ភាគ20

136 3 2
                                    


#ភាគ20#admin🌴

ម៉ោង1រសៀល!!

ដោយសារតែចាំបាត់ៗមិនឃើញchaeyoungត្រឡប់មកពីទិញឥវ៉ាន់ ទើបចុះមកខាងក្រោមមើល ទាំងដែលមុនពេលដែលchaeyoungចេញទៅបានឲនាងរងចាំគេនៅខាងក្នុងបន្ទប់ហ្នឹងហើយ ប៉ុន្តែវាដូចជាយូរពេក ដល់ចុះមកអត់ទាន់ឃើញchaeyoungមកទៀត ទើបនាងដាច់ចិត្តសួរអ្នកបម្រើទើបដឹងថាchaeyoungទុកនាងចោលហើយទៅភូមិគ្រឹះបាត់គ្មានប្រាប់នាងសូម្បីបន្តិច។នាងផ្ទាល់មិនដឹងថាប្តីខ្លួនឯងគិតអីក្នុងខ្លួន ព្រោះមុនហ្នឹងនៅល្អនិងនាងសុខៗសោះ តើគេមានរឿងអី ហេតុអីក៏ទុកនាងចោលនៅទីនេះម្នាក់ឯងដូច្នេះ? ក្នុងចិត្តគិតច្រើនខ្លាចគេបោះបង់ខ្លួន តែនាងព្យាយាមរុញច្រានគំនិតទាំងនោះចេញ ខំគិតល្អៗ ដោយសារគិតថាខ្លួនបានចុះអេតាស៉ីវិលជាមួយគេហើយ គេមិនអាចធ្វើបែបនោះដាក់នាងបានទេ គេប្រហែលជាមានរឿងត្រូវចាត់ការជាប្រញាប់អញ្ចឹងហើយទើបចេញទៅដោយមិនបានប្រាប់នាងដូច្នេះ និយាយទៅនាងព្យាយាមគិតល្អៗចំពោះchaeyoungខ្លាំងមែនទែន។

និយាយពីខាងតួប្រុសវិញចិត្តដាច់មែនទែន តែខលមកក៏មិនខលមករកjennieផង នាយបានត្រឹមតែផ្តាំផ្ញើនិងអ្នកបម្រើឲមើលថែនាងជំនួសនាយក្នុងឋានៈជាភ្ញៀវស្នាក់អាស្រ័យទៅវិញ ទាំងដែលទើបនិងចុះអេតាស៉ីវិលថ្មីៗសោះ។ សូម្បីតែអ្នកបម្រើរបស់នាយក៏នៅតាមមិនទាន់ចៅហ្វាយខ្លួន ថាហេតុអីក៏ធ្វើបែបនេះដាក់jennieដែរ នាងមិនត្រឹមតែស្អាតតែសំបកខ្លួន ចរិតឬកពារក៏គួរឲគោរពដែរ សាកសមធ្វើជាលោកស្រីបំផុតហើយ តែធ្វើម៉េចទេបើចៅហ្វាយពួកគេប្តូរចិត្តលឿនដូចរន្ទះបាញ់ចឹង ធ្វើអីមិនកើតបានត្រឹមអាណិតប៉ុណ្ណោះ។

......!!

+នៅបន្ទប់ទទួលភ្ញៀវ

«សុំអង្វរប្រាប់ខ្ញុំឲត្រង់មកថាចៅហ្វាយពួកបងគាត់ទៅណា ហេតុអីក៏ទៅបាត់យូរម្ល៉េះ នេះមួយសប្តាហ៍ជាងហើយ គាត់គ្រាន់តែទៅទិញឥវ៉ាន់ក្បែរនេះមិនអញ្ចឹងហី តើមានរឿងអីកើតឡើងចំពោះគាត់មែនទេ? ច្បាស់ណាស់ ច្បាស់ជាមានរឿងអីមិនល្អកើតឡើងចំពោះគាត់ហើយ ឲខ្ញុំចេញទៅរកគាត់ទៅ ខ្ញុំមិនអាចនៅស្ងៀមរងចាំគាត់នៅទីនេះបានទេ»jennieលើកដៃសំពះអង្វរអ្នកបម្រើសុំឲនាងបានចេញទៅរកchaeyoung ថ្វីត្បិតchaeyoungប្រាប់អ្នកបម្រើឲទុកនាងជាភ្ញៀវមកស្នាក់អាស្រ័យមែនពិត តែហាមនាងមិនឲចេញទៅក្រៅពីរង្វង់ផ្ទះនោះទេ បើនិយាយទៅវាមិនខុសពីការឃុំឃាំងប៉ុន្មានទេ គ្រាន់តែថានាងចេញក្រៅបន្ទប់បានតែប៉ុន្នឹង។

រឿងភរិយាតែឈ្មោះWhere stories live. Discover now