ភាគ7

146 4 6
                                    

#ភាគ7#admin🌴

~~~នៅព្រលានយន្តហោះ មនុស្សឡើងអ៊ូរអរដូចផ្សារលក់ត្រីបើនិយាយពីជើងហោះហើរដូចជាច្រើនជាងរាល់ដងព្រោះវាជារដូវផ្ការីកវាសាកសមសម្រាប់ដំណើរជុំគ្រួសារ គូស្នេហ៍ថ្មីថ្មោង ប៉ុន្តែវាហាក់ដូចជាមិនល្អចំពោះមួយគូនេះសោះ....

[ផាច់!!....]

ស៊ីមួយកំផ្លៀងនេះchaeyoungឡើងបែកសឺ ខ្លួនខំគេចពីរាត្រីផ្សំដំណេកមករកសង្សារសម្លាញ់ចិត្ត តែចុងក្រោយបែរជាត្រូវស៊ីកំផ្លៀងទៅវិញ។

«តើអូនកើតអី?»chaeyoung

«បងជាអ្នកធ្វើតែមកសួរអូនអញ្ចឹងហេស៎ បងបានធ្វើអីបងដឹងខ្លួនឯងហើយ»hyunjinនិយាយឡើងខ្លាំងទាំងទឹកភ្នែករហាម អាកំពុងមានរឿងចឹងហើយនៅមានឆ្លៀតអ្នកលួចថតទៀត ប្រហែលលែងចង់រស់ហើយបានជាថតចំកំពូលម៉ាហ្វៀដៃឆៅ បើវីដេអូនោះបែកធ្លាយច្បាស់ណាស់បុរសនោះនិងគ្មានជីវិតលើពិភពលោកមួយនេះទៀតទេ។នេះដោយសារតែchaeyoungនាយរវល់តែខ្វល់ចិត្តនិងសង្សារអត់បានមើលគ្រប់ជ្រុងជ្រោយទេ ណាគិតថាខ្លួនជាអ្នកខុសសន្យាហើយបែរជាទៅរៀបការនិងស្រីផ្សេងព្រោះតែខ្វះសតិមួយពេលហ៎។

chaeyoungខ្លាចសង្សារបណ្តូលចិត្តខ្លួនមានរឿងអាស្រូវ បើត្រូវគេថតបានវាពិបាកបន្តិចហើយ ទោះនាយអាចធ្វើឲគ្រប់យ៉ាងមកជាល្អវិញតែនាយពិតមិនចង់ឲមានរឿងបែបហ្នឹងកើតឡើងទេ។

«ទីនេះមនុស្សច្រើនណាស់ ចាំនិយាយគ្នាក្នុងឡានវិញណា»chaeyoungនាយដឹងថាខ្លួនខុស គ្រាន់តែដឹងថាhyunjinមកដល់នាយក៏ប្រញាប់បើកឡានចេញមកដោយខ្លួនឯងទាំងតក់ក្រហល់ដើម្បីមកកែកំហុសអត់ hyunjinក៏មិនមាត់អីដែរព្រមដើរទៅឡានតាមសម្រួល ចំណែកឯអ្នកថតvideoនោះថតមើលមុខមិនច្បាស់ដោយសារ

hyunjinគ្របកន្សែងហើយពាក់ម៉ាស់មើលមិនស្គាល់ថាជាអ្នកណាឲប្រាកដទេ តែអ្វីដែលច្បាស់គឺមុខរបស់chaeyoungតែម្ដង។

~~~នៅលើឡាន

[ឌឹបៗ!!.....]

«ហ៉ឹកៗ.....ហេតុអី?....ហេតុអីក៏បងធ្វើបែបនេះ.....ក្រែងបងនិយាយហើយមែនហេស៎ ថាបងមិនរៀបការ»hyunjinវ៉ៃchaeyoungឌឹបៗតែ chaeyoungព្យាយាមឱបយ៉ាងណែនដូចជាខ្លាចបាត់បង់hyunjinអញ្ចឹង កែវភ្នែកដែលធ្លាប់តែមុតមាំអ្នកណាឃើញក៏ខ្លាចប្រែក្លាយទៅជាក្រហមដក់ជាប់ទឹកភ្នែកហូរមិនដាច់ បញ្ជាក់ថានាយពិតជាដឹងខ្លួនខុសពិតមែន។

រឿងភរិយាតែឈ្មោះWhere stories live. Discover now