#ភាគ4#admin🌴
នៅផ្លូវកាច់ជ្រុងមានដាក់ផ្លាកយីហោពណ៌ក្រហម ដែលអ្នកណាៗក៏ស្គាល់ថាជាកន្លែងហ្នឹងជាកន្លែងអ្វីលើកលែងតែjennieនាងអត់ដឹងថាកន្លែងនិងជាកន្លែងអីទេនាងស្គាល់តែកន្លែងធ្វើការរបស់នាងនិងផ្ទះនាងប៉ុណ្ណោះព្រោះនាងគ្មានពេលទំនេរដើរហើរដូចជាប្អូនរបស់នាងទេ បើនិយាយពីប្អូនស្រីនាងHannaវិញកន្លែងណាក៏នាងស្គាល់ដែរ ក្លឹបណាមានboyច្រើន ក្លឹបណាមានboyតិចនាងដឹងទាំងអស់ហ្នឹង។
ស្លាកពណ៌ក្រហមនោះវាជាសញ្ញាសម្រាប់សម្គាល់របស់ពួកម៉ាហ្វៀដែលចង់បំពេញតណ្ហាពេលរាត្រី វាជាកន្លែងប្រមូលផ្តុំទៅដោយស្រីលក់សេវាកម្ម24ម៉ោងលើ24ម៉ោង ក្នុងនោះមានបន្ទប់សម្រាប់ភ្ញៀវVIPទៀត គ្រាន់តែថាត្រូវប្រើច្រើនសន្លឹកបន្តិចហើយអ្នកមានល្មមៗមិនអាចចូលបានទេ។ពួកនាងៗចូលទៅទីនោះដើម្បីតែងខ្លួនមុននិងចេញប្រមាញ់ចំណីនៅក្នុងកន្លែងនោះ ការបើកហាងធ្វើខ្លួនគ្រាន់តែជាការបាំងមុខប៉ុណ្ណោះព្រោះវាជាការងារមិនស្របច្បាប់។ jennieនាងប្លែកក្នុងចិត្តដែរថាហេតុអីបានជាពេលនាងនិងម៉ាក់ចញ្ចឹមនាងដើរចូលទៅដល់ក្នុងភ្លាម គ្រប់គ្នាក្នុងនោះសម្លឹងមើលមុខនាងគ្រប់គ្នា មើលតាំងពីក្បាលរហូតដល់ចុងជើង មើលរបៀបថាដូចមើលមាន់ថ្មីអីអញ្ចឹងហា៎។«អីយ៉ាថ្ងៃនេះលោកស្រីនាំមាន់ថ្មីមកឲខ្ញុំមែនទេ?»មេការហាងនឹកស្មានថាលោកស្រីchhongនាំក្មេងថ្មីមកទៀតព្រោះរាល់ដងគាត់ជាអ្នករកមកឲដើម្បីបានលុយចូលបនល្បែងបន្ត
«អ្ហឹមៗ......និយាយអីនឹង....... នេះជាកូនស្រីខ្ញុំហាស៎ មើលជួយតែខ្លួនឲស្អាតបំផុតតើបានដែរទេ ព្រោះត្រូវចួបមនុស្សសំខាន់»លោកស្រីchhongស៊ីញ៉ូភ្នែកឲមេការ ធម្មតាទេមនុស្សខូចនិយាយគ្នាមិនបាច់និយាយអីច្រើនទេគ្រាន់តែញ៉ាក់ចិញ្ចើមក៏ដឹងចិត្តគ្នាដែរ។ឯjennieបានត្រឹមមើលមុខគេឡេងឡង់ៗ រឿងផ្សេងឆាប់យល់ការតែបើរឿងបែបហ្នឹងនាងតាមគេមិនទាន់ទេ។
«សូមធានាដឹងថាញ៉ាក់តែម្ដង ផាច់ៗ!កូនចៅជួយប្តូររាងកាយកូនស្រីយើងឲក្លាយជាqueenឮទេ»
+នៅបន្ទប់ផ្លាស់សម្លៀកបំពាក់
ក្រោយពីjennieរៀបចំតែងកាយរួចនិយាយពីថាjennieស្អាតដូចជាទេពអប្សរដើរដីអញ្ចឹង ស្អាតខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹមគ្មានទេ លោកស្រីchhongគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែន គាត់សឹងតែមិនជឿចំពោះសម្រស់របស់jennieព្រោះធ្លាប់តែឃើញjennieស្លៀកពាក់រយីរយៀកមើលមិនយល់ដល់តែងខ្លួនរួចប្រៀបដូចមនុស្សពីរផ្សេងគ្នា ត្រូវនិងឈុតញ៉ាក់ទៀត ឆែកតាំងពីក្រោមឡើងដល់លើបញ្ចេញនូវសាច់សខ្ចីដូចពងមាន់បកសូម្បីតែអ្នករៀបចំខ្លួនឲនាងក៏ភ្លឹកនិងសម្រស់នាងដែរ។
YOU ARE READING
រឿងភរិយាតែឈ្មោះ
Romance....ជាសាច់រឿងរបស់នារីមិនស្គាល់ប្រវិត្តម្នាក់ត្រូវបានគេបំបរបង់ចោលនៅលើគំនរសំរាមតាំងពីអាយុ5ខែ ហើយក៏ត្រូវបានបុរសម្នាក់រើសយកទៅចិញ្ចឹម តែគួរឲសោកស្តាយដោយហេតុតែម៉ាក់ចិញ្ចឹមយល់ថានាងជាកូនសាហាយរបស់ប្តីខ្លួនទើបធ្វើបាបនាងសព្វសារពើ ចំណែកកូនស្រីបង្កើតខ្លួនថ្នមដូច...