ភាគ18

140 6 0
                                    

#ភាគ18#admin🌴

ខណៈពេលmokoបើកឡានជិតទៅដល់មន្ទីរពេទ្យទៅហើយស្រាប់តែនាយchaeyoungឲបើកឡានត្រឡប់ទៅវិញជាប្រញាប់!!

«យ៉ាងម៉េចនិងចៅហ្វាយ ចៅហ្វាយមិនទៅចួបhyunjin copyទេឬ?»

«អត់ទេត្រឡប់ក្រោយទៅរកប្រពន្ធយើងវិញទៅ យើងចង់ប្រាប់នាងឥលូវនេះ»

«តែថាចៅហ្វាយមិនខ្លាច....»

«អ្វីដែលយើងខ្លាចនៅពេលនេះ គឺខ្លាចគេឆក់យកនាងពីទ្រូងយើងទៅ ដូច្នេះលឿនឡើងទៅ ទៅតាមអ្នកតូចឯងមកវិញ រួចចាំឯងទៅដោះស្រាយនាយក្លែងបន្លំនោះជំនួសយើងផង ឯងដឹងហើយមែនទេថាត្រូវធ្វើយ៉ាងម៉េចនោះ»chaeyoung

«បាទចៅហ្វាយ!»mokoនាយក៏រៀងសប្បាយអរដែរដែលchaeyoungបកមកចាប់អារម្មណ៍jennieវិញ តែក៏រៀងភ័យជំនួសចៅហ្វាយរបស់ខ្លួនដែរបើសិនជានាយក្លែងបន្លំនោះដឹងតើនិងមានរឿងអ្វីកើតឡើង? បើសិនជាដឹងដល់នាយក្លែងបន្លំនោះមែន នាយសុខចិត្តបូជាជីវិតការការគូស្នេហ៍របស់ចៅហ្វាយនាយឲដល់ទីបញ្ចប់។

ងាកមកខាងjennieឯណេះវិញកំពុងរំអុកJKសុំឲJKនាំនាងត្រឡប់ទៅវិញម្ដងទៀតហើយ នាងបាននិយាយថាបើនាងមិនបានធ្វើជាប្រពន្ធពេញសិទ្ធគេទេ នាងមិនចង់ធ្វើជាស្រីកំណាន់របស់គេឡើយ ណាមួយបើតាមមើលទៅchaeyoungមិនមានចម្លើយសម្រាប់នាងទៅហើយ នាងសួរសំណួរទាំងនោះគ្រាន់តែចង់ឲchaeyoungឈប់តាមនាងទៀតប៉ុណ្ណោះ។

ខណៈពេលនាងនិយាយជាមួយJKមិនបានប៉ុន្មានផងស្រាប់តែមានឡានបើកវ៉ាឡានJKរួចទៅឈប់ពាំងពីមុខឡានពួកគេ ធ្វើឲJKចាប់ហ្វ្រាំងសឹងតែមិនទាន់ធ្វើឲប៉ះឡាននៅពាំងខាងមុខនោះបន្តិចដែរ។

«អូយ!!.....»jennie

«ហួច!អាចង្រៃណា ក៏ថ្លើមធំម្ល៉េះហ៊ានបើកឡានមកពាំងយើងផង លែងចង់រស់ហើយមើលទៅ jennieហា៎! អូននៅក្នុងឡាននេះហើយខ្លាចខ្ទាតឈាមប្រឡាក់»JKនិយាយទាំងមួម៉ៅ ក្នុងចិត្តគិតថាពេលចុះទៅដល់ដឹងតែកាប់ហើយអត់ទុកទេ។

«កុំអីបង!!...គេប្រហែលជាគ្មានចេតនាទេ»jennieមិនត្រឹមតែមិនខឹងអ្នកបើកឡានមកពាំងមុខឲនាងឈទេ ថែមទាំងប្រញាប់បើកទ្វារចុះទៅតាមខ្លាចថាបងប្រុសទៅធ្វើបាបគេហ៎ ប៉ុន្តែពេលនោះនាងមិនទាន់ទាំងបើកទ្វារឡានផង ស្រាប់តែមានអ្នកដើរពីខាងក្រៅមកបើកទ្វារឡាននាងដែរ។

រឿងភរិយាតែឈ្មោះWhere stories live. Discover now