#ភាគ1#admin🌴
ផ្តើមរឿង......!!
យប់នេះគឺជាយប់ផ្សំដំណេករបស់ខ្ញុំ ប៉ុន្តែបែរជាបាត់ស្រមោលកូនកម្លោះឈឹងទុកឲខ្ញុំនៅក្នុងបន្ទប់ផ្សំដំណេកម្នាក់ឯង ខ្ញុំពិតជាចង់ចេញទៅក្រៅរកអីញ៉ាំណាស់តែអ្នកបម្រើមិនឲខ្ញុំចេញទៅទេ ពីរថ្ងៃហើយចាប់តាំងពីចាប់ផ្តើមកម្មវិធីខ្ញុំមិនទាន់មានអីចូលពោះនៅឡើយទេ ខ្ញុំពិតជាហេវហត់ខ្លាំងណាស់ អ្នកណាក៏បានដែរជួយខ្ញុំផងខ្ញុំពិតជាអស់កម្លាំងណាស់ពេលនេះខ្ញុំបើកភ្នែកលែងរួចហើយ......
...........!!
.........ត្រឡប់ថយក្រោយវិញ.......
នៅម្ដុំផ្លូវតូចចង្អៀត ត្រង់កាច់ជ្រុងមានផ្ទះតូចមួយដាក់ផ្លាកជួលបោកអ៊ុត អ្នកដែលនៅម្តុំនោះគេធុញនិងសម្លេងច្រែតៗរបស់ស្រ្តីចំណាស់នៅផ្ទះនោះណាស់ រាល់ថ្ងៃកុំតែគេអាណិតកូនស្រីចញ្ចឹមដែលរស់នៅក្នុងផ្ទះនោះទេ កុំអីគេមិនយកខោអាវទៅឲបោកអ៊ុតឡើយ គេសុខចិត្តយកទៅកន្លែងផ្សេង.......
«ហ្ហឹម......មីjennie!!!......ងាប់ទៅណាបាត់ហើយហាស៎ មកធ្វើអីឲយើងស៊ីបន្តិច»លោកស្រីchhong chhongបើកភ្នែកឡើងមិនទាន់ទេ ឲតែភ្ញាក់ឡើងមុខក៏មិនទាន់លុប ធ្មេញក៏មិនទាន់ដុសស្រែកតែតៗហៅjennieផ្អើលដល់ផ្ទះពីរផ្ទះបី។
#លោកស្រីchhong chhong(ហៅកាត់កាឆុង)ជាម៉ាក់ចិញ្ចឹមចិត្តកំណាចរបស់jennie
(មិនបាច់រៀបរាប់ច្រើនពីយាយប៉ិនិងទេខ្ជិលរៀបរាប់ពីយាយប៉ិនិងណាស់😒)
«ចាស!ខ្ញុំទៅឥលូវហើយម៉ាក់ ចាំបន្តិច»jennieស្រែកពីចម្ងាយ ដៃកាន់កន្រ្តកខោអាវសំពីងសំពោងតែម្នាក់ឯង ការងារខំប្រឹងក្រោកតាំងពីយប់រហូតដល់ម៉ោង7 8មិនទាន់ហើយ។
#jennieគឺជាក្មេងស្រីចិត្តល្អ ស្លូតបូត ទាស់ត្រង់ថានាងរៀងឡិកឡក់បន្តិចប៉ុន្តែគួរឲស្រលាញ់ នាងត្រូវបានប៉ាចញ្ចឹមរបស់នាងរើសពីគំន៎សំរាមយកមកចិញ្ចឹម ហើយត្រូវម្តាយចិញ្ចឹមចិត្តកំណាចយល់ថានាងជាកូនសាហាយទើបធ្វើបាបនាងសព្វសារពើ មិនដូចជាកូនស្រីនាងទេថ្នមដូចកែវព្រលឹង។
«នៅងាប់ដើរសឺកៗនៅហ្នឹងហើយ ដឹងដែរថាពេលយើងភ្ញាក់ឡើងត្រូវស៊ីបាយព្រឹក ហើយប្អូនឯងក៏ត្រូវទៅញ៉ាំអីមុនទៅសាលាដែរ ម៉េចក៏មិនធ្វើឲហើយហាស៎»លោកស្រីchhong chhongស្តីឲjennieញ៉ែតៗ ទាំងដែលjennieខំធ្វើការឲតត្រុកសឹងតែគ្មានពេលសម្រាក។
YOU ARE READING
រឿងភរិយាតែឈ្មោះ
Romance....ជាសាច់រឿងរបស់នារីមិនស្គាល់ប្រវិត្តម្នាក់ត្រូវបានគេបំបរបង់ចោលនៅលើគំនរសំរាមតាំងពីអាយុ5ខែ ហើយក៏ត្រូវបានបុរសម្នាក់រើសយកទៅចិញ្ចឹម តែគួរឲសោកស្តាយដោយហេតុតែម៉ាក់ចិញ្ចឹមយល់ថានាងជាកូនសាហាយរបស់ប្តីខ្លួនទើបធ្វើបាបនាងសព្វសារពើ ចំណែកកូនស្រីបង្កើតខ្លួនថ្នមដូច...