ភាគ3

204 3 19
                                    

#ភាគ3#admin🌴

Mokoឃើញjennieគួរឲអាណិតខំជួយនិយាយជាមួយចៅហ្វាយផ្តាច់ការឲលើកលែងឲjennie។

«ខ្ញុំថានាងគ្មានលុយសងចៅហ្វាយទេ នាងគ្រាន់តែជាក្មេងដឹកអាហារឲគេប៉ុណ្ណោះ ណាមួយយើងជាអ្នកខុសភ្លើងស្តុបលោតក្រហមហើយតែយើងបំពានបើកបន្តទើបជួបរឿងបែបនេះ»Mokoខំនិយាយខ្សឹបដាក់ត្រចៀកchaeyongដើម្បីឲយល់ព្រមសងជំងឺចិត្តឲjennieក៏ប៉ុន្តែ......

«នេះឯងជាកូនចៅនាងក្មេងហ្នឹងឬក៏ជាកូនចៅរបស់យើងហាស៎ មនុស្សយើងមិនចេះឱនលំទោនគេទេទោះបីយើងនេះខុសក៏ដោយ យើងជាអ្នកណាឯងក៏ដឹង មានរឿងអីត្រូវខ្លាចសម្បត្តិត្រឹមក្មេងដឹកអាហារឲគេនិង ជៀសផ្លូវយើង»chaeyoungទាញmokoទៅម្ខាងហើយដើរតម្រង់ទៅjennieដៃជ្រែងហោប៉ៅដូចសត្វតោតម្លើងចាងបង្ហាញឬទ្ធិអំណាចឲគេឃើញថានាយមានអំណាចប៉ុណ្ណា។

.........!!

«ហ្ហឹម......នាងដឹងថាយើងជាអ្នកណាទេ?»chaeyongឈរបង្ហាញមុខមាត់ឡើងជឿជាក់។

«ហ៉ឹស!!.....ខ្លួនឯងមិនស្គាល់ថាខ្លួនឯងជាអ្នកណាផង មកសួរខ្ញុំ ឆ្កួតទេដឹងហាស៎ រកអ្នកបើកឡានឲក៏ភ្លើៗគ្មានមើលភ្លើងចរាចរណ៍អីទៀត នេះមានរៀនពីច្បាប់ចរាចរណ៍អត់មុននិងបើកបរលើផ្លូវសារធារណៈ?»jennieនិយាយតែប៉ុន្មានម៉ាត់និងទេតែធ្វើឲចៅហ្វាយនិងកូនចៅគាំងស្ញេញរកនិយាយអីមិនត្រូវ មិននឹកស្មានថាត្រឹមជាក្មេងដឹកអាហារឲគេសោះថ្លើមធំស្តីឲសូម្បីតែម៉ាហ្វៀលំដាប់កំពូល ទាំងដែលគេគ្រប់គ្នាខ្លាចរអាខុសតែនាងច្រមក់នេះមួយពិតជាហ៊ានខ្លាំងណាស់។

(ចុកអត់ពូជាំ គេអត់ស្គាល់🥲)

«នេះនាង!!......មកពីភពផ្កាយមែនទេបានជាមិនស្គាល់ថាយើងជាអ្នកណា នាងពិតជាមិនស្គាល់មេឃខ្ពស់ដីទាបពិតមែន»chaeyoungគ្រឺតនិងjennieខ្លាំងមែនទែនគេគ្រប់គ្នាក្នុងប្រទេសគេស្គាល់ទាំងអស់លើកលែងតែនាងមួយបែរជាមិនស្គាល់នាយក្តៅឆេវតែម្ដង។

«វីវរហើយនាងឆាប់សុំទោសគាត់ភ្លាមទៅបើមិនចង់មានរឿងធំជាងនេះ»mokoដឹងថាបើjennieមិនព្រមច្បាស់ជាមានរឿងធំជាងនិងមិនខាន នាយខំព្យាយាមជួយអស់ពីចិត្តហើយតែjennieមិនព្រមឈប់សោះ។

រឿងភរិយាតែឈ្មោះWhere stories live. Discover now