#ភាគ2#admin🌴
+នៅផ្ទះjennie
.......ដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយjennieអត់ទាន់បានចូលផ្ទះ គ្រាន់តែយកខោអាវឲគេហើយ ក៏ប្រញ៉ាប់ទៅដឹកជញ្ជូនអាហារឲគេបន្ត បើនិយាយទៅនាងបានញ៉ាំតែនំប៉ាវដែលភ្ញៀវបោកអ៊ុតខោអាវឲនាងទេ។
លោកស្រីchhongគ្រាន់តែមកដល់ផ្ទះញញឹមញញេម ហៅរកjennieសុទ្ធតែកូនៗពេញៗមាត់ ទាំងដែលគាត់ពីមុនមិនដែលហៅបែបនេះទេ គាត់ហៅអញ្ចឹងក៏ព្រោះចង់លោមចិត្តjennieប៉ុណ្ណោះ លោមដើម្បីយកទៅលក់ឲតាចាស់។
«កូនjennieហា៎ កូនjennie»លោកស្រីchhongស្រែកពីចម្ងាយ និយាយពិថាសម្តីផ្អែមតែរលួយក្នុង។
«ថ្ងៃនេះមេឃភ្លៀងទេដឹងម៉ាក់ហៅនាងjenកូន យ៉ាងម៉េចលោមយកលុយនាងមែន? នាងjenវាមិនទាន់មកផ្ទះទេទោះជាម៉ាក់និយាយក៏នាងមិនឮដែរ មិនបាច់សម្តែងនាំតែហត់ទេ»Hannaឈរឱបដៃធ្វើរឹកគ្មានសមជាកូនទាល់តែសោះ។
«អ៎ាHannaកូនមកពីរៀនហើយហ៎»
«ម៉ាក់ខ្វាក់ភ្នែកមែន បើខ្ញុំមិនទាន់មកទេ អ្នកណាជាអ្នកឈរនិយាយជាមួយម៉ាក់»Hannaនិយាយសម្តីឈ្លើយតាំងពីនៅតូចៗ ម៉ាក់នាងមិនដែលហ៊ានស្តីថាឲនាងទេព្រោះនាងឈឺច្រើនតាំងពីក្មេង តែហ៊ានជំទាស់ជំងឺហឺតនាងនិងរើឡើងដកដង្ហើមញាប់ប្រកាច់ត្រុលៗ ចាប់មិនឈ្នះ😪។
«ម៉ាក់សុំទោស កុំខឹងនិងម៉ាក់អី និយាយអញ្ចឹងម៉ាក់មានរឿងនាងjenមកប្រាប់កូនឯង»
«ហ៉ឺយ.....បើជារឿងនាងjen ខ្ញុំមិនចង់ដឹងទេ ទៅរៀបចំខ្លួនដើរលេងវិញប្រសើរជាង»
«អ៎េៗ!!......ឈប់សិនកូនម៉ាក់ រឿងនេះជារឿងល្អសម្រាប់ពួកយើងទាំងពីរហាស៎ ចាប់ពីស្អែកនេះតទៅកូននិងលែងបានឃើញមុខនាងjenទៀតហើយ ម៉ាក់បានលក់នាងទៅឲម្ចាស់បំណុលមា៉ក់ធ្វើជាប្រពន្ធហើយ ជាម៉ាហ្វៀតាចាស់»
«ហ៉ឹស!......ល្អហើយ វាសាកសមនិងនាងដែលបានប្តីចាស់ តែថាបើម៉ាក់លក់នាងទៅតើពួកយើងបានលុយឯណាចាយទៀត កុំប្រាប់ឲសោះហាស៎ថាម៉ាក់ចង់ឲខ្ញុំបន្តអាជីពបោកខោអាវបន្តពីវា ខ្ញុំមិនធ្វើជាដាច់ខាត បើម៉ាក់ចង់ធ្វើ ម៉ាក់ធ្វើខ្លួនឯងទៅ ខ្ញុំគឺNOហើយ»
YOU ARE READING
រឿងភរិយាតែឈ្មោះ
Romance....ជាសាច់រឿងរបស់នារីមិនស្គាល់ប្រវិត្តម្នាក់ត្រូវបានគេបំបរបង់ចោលនៅលើគំនរសំរាមតាំងពីអាយុ5ខែ ហើយក៏ត្រូវបានបុរសម្នាក់រើសយកទៅចិញ្ចឹម តែគួរឲសោកស្តាយដោយហេតុតែម៉ាក់ចិញ្ចឹមយល់ថានាងជាកូនសាហាយរបស់ប្តីខ្លួនទើបធ្វើបាបនាងសព្វសារពើ ចំណែកកូនស្រីបង្កើតខ្លួនថ្នមដូច...