចទេ ហេីយ ក៏មិនហានសួរជីមីដែរព្រោះខ្លាចប៉ះពាល់អារម្មណ៍រឹតតែខ្លាំង
"អត់ទេ!យេីងមិនយំដាច់ខាត មិនយំដោយសារមនុស្សក្បត់ទេ "ជីមីនងេីបអង្គុយយ៉ាងមុឺងម៉ាត់ មែនហេីយគេមិនធ្លាប់យំផង ហេតុអីគេមកយំព្រោះស្នេហាដែលអត់ប្រយោជន៍ទាំងនេះ ហេីយគេក៏មិនបានខុសអាម្នាក់នោះតាដែលខុស គេមិនយំទេ តែនៅតែឈឺដ៏ដែលនឹង
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Contoជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗