ភាគ12

140 4 2
                                    

#ភាគ12#admin🌴

~~~//

chaeyoungពេលស្តាប់លោកស្រីchhongនិងប្អូនjennieនិយាយទើបនាយដឹងរឿងច្បាស់ថារឿងវាយ៉ាងម៉េច ស្តាយណាស់ដែលនាយមិនបានស៊ើបប្រវត្តិjennieឲបានច្បាស់ កន្លងមកខ្លួនយល់ច្រឡំខុសលើjennieដែលថានាងចង់រៀបការជាមួយនាយ ទាំងដែលការពិតនាងត្រូវគេបង្ខំព្រោះតែនាងគ្មានជម្រើសដោយសារនាងជាកូនដែលគេរើសមកចិញ្ចឹមគេឲធ្វើអីនាងត្រូវតែធ្វើទោះជានាងចង់ឫមិនចង់ក៏ដោយ។

«ហ្ហឹម.....ខ្ញុំថាលោកស្រីនិយាយងាយពេកហើយ មនុស្សដែលខ្ញុំរៀបការជាមួយគឺjennieមិនមែនជាកូនស្រីរបស់លោកស្រីឡើយ ដូច្នេះភរិយាខ្ញុំនៅតែនៅជាភរិយាខ្ញុំ មិនអាចជាអ្នកឲណាផ្សេងបានទេ លោកស្រីគួរតែយល់ពីអ្វីដែលខ្ញុំនិយាយហើយមែនទេ មិនបាច់ចាំឲខ្ញុំនិយាយច្រើនទេ លោកស្រីនិងកូនស្រីមកពីដើមពោធិ៍ណាទៅដើមពោធិ៍នោះវិញទៅ ទីនេះស្វាគមន៍តែអ្នកជា មិនស្វាគមន៍មនុស្សមិនសូវៗដូចអ្នកទាំងពីរទេ»chaeyoungដល់តំណាក់កាលហ្នឹង ចេះនិយាយការពារភរិយាតែនាមរបស់នាយដែរ។

(បងម៉ាហ្វៀមែនពិត តែចរិតបងក៏មានភាពជាសុភាពបុរសខ្លះដែរ ទុកមុខឲហើយថែមទាំងហៅអូនទៀត😩)

jennieហាក់រំភើបនិងសម្តីរបស់chaeyoungមុននេះណាស់ យូរប៉ុណ្ណាហើយតាំងពីប៉ាចិញ្ចឹមនាងស្លាប់ទៅ គ្មានអ្នកណាចេញមុខនិយាយការពារនាងបែបនេះទេ ទោះនាងមិនដឹងថាអ្វីដែលស្វាមីនាងនិយាយនោះចេញពីចិត្តពិតឬមួយក៏អត់ តែនាងក៏សប្បាយចិត្តដែរ ថ្វីត្បិតវាមានរយៈពេលខ្លីក៏នាងអស់ចិត្តនិងចងចាំវាទុកមិនភ្លេចនូវភាពកក់ក្តៅមួយនេះទេ។

«ម៉ាក់!.....មើលកូនប្រសារម៉ាក់និយាយចុះ កូនទទួលយកមិនបានទេ»Hannaប្រកាច់ទើងខឹងនិងchaeyoungនិយាយមិនទុកមុខឲនាងទាល់តែសោះ។

«អា៎ៗ!!បងកូនប្រហែលជាចង់កំប្លែងលេងជាមួយកូនតែប៉ុណ្ណោះ កូនកុំប្រកាន់បងអី ពាក្យថាប្តីប្រពន្ធវាតែងតែមានការខុសឆ្គងខ្លះអញ្ចឹងហើយ ចាំណាចាប់ពីថ្ងៃនេះទៅកូនក្លាយជាភរិយាគេហើយ អញ្ចឹងត្រូវចេះអត់ធ្មត់ឮទេ?»លោកស្រីchhongហា៎ស្តីដូចអត់ចេះខ្មាស់មាត់សោះ មើលទៅអ្វីដែលchaeyoungនិយាយវានៅស្ទើរពេកបានជាលោកស្រីchhongនៅនិយាយពាក្យទាំងនេះបានទៀត ខ្លាំងត្រង់ថាអាយុកូននៅស្ទើរទេតែចង់ឲកូនមានប្តី។

រឿងភរិយាតែឈ្មោះWhere stories live. Discover now