ភាគ8

141 6 2
                                    

#ភាគ8#admin🌴

ហ្វូ~~~!!

សម្លេងដកដង្ហឹមធំរបស់JKអមដោយផ្សែងបារីហ៊ុយត្រលោម ទម្រាំតែនាយដាច់ចិត្តហាស្តីទៅកាន់jennieវារៀងយូរដែរចាប់តាំងពីchaeyoungចេញទៅបាត់ម្ល៉េះ។JKនាយចង់និយាយតែនិយាយមិនរួចដោយសារឃើញមិត្តថ្លៃយំមិនឈប់ ធ្លាប់តែជាមនុស្សចិត្តដាច់ផឹងៗ ដល់ឃើញទឹកភ្នែកjennieបែរជាមានកូនចិត្តនឹកអាណិតដល់នាងដែលត្រូវស្វាមីទើបរៀបការថ្មីថ្មោងយកមកលក់នៅបនម៉ាហ្វៀទៅវិញ តែនាយមិនបានបង្ហាញឲjennieឃើញភ្លាមទេថានាយអាណិតនាង។

«ហ្ហឹម!! ......ខ្ញុំពិតជាមិនយល់ពីអាchaeyoungវាកំពុងគិតពីអីទេ វាបានប្រពន្ធក្មេងថែមទាំងស្អាតទៀត មិនគួរណាវាល្ងង់យកមកលក់ឲបនម៉ាហ្វៀសោះ ខ្ញុំនិយាយពិតមែនបើខ្ញុំជាវាវិញពេលនេះប្រហែលសប្បាយនិងរាត្រីទឹកឃ្មុំដ៏ក្តៅគគុកពេញមួយយប់បាត់ទៅហើយ»JKនិយាយបណ្តើរយកដៃប៉ះចង្ការjennieបណ្តើរធ្វើឲjennieភ័យញ័រដូចកូនសត្វ។

«ហ៉ឹកៗ!!....ឲខ្ញុំក្រាបសំពះលោកក៏ខ្ញុំធ្វើ តែសុំកុំឲលោកលក់ខ្ញុំបន្តទៅអ្នកផ្សេងអី ព្រោះខ្ញុំជាមនុស្សមិនមែនជាសត្វទេហើយក៏មិនមែនជាទំនិញដែរ ខ្ញុំសុខចិត្តធ្វើការឲលោកដើម្បីដោះបំណុលទាំងអស់ទោះជាត្រូវធ្វើការអស់មួយជីវិតក៏ខ្ញុំព្រម»jennieនាងមិនត្រឹមតែនិយាយទេនាងថែមទាំងក្រាបសំពះJKពិតៗអមដោយទឹកភ្នែកសថ្លាដូចទឹកអម្រឹតស្រក់ចុះមកជាមួយគ្នានាពេលនោះដែរ។

JKឃើញjennieសំពះខ្លួនបែបនិងនាយបោះកន្ទុយបារីចោលស្ទុះសឹងបាក់កចាប់លើកjennieឡើងមិនឲនាងសំពះនាយទៀត។ បើតាមមើលទៅនាងជាមនុស្សល្អណាស់ តាំងពីនាយបើអាជីវកម្មហ្នឹងមក គ្រាន់តែក្រឡេកបន្តិចនាយអាចដឹងចរិតមនុស្សស្រីណាល្អឬមិនល្អបាត់ទៅហើយ។

«អីយ៉ូយ!! អ្នកនាងធ្វើអីហ្នឹង ឆាប់ក្រោកឡើង ខ្ញុំមិនធ្វើអីមិត្តថ្លៃរបស់ខ្ញុំទេ ឈប់យំហើយជូតទឹកភ្នែកចេញទៅ ខ្ញុំស្អប់មនុស្សស្រីពេលយំខ្លាំងណាស់ ដូច្នេះឈប់យំទៅ»JKលើកjennieឲអង្គុយលើសាឡុងហើយថែមទាំងហុចកន្សែងជូតទឹកភ្នែកឲjennieថែមទៀត មើលទៅនាយដូចយកចិត្តទុកដាក់ចំពោះjennieណាស់ ទាំងដែលកន្លងនាយមិនធ្លាប់ធ្វើបែបនេះជាមួយស្រីណាម្នាក់ឡើយ សូម្បីតែកូនចៅនាយក៏យល់ច្រឡំថានាយចាប់ចិត្តលើjennie។

រឿងភរិយាតែឈ្មោះWhere stories live. Discover now