ភាគ10+ភាគ11

148 3 0
                                    

#ភាគ10+ភាគ11#admin🌴

ឈានដល់ព្រឹកថ្ងៃថ្មី~~~!!

សម្លេងសត្វយំឡើងរងំដូចគេប្រគុំតន្ត្រី បានស្តាប់ហើយមិនចង់ក្រោកទាល់តែសោះ~~~!!

បកមកកាលពីយប់មិញបន្តិចតួស្រីពេលដែលឈ្លោះជាមួយស្វាមីឥតខាន់ស្លារួច ដោយសារនាងនៅល្ហិតល្ហៃនិងកម្លាំងថ្នាំនៅឡើយទើបគេងលង់លក់មិនដឹងខ្លួនរហូតទល់ភ្លឺ ដល់ថ្នាក់មិនដឹងថាស្វាមីកំហូចលបលូនចូលមកឡើងគេងលើគ្រែជាមួយនាង ទេ។

(adminសុំហៅស្វាមីឥតខាន់ស្លាទៅចុះព្រោះថាតួអង្គទាំងពីរអត់បានចុះអេតាស៉ីវិល ពាក្យថាស្វាមីភរិយារបស់តួអង្គទាំងពីរគ្រាន់តែជានាមដោយសារតែការយល់ច្រឡំពីសំណាក់ភ្ញៀវកិត្តិយសនិងចាស់ទុំតែប៉ុណ្ណោះ)

អីដែលគួរឲអស់សំណើចchaeyoungមាត់ថាស្អប់គេ យកគេទៅលក់ដូចសត្វធាតុចុងក្រោយបែរលបលួចដូចចោរដើម្បីបានគេងជាមួយjennie។ chaeyoungមិនត្រឹមតែឡើងគ្រែគេងជាមួយប៉ុណ្នឹងទេ នាយថែមទាំងយកដៃនាយឲjennieកើយទៀតហ៎ មកពីអញ្ចឹងទេទើបតួស្រីមានអារម្មណ៍ប្លែកខុសពីធម្មតាដូចជា មានអារម្មណ៍ថាកក់ក្តៅព្រោះពេលនេះនាងកំពុងគេងឱប chaeyoungហើយចំណែកchaeyoungក៏ឱបjennieដូចគ្នាដែរ។

chaeyoungនាយច្របូកច្របល់អស់ហើយ នាយមិនដឹងជាយ៉ាងម៉េចទេ ពេលបានក្បែរjennieអារម្មណ៍ឆ្កួតៗនោះក៏កើតឡើង អាចនិយាយបានថាពេលក្បែរjennieនាយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។

រីងៗៗ!!~~~សម្លេងម៉ោងរោទិ៍

jennieឮសម្លេងម៉ោងរោទិ៍ប្រវេប្រវ៉ាប្រែខ្លួនទៅបិទម៉ោងរោទិ៍តែភ្នែកនាងអត់បើកទេ ព្រោះចង់បន្តសុបិន្តដ៏មានក្តីសុខរបស់នាង....

«អ្ហឹម!!.....សុំគេងបន្តិចទៀតសិន....កំពុងសុបិន្តល្អ»jennieនិយាយទាំងបិទភ្នែកញញឹម សុបិន្តរបស់នាងគឺថាបានគេងឱបបុរសសង្ហាសាច់ដុំមានក្បាលពោះ6កង់ ជាក់ស្តែងនាងកំពុងតែគេងឱបchaeyoungស្ទាបអង្អែលរាងកាយគេឡើងពេញហ្នឹង។

«អ្ហឹម!!.....ខ្នើយឱបនេះដូចមនុស្សពិតៗ មើលចុះមាន6កង់ទៀត ហិៗ.....ទំនងដល់ហើយ.....អីយ៉ាស់!!.....ស្អីគេនេះវែងៗទន់...ហី....ខ្នើយឱបអីធ្វើក៏ដូចម្ល៉េះ»jennieនិយាយតិចៗ មាត់ចេះតែនិយាយឯដៃក៏ចេះតែស្ទាប បើនិយាយពីchaeyoungវិញត្រូវjennieស្ទាបអត់មានភ្ញាក់អីបន្តិចសោះ ភ្ញាក់តែអាកូនឪ ។

រឿងភរិយាតែឈ្មោះWhere stories live. Discover now