ភាគ16

150 8 4
                                    

ឲគេស្រលាញ់ខ្ញុំបានយ៉ាងម៉េចបើខ្ញុំគ្រាន់តែមនុស្សអរូបប្រាណនៅក្នុងបេះដូងគេប៉ុណ្ណោះ។

#ភាគ16#admin🌴

នៅលើដងផ្លូវ!!

      ស្ងាត់!**

«តើឯងកើតអី តាំងពីឡើងឡានបងមក អូនមិននិយាយអីសោះ.....អូនយំ?»JKបើកឡានបណ្តើរងាកមើលទៅប្អូនស្រីបណ្តើរ ទឹកមុខមើលទៅបារម្ភពីប្អូនស្រីណាស់។

«ហ៉ឹកៗ!.....»

«អ្នកណាធ្វើបាបអូន អាchaeyoungមែនទេ ម៉េចបានជាវាចូលចិត្តធ្វើបាបប្រពន្ធខ្លួនឯងម្ល៉េះ មិនអីទេចាំបងទៅប្រដៅវាឲ»

«ហ៉ឹ!....មិនបាច់ទេបងប្រុស...គេមិនមែនជាអ្នកធ្វើបាបខ្ញុំទេ គឺខ្ញុំជាអ្នកធ្វើបាបខ្លួនឯងដោយខ្លួនឯងទេ គេមិនដែលចាត់ទុកខ្ញុំជាប្រពន្ធតែខ្ញុំបែរជាចាត់ទុកខ្លួនឯងជាប្រពន្ធរបស់គេ  សមហើយដែលគេលេងសើចបែបនេះ»

«មិនមែនជាប្តីប្រពន្ធយ៉ាងម៉េច?  បងមិនយល់ពីអីដែលអូននិយាយទេ រៀបការជាមួយគ្នាហើយគឺជាប្តីប្រពន្ធនិងគ្នាហើយ»

«ខ្ញុំមានរឿងមួយទៀតដែលមិនទាន់បានប្រាប់បងតាមការពិតទៅនៅថ្ងៃរៀបការនោះ  ពួកយើងមិនបានចុះអេតាស៉ីវិលទេ»

  ងឺត!!

   សម្លេងចាប់ហ្វ្រាំងដណ្ហក់ទាន់ហន់ ស្លន់ពេលបានឮបែបនោះ!!

«អូនថាម៉េច? មិនចុះអេតាស៉ីវិលទេ?»JKនឹកហួសចិត្តមិនថាមិត្តរបស់ខ្លួនកំពុងតែចង់ធ្វើអ្វីឲប្រាកដ។

«បងជាមិត្តភក្តិគេ  បងប្រាកដជាដឹងហើយមែនទេថាគេមានមនុស្សដែលគេស្រលាញ់ហើយ ហើយថែមទាំងជាមនុស្សប្រុសទៀត ខ្ញុំប្រាប់បងហើយថាវាគ្មានផ្លូវដែលគេមកស្រលាញ់ខ្ញុំទេ  បង.....បងឲខ្ញុំទៅនៅជាមួយបងវិញទៅ ទោះបងចង់ឲខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរ  ខ្ញុំសុំអង្វរណាបងណា»jennieសំពះនិយាយអង្វរ ក បងប្រុសធម៌របស់នាងទាំងទឹកភ្នែករហាម។

     ដោយឃើញjennieនិយាយអង្វរទាំងទឹកភ្នែកដូច្នេះនឹកអាណិតប្អូនមិនស្ទើរ  នេះនាយកំពុងរុញក្មេងស្រីល្អម្នាក់ឲទៅមិត្តហេងសយតែគេបែរជាមិនទទួល  ណ្ហើយយកកន្សែងទៅជូតទឹកភ្នែកឲនាងសិនចាំនិយាយគ្នាទៀត។

រឿងភរិយាតែឈ្មោះWhere stories live. Discover now