ភាគ23

48 5 0
                                    

#ភាគ23#admin🌴

      លោកស្រីparkឮគេថាឲកូនស្រីខ្លួនឯងបែបហ្នឹងដែរ  គាត់ជាមនុស្សចិត្តខ្លាំងដែរ ក៏កញ្ឆក់លិខិតលែងលះយកមកមើលឃើញថាមានស៉ីញ៉េរបស់chaeyoungពិតមែន  គាត់ក៏ហុចឲjennieស៉ីញ៉េលែងលះតែម្ដង  ក៏ប៉ុន្តែមុននិងហុចគាត់បានមើលទៅមុខកូនស្រីដែលកំពុងទឹកភ្នែករលីងរលោងចង់យំតែយំមិនចេញ  គេពិតជាចង់ដោះដៃពីនាងពិតមែនហើយ។

«កុំភ័យ   ទោះអត់ពីគេក៏ម៉ាក់អាចចញ្ចឹមកូនស្រីម៉ាក់ដោយខ្លួនឯងបានដែរ  កុំទៅសោកសៅនិងមនុស្សប្រុសបែបហ្នឹងនោះ  ទោះកូនមានឈ្មោះជាប្រពន្ធគេមែនពិត  តែគេទុកកូនគ្រាន់តែជាជនទី3ប៉ុណ្ណោះ  ធ្វើជាជនទីបីមិនស្រួលទេ គេមិនបានចង់ច្បាស់លាស់ជាមួយកូនឡើយ  ខ្វះអីមនុស្សប្រុសពេញដីថ្ងៃណាមួយកូននិងចួបគូពិតប្រាកដរបស់កូន»លោកស្រីparkឈោងដៃទៅជូតទឹកភ្នែកឲកូនស្រី  គាត់ហាក់មិនដឹងថាjennieចង់ប្រកែកមិនព្រមលែងព្រោះតែនាងបានជ្រុលខ្លួនជាមួយchaeyoungរួចទៅហើយ  ហើយបើសិនជានាងបើកចិត្តទទួលអ្នកថ្មី  តើអ្នកថ្មីព្រមទទួលយកនាងទេ  បើនាងគ្មានភាពបរិសុទ្ធឲគេផងហ្នឹង។

«ហ៉ឹស!.....គិតអញ្ចឹងល្អហើយ  ព្រោះកូនអ្នកមីងជាអ្នកមកក្រោយ  ដូច្នេះនាងត្រូវតែដើរចេញ»

«ហ៉ឹស!.....មីងក៏មិនចង់បានកូនប្រសារដែលមិនត្រូវការកូនស្រីមីងដែរ  កូនស្រីមីងទាំងស្អាតទាំងគួរឲស្រលាញ់មិនខ្វះទេអ្នកដែលត្រូវការ»

«ល្អហើយដែលគិតអញ្ចឹង  ឆាប់ឲកូនអ្នកមីងស៉ីញ៉េឲលឿនៗទៅ ខ្ញុំប្រញាប់ទៅចុះអេតាស៉ីវិលផង»hyunjinនិយាយបណ្តើរឆ្លៀតសម្លឹងមើលមុខjennieបណ្តើរ  អមដោយទឹកមុខញញឹមបញ្ឈឺjennieបន្ថែម។

     jennieឮតែពាក្យចុះអេតាស៉ីវិលធ្លាក់ថ្លើមក្តុក  នេះគេគ្រាន់តែលែងពីនាងភ្លាមគេ  គេនិងទៅចុះអេតាស៉ីវិលភ្លាមមែនទេ?  ចុះឯណាពាក្យដែលនាយនិយាយថាស្រលាញ់នាងនៅយប់នោះ?  ឬគ្រាន់តែជាពាក្យកុហកដើម្បីយកខ្លួននាងទេ?

     ដៃចាប់កាន់ប៊ិកឡើងញ័រទទ្រើក លាយនិងទឹកភ្នែកជាច្រើនដំណក់ស៉ីញ៉េលើក្រដាសលែងលះ  លាឈ្មោះជាប្រពន្ធគេ  មកជាស្រីមេម៉ាយប្តីលែងរៀបការជាមួយគូថ្មីដែលជាសង្សារចាស់។ងាកមក hyunjinវិញគ្រាន់តែjennieស៉ីញ៉េលែងលះរួចញញឹមឲគ្របួចអស់ហើយ  ព្រោះថានាយបានយកបន្លាចេញពីទ្រូងនាយបានសម្រេចហើយ  គ្មានអ្នកទើសទែងស្នេហានាយទៀតទេ។

You've reached the end of published parts.

⏰ Last updated: Oct 11 ⏰

Add this story to your Library to get notified about new parts!

រឿងភរិយាតែឈ្មោះWhere stories live. Discover now