ពន្លឺរស្មីនៃដួងច័ន្ទ្រាបានចាំងចូលមកតាមចង្លោះកញ្ចក់បង្អួចកាត់ស្បៃរាត្រី ប៉ះប្រសព្វនឹងមុខសររលោង បង្ហាញឲ្យឃេីញអ្នកកំពុងដេកបេីកភ្នែកសម្លឹងមកកំលោះសង្ហារមិនដឹងតាំងពីពេលណា នៅបង្ហេីសំណួរដ៏ឆោតល្ងង់តែម្នាក់ឯងដោយទឹកមុខក្រៀមក្រំទៀតផង
"ពួកយេីងពិតជាអាច ស្រលាញ់គ្នាបានមែនហេ?"ក្រោយស្ងាត់ជាយូរ ថេយ៉ុងក៏បង្ហេីបសំនៀងសូសៀងស្វេីយៗ ថែមទាំងយកដៃតូច ទន់ស្រលោនមកបក់ផេីយផាត់លេីមុខអ្នកកំពុងគេងនោះតិចៗទាំងទឹកមុខខ្សត់ខ្សោយ លាយលំអារម្មណ៍មិនច្បាស់លាស់អីបន្ដិចទាល់តែសោះ
"បងខ្លាចណាស់ ជុងគុក ហុឹកៗ"និយាយមិនទាន់ទាំងដឹងអ្វីផងក៏ទឹកភ្នែកផ្ដេីមផ្សេីមស្រក់ដង្ហក់ចុះមក រួមជាមួយចិត្តខ្លាចមិនសមបំណង ថេយ៉ុងបាត្រឹមដេកបែខ្នងដាក់ជុងគុកយំស្ងាត់ៗម្នាក់ឯង គេមិនធ្លាប់មានស្នេហា គេមិនធ្លាប់ស្គាល់ក្ដីស្រលាញ់ អារម្មណ៍កក់ក្ដៅ ពេលបានហេីយ គេក៏មិនចង់ឃ្លាតដូចគ្នា គេខុសចិត្តស្ងប់ស្ងាត់ធ្វេីមិនដឹងមិនលឺ ដេកឈឺដេកយំក៏បាន តែគេមិនចង់បាត់បងក្មេងម្នាក់នេះទេ
"បងថេយ៍..."ជុងគុករាវរកអ្នកក្ដៅខ្លួនពីល្ងាចមកអោបបំបាត់រងារ ខ្លាចថាមេឃចុះត្រជាក់អ្នកខាងនៅមិនទាន់ចុះថយកម្ដៅ តែអ្វីដែលទទួលបានមកវិញគឺទឹកភ្នែក នេះថេយ៍យំទៀតហេីយមែនទេ
"ហុឹកៗ"ថេយ៍លឺម្ខាងទៀតហៅខ្លួនក៏ប្រញ៉ាប់យកដៃជូតឃាតទឹកភ្នែកបែរមករកជុងគុកវិញ ទាំងស្នាមទឹកភ្នែកនៅមិនទាន់រលុបអស់
"បងកេីតអីមែនទេ"ជុងគុកសម្លឹងមកកែវភ្នែកថ្លាមានពន្លឺចាំងផ្លាតពីព្រះច័ន្ទ ដែលកំពុងស្រងោតស្រងាត់នោះ គេមិនយល់ទេហេតុអីក៏យំមិនឈប់រហូតបែបនឹង
"..."ថេយ៍មិនមាត់បែជាចាប់អោបជុងគុកខ្លាំងតាមអារម្មណ៍ដែលខ្លាចបាត់បង់
"បងថេយ៍"
"យេីងទាក់ទងគ្នាទៅ"គ្រាន់តែលឺពាក្យសម្ដីចេញពីមាត់ថេយ៍ធ្វេីឲ្យជុងគុកភ្ញាក់ផ្អេីលបេីកភ្នែកធំៗស្ទេីសឹងមិនជឿ
"បងនិយាយអីមានដឹងខ្លួនទេ"ជុងគុករំភេីបផងចម្លែកផង នេះថេយ៍ពិតជាទទួលយកគេមែនហេ គេខំមក6ខែនេះមិនអត់ប្រយោជន៍ទេមែនទេ
YOU ARE READING
អធិទេពស្នេហ៍💗(Slow Up)
Contoជាក្មេងដែលមិនស្គាល់ក្ដីស្រលាញ់មកជួបនឹងមនុស្សប្រុសដែលចូលចិត្តបង្ហាញក្ដីស្រលាញ់ វាហាក់ដូចជាមនុស្សពីរភពនៅផ្សេងគ្នាតេីអាចនៅជាមួយគ្នាទេ?(Tk) ស្នេហាដែលមិនពិត នឹងមនុស្សដែលមិនស្គាល់អ្វីថាស្នេហ៍ហា តេីពិតជាអាចរួមដំណេីរទៅមុខបានទេ?(Ym) ចង់ដឹងមានតែតាមដានបន្ដរ💗