#ភាគ6#admin🌴
~~~ផ្នែកម្ខាងនៃក្រុមថត កំពុងតែពិបាកចិត្ត hyunjinផ្អាកថតភ្លាមៗពេលchaeyoungចេញមកបាត់ដោយមិនបានប្រាប់នាយមួយម៉ាត់ធ្លាប់តែទៅណាមកណាchaeyoungប្រាប់នាយរហូតតែលើកនេះមិនដូចរាល់ដងឡើយ។ ស្របគ្នានោះដែរនាយបានដើរទៅពើបជាមួយក្រុមថតដែលកំពុងនិយាយពីរឿងព័ត៌មានរៀបការរបស់chaeyoung hyunjinសឹងតែមិនជឿថាមានរឿងនេះកើតឡើង នាយខកចិត្តមិនស្ទើរព្រោះកន្លងមកchaeyoungសន្យាថានិងរៀបការជាមួយខ្លួនឥលូវបែរជាមានដំណឹងថានាយរៀបការជាមួយអ្នកផ្សេងទៅវិញ។
~~~//ការហៅទូរស័ព្ទ.....
«ចៅហ្វាយ ចៅតូចខលមកចង់និយាយជាមួយ»អ្នកបើកឡានហុចទូរស័ព្ទខ្លួនឲទៅchaeyoung។
«អាឡូ!.....»chaeyongលើកទូរស័ព្ទមិនទាន់បាននិយាយអីផងត្រូវ hyunjinដាក់ប្រាវៗ។
«តើព័ត៌មាននោះជាអីវិញទៅ? នេះបើអូនមិនបានឃើញទេ បងប្រុងលាក់អូនរហូតមែនទេ? ហ៉ឹកៗ.....បងទុកអូនចោលនៅទីនេះ.....ឲនៅម្នាក់ឯង....ហើយទៅរៀបការជាមួយនារីម្នាក់នោះមែនទេ? តើមែនដែរទេ....ឆ្លើយនិងអូនមក....ហេតុអីក៏ស្ងាត់....ឆ្លើយមក......»hyunjinយំអណ្តឺតអណ្តក់ខឹងនិង chaeyoungមិនព្រមថតបន្តសោះ។
«បង.....បងក៏មិនទាន់ដឹងច្បាស់ដែរអូន ពេលនេះបងក៏ពិបាកចិត្តដូចគ្នា» chaeyoungនាយតប់ប្រមល់ខ្លាំងមែនទែនព្រោះប៉ានាយមិនធ្លាប់ធ្វើអីមិនពិគ្រោះជាមួយនាយនោះទេ បើថាមិនដឹងថានាយមានគូកំណាន់ទៅមិនថាទេ តែនេះដឹងទាំងដឹងហើយនៅធ្វើបែបហ្នឹងទៀត វាមិនសមណាគាត់ធ្វើបែបនេះសោះ។
«ហ៉ឹស!......មិនដឹងហ៎? បងឆ្លើយថាមិនដឹងអញ្ចឹងហ៎ គិតថាឆ្លើយបែបហើយរួចខ្លួនមែនហេស៎? បើបងមិនដឹង តើអ្នកណាជាអ្នកដឹងទៅហាស៎? កន្លងមក......តើបងស្រលាញ់អូនពិតទេ?»hyunjinនិយាយទាំងស្រក់ទឹកភ្នែកម៉ាត់ៗហូរកាត់ថ្ពាល់នាយតាមកម្សួលនៃចិត្តខឹងចង់តែហោះទៅចួបមុខchaeyoungផ្ទាល់និយាយឲដឹងរឿង។
«ហេតុអីក៏អូនសួរសំណួរបែបនេះ បងឯណាដែលថាមិនស្រលាញ់អូន»chaeyoungនាយខកចិត្តមែនទែនដែលឮសំណួរនេះចេញពីមាត់មនុស្សដែលនាយស្រលាញ់លើសពីជីវិតខ្លួនទៅទៀត ឬមួយកន្លងមកការបញ្ជាក់ពីក្តីស្រលាញ់របស់នាយទៅលើ hyunjinវានៅស្ទើរ ទើបបានជាhyunjinពោលសំណួរដូច្នេះមកកាន់ខ្លួន?
YOU ARE READING
រឿងភរិយាតែឈ្មោះ
Romance....ជាសាច់រឿងរបស់នារីមិនស្គាល់ប្រវិត្តម្នាក់ត្រូវបានគេបំបរបង់ចោលនៅលើគំនរសំរាមតាំងពីអាយុ5ខែ ហើយក៏ត្រូវបានបុរសម្នាក់រើសយកទៅចិញ្ចឹម តែគួរឲសោកស្តាយដោយហេតុតែម៉ាក់ចិញ្ចឹមយល់ថានាងជាកូនសាហាយរបស់ប្តីខ្លួនទើបធ្វើបាបនាងសព្វសារពើ ចំណែកកូនស្រីបង្កើតខ្លួនថ្នមដូច...