1

572 28 9
                                    

.My boyfriend [PART 1]

រាងខ្ពស់ស្រឡះបោះជំហានចេញពីឡានខ្មៅសេរីទំនើបស្រីៗក្នុងសាលាស្រែកហ៊ោរព្រោះគេម្នាក់នោះជាប្រុសស្អាតល្បីល្បាញប្រចាំសាលាហើយជាអ្នកចម្រៀងអាចលេងហ្គីតា បានយ៉ាងស្ទាត់ជំនាញPark Sunghoonជាឈ្មោះរបស់គេ ស្អាតសង្ហានិងជាអ្នកមានផងថែមទាំងមានទេពកោសល្យក្នុងការច្រៀងនឹងលេងឧបករណ៍តន្រ្តីផងនោះធ្វើអោយអ្នកណាៗក៏ចង់បានគេជាសង្សារដែរតែមានស្ដាយអីSunghoonមានសង្សារួចទៅហើយដែលនាងមានឈ្មោះថាChoi Y/n។ស្រីស្អាតមុខមាត់កាចឆ្នាស់អង់អាចជាកូនស្រីអ្នកមានឥទ្ធិពលក្នុងសង្គមម្នាក់រាល់ថ្ងៃរៀនថ្នាក់ទី១២ជាមួយsunghoonជាសង្សារនាងចូលចិត្តរៀនផ្នែកច្នៃម៉ូតខុសពីសង្សារដែរមានទំនោរចូលចិត្តផ្នែកតន្រ្តី ,នាងនឹងShមានទំនាក់ទំនងជាមួយគ្នាជាង២ឆ្នាំហើយ គ្រប់គ្នាច្រណែនណាស់ព្រោះអ្នកណាក៏ដឹងដែរថាshជាplay boyមានស្រីច្រើនតែស្រឡាញ់គ្នាជាមួយY/nបានយូរ។

Y/n: vickyដឹងទេថា sunghoon នៅឯណាយើងមិនឃើញគេចេញមកញុាំបាយទេ។(vickyជាមិត្តសម្លាញ់នឹងy/nជាង៧ឆ្នាំហើយ អ្នកបានសួរមិត្តពីសង្សាររបស់អ្នកព្រោះនេះជាម៉ោងចេញលេងតែមិនឃើញគេមកញាំុបាយ)

vicky:យើងឃើញគាត់ទៅហាត់សមជាមួយក្រុមគាត់បាត់ហើយ

Nachae:បារម្ភពីសង្សារមិនសួររកគ្នាមួយម៉ាត់សោះ(ក្រមុំម្នាក់នេះក៏ជាមិត្តស្និតស្នាល៧ឆ្នាំរបស់អ្នកដែរអ្នកមានមិត្តស្និតស្នាលពីរនាក់នេះឯងស្រឡាញ់គ្នដូចបងប្អូនអញ្ចឹង)

Y/n:ឯងកុំងរយើងរហូតពេកមើល(អ្នកសើចនឹងមិត្តបន្តិចហើយក្រវីក្បាលនិងទឹកមុខងរង៉ក់របស់មិត្ត)

+កាត់មកដល់ពេលញុាំបាយហើយអ្នកទាំង៣បានដើរមកមើលSHសមបន្តិចព្រោះសាលាជិតមានការសម្ដែងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ

Nachae:សង្សារឯងឈរនិយាយជាមួយមីណានឹង(NachaeនិយាយឡើងពេលឃើញShឈរនិយាយស្និតស្នាលនឹងស្រីផ្សេងអ្នកមិនចាំយូរដើរចូលទៅតែម្ដង)

Y/n:និយាយអីនឹង?(ទឹកមុខញញឹមបង្កប់ភាពឆេះឈួលរបស់អ្នកធ្វើអោយក្មេងស្រីម្នាក់ដែរឈរនិយាយជាមួយshរាងរអារដែរ)

Girl:បងY/nគឺ...គឺខ្ញុំគ្រាន់និយាយជួយលើកទឹកចិត្តបងshតែបុណ្ណោះបង

Y/n:អរចឹងទេឬ អរគុណហើយដែរបារម្ភពីសង្សារបងតែថ្ងៃក្រោយមិនបាច់ទេបើចង់សុខខ្លួននៅអោយឆ្ងាយពីរបស់គេទៅ(អ្នកសម្លក់ក្មេងស្រីនោះរហូតនាងញ័រខ្លួនទើបshរហ័សទាញអ្នកចេញទៅក្រៅ)

Sh:អូនមិចចាំបាច់សម្លុតនាង នាងជាងហ្វេនបងអូនយល់សាច់ការបន្តិចទៅ(រាងសង្ហាគំហកដាក់អ្នកខ្លាំងៗ)

Y/n:បងកុំមកដំឡើងសម្លេងដាក់អូន អូនទៅជាបែបនេះក៏ព្រោះតែបងដែរ

Sh:បងយ៉ាងមិច?បងខុសស្អីទៀតហើយ?

Y/n:មកពីបងសុីមិនរើសមុខនោះអីបានជាខ្ញុំត្រូវតាមឃ្វាលបងបែបនេះ

Sh:អូនឈប់ធ្វើខ្លួនគួរអោយរំខានទៅបានទេអូនឯងមិនមែនម៉ែបងទេ កុំអោយបងអស់ការអត់ធ្មត់បើចង់ស្រឡាញ់គ្នាបានយូរកែចរិកយ៉ាប់អូនឯអែងចេញទៅ(គេចាប់អង្រួនស្មារអ្នកហើយព្រមលែងវិញអ្នកសឹងតែអស់ជំហរទៅហើយរួចហើយគេក៏ដើរចេញទៅ ដោយគ្មានងាកក្រោយអ្នកដែលខំទបើទឹកភ្នែកនោះក៏ហូរចុះមក)

Y/n:គ្រាន់តែស្រឡាញ់បងមិចក៏អូនឈឺចាប់ម្លេះ?(អ្នកដែរគ្រប់គ្នាតែងតែខ្លាចហើយគេគិតថាអ្នករឹងមាំនោះបានស្រក់ទឹកភ្នែកដោយសារមនុស្សដែរខ្លួនស្រឡាញ់អ្បកឈ្នះគ្របើគ្នាតែអ្នកចាញ់គេអ្នកមិនដែរយំទេតែហេតុអីពាក្យគេមួយម៉ាត់ៗធ្វើអោយអ្នកចុកឈាមម្លេះ?ទឹកភ្នែកមួយនេះស្រក់សម្រាប់តែបង)

To be continued...

MY BOYFRIEND Where stories live. Discover now