ប្លន់ស្នាមថើបវិញ: អូនប្លន់បង បងប្លន់អូនវិញដូច្នេះពួកយើងរួចគ្នា🤗🤣
#ភាគ9#admin🌴
~~~///
+នៅក្នុងឡានរបស់chaeyoung
«អ្ហឹម!!!......ក្តៅណាស់!!....អ្ហា៎!!....»jennie
«mokoបន្ថយលេខម៉ាស៊ីនត្រជាក់បន្តិចទៅ នាងស៊ីយើងឥលូវហើយ»chaeyoung
«ក្តៅណាស់!!......ជួយខ្ញុំផង!!»jennie
ម៉ាស៉ីនត្រជាក់នៅក្នុងឡាន chaeyoungបានឲmokoចុចបន្ថយទាល់តែបន្ថយលែងកើត បើនិយាយពីត្រជាក់វិញ ត្រជាក់ឡើងចង់រួចថ្គាមទៅហើយតែjennieនៅតែស្រែកថាក្តៅទាំងដែលខ្លួននាងត្រជាក់ស្រេបដូចទឹកកក ប៉ុន្តែបែរជាមានញើសទៅវិញ ចំណែកឯសកម្មភាពនាងវិញគឺថារស់រវើកតែម្ដងមាត់នាងស្រែកថាក្តៅឯដៃចេះរាវគ្រប់កន្លែងនៃរាងកាយរបស់chaeyoung។
chaeyoungនាយព្យាយាមចាប់jennieដើម្បីកុំឲនាងព្រហើនប៉ះរាងកាយនាយ តែចាប់សឹងតែមិនឈ្នះ នាយនៅតែឲjennieឈ្លានពានបានខ្លះ តួស្រីខ្លួនតូចតែមួយសោះខ្លាំងនោះខ្លាំងធ្វើឲchaeyoungបែកញើសតាមដែរ។
ក្រឡេកមកមើលMokoវិញនាយបើកឡានបណ្តើរលួចដៀងកន្ទុយភ្នែកសម្លឹងមើលតាមកញ្ចក់ទៅខាងក្រោយបណ្តើរ លួចញញឹមមើលប្តីប្រពន្ធចៅហ្វាយខ្លួនដូចជាឆ្មានិងកណ្តុរ។
«មើលទៅលោកស្រីតូចដូចជាមិនស្រួលទេចៅហ្វាយ អញ្ចឹងតើយើងគួរទៅណានៅពេលនេះ»mokoសួរដូចនាំភ្លើង គ្រាន់តែmokoសួរអញ្ចឹងភ្នែក chaeyoungសម្លឹងឡើងចង់ជ្រុះហើយ។
«សួរដូចឆោត នេះឯងប្រុងឲយើងនាំស្រីម្នាក់នេះទៅដេកសណ្ឋាគាឲអស់លុយយើងទៀតមែន ទៅផ្ទះទៅ» chaeyoungនាយឆ្ងល់ខ្លួនឯងដែរថានាយធ្វើអញ្ចឹងដើម្បីអី ហេតុអីក៏នាយត្រូវយកjennieមកវិញ ទាំងដែលនាយចំណាយលុយលើសពីពេលដែលនាយលក់នាងឲទៅJKទៀត គិតទៅនាយគ្មានចំណេញអីទេខាតទាំងចុងខាតទាំងដើម នឹកឡើងមួម៉ៅតែម្ដង ហើយក៏ឆ្លៀតទាញទូរស័ព្ទខលទៅអ្នកណាទេ...!!
«....ណែ៎!!....ឯងធ្វើអីលើប្រពន្ធយើងហាស៎ បានជានាងរមួលខ្លួនដូចអន្ទង់អាំងនៀក.....នៅឲស្ងៀមសិនទៅមើលលោក!!...» chaeyoungគ្មានខលទៅអ្នកណាក្រៅពីលោកបងJKយើងហ្នឹងទេ ដៃម្ខាងចាប់ដៃjennieដៃម្ខាងនិយាយទូរស័ព្ទមានទប់jennieឈ្នះឯណា chaeyoungរបស់យើងត្រូវjennieឡើងទៅអង្គុយច្រកគៀវពីលើយ៉ាងសង្ហា ដល់ចឹងទៅchaeyoungខំច្រានក្បាលផងចាប់ដៃនាងផងតែនៅធ្លោយឲjennieថើបអស់ជាច្រើនខ្សឺតទម្រាំតែនាយនិយាយទូរស័ព្ទចប់ តួប្រុសបានប្រពន្ធថើបអញ្ចឹងគ្មានសប្បាយអរអីទេមានតែខឹងលើសដើម ស្នាមថើបគេខំទុកឲអូន hyunjinគេតែម្នាក់ដឹងអីមកត្រូវប្រពន្ធគ្មានក្បាលកន្ទុយប្លន់យកយ៉ាងព្រៃផ្សៃ។
YOU ARE READING
រឿងភរិយាតែឈ្មោះ
Romance....ជាសាច់រឿងរបស់នារីមិនស្គាល់ប្រវិត្តម្នាក់ត្រូវបានគេបំបរបង់ចោលនៅលើគំនរសំរាមតាំងពីអាយុ5ខែ ហើយក៏ត្រូវបានបុរសម្នាក់រើសយកទៅចិញ្ចឹម តែគួរឲសោកស្តាយដោយហេតុតែម៉ាក់ចិញ្ចឹមយល់ថានាងជាកូនសាហាយរបស់ប្តីខ្លួនទើបធ្វើបាបនាងសព្វសារពើ ចំណែកកូនស្រីបង្កើតខ្លួនថ្នមដូច...