ភាគ21

128 7 1
                                    

ភាគ21admin🌴

        សម្តីchaeyoungនិយាយ  ស្តាប់ហើយពិតជាឃោឃៅពេកហើយសម្រាប់jennie    នេះឬដែលគេថាបានប្រាណហើយក៏ដោះដៃ  ទីបំផុតអ្វីដែលនាងខ្លាចវាបានកើតឡើងហើយ។

«ពិតមែនហ៎  បងពិតជាមិនខ្វល់ពីប្រពន្ធពេញច្បាប់ម្នាក់នេះមែនហ៎?   បងគិតថាខ្ញុំនិយាយគ្រាន់តែចង់គម្រាមបងមែនទេ»hyunjinសម្លឹងមុខchaeyoungរួចក៏ដើរទៅក្បែរjennieរួចក៏...!!

«អូយ!!»

       hyunjinចាប់បោចសក់jennieឲងើយមុខឡើងលើ  រួចយកកាំបិតឆូតមុខjennieហូររហាច   jennieនាងស្រែកយំទាំងឈឺចាប់  ក៏ប៉ុន្តែchaeyoungនៅតែមិនអើពើដដែល។

«យើងប្រាប់នាយហើយ  នាយចង់ធ្វើអីក៏ធ្វើទៅ  ចង់សម្លាប់ឬក៏យកទៅធ្វើស្អីក៏បាន  យើងមិនខ្វល់ទេ»chaeyoungនិយាយធ្វើហី  តែចំណែកjennieវិញយំឡើងខ្សោះខ្លួន  នេះនាងត្រូវស្លាប់ពិតមែនទេ  គេនិងមិនជួយនាងទេបើគេនិយាយច្បាស់បែបនេះទៅហើយនោះ  មើលតែទឹកមុខគេក៏ដឹងទៅហើយ  បើគេមិនជួយនាងទេតើមានអ្នកណាជួយនាងទៅ  បងប្រុស?  JKនៅឯណាមកជួយនាងផង  ប្អូនស្រីម្នាក់នេះជិតត្រូវគេសម្លាប់ហើយ។

   សម្លេងនៅក្នុងចិត្តស្រែកដង្ហើយហៅ  បន់ស្រន់ឲបងប្រុសឲមកជួយជីវិតខ្លួន  ព្រោះនាងមិនដឹងជាសង្ឃឹមអ្នកណាទេនៅពេលនេះ  បើសូម្បីតែប្តីខ្លួនឯងក៏ចង់ឲគេសម្លាប់ប្រពន្ធខ្លួនឯងដែរនោះ។

«ហ៉ឹស!....នាងមើលទៅ  មើលប្តីដ៏ល្អរបស់នាងទៅ  គេមិនបានស្រលាញ់នាងទេ  សូម្បីតែយើងខំកែគ្រប់យ៉ាងឲដូចជាសង្សារគេក៏គេមិនស្រលាញ់ផង  សម្បត្តិត្រឹមនាងជ្រុះតាមថ្នល់ក៏គេមិនរើសដែរ»hyunjin copy

«ប្រាកដហើយ  អរគុណដែលជួយបកស្រាយបន្ថែម  ពេលនេះអ្នកដែលយើងត្រូវការគឺhyunjinដែលឈរក្បែរយើងម្នាក់គត់  ចំណែកស្រីម្នាក់នោះដូចយើងនិយាយមុនហ្នឹងអញ្ចឹង  នាយចង់យកទៅណាក៏យកទៅ  កុំឲតែយកhyunjinចេញពីយើងទៅគឺបានហើយ»

     ឮពេញត្រចៀកបែបនេះហើយ  ប្រពន្ធណាមិនឈឺពេលឮប្តីដែលខ្លួនគេងឱបម្សិលៗមិនទាំងទាន់បាត់ក្លិននិយាយមកកាន់ខ្លួនបែបនេះ បើធៀបនៃការឈឺចាប់ឈឺដូចស្លាប់ទាំងរស់អញ្ចឹង។

រឿងភរិយាតែឈ្មោះWhere stories live. Discover now