POV : PART10
អ្នកងក់ក្បាលយល់ព្រមតាមមិត្តនឹងសាកណាត់ជួបជាមួយមនុស្សមិនស្គាល់តាមអនឡាញសាកមើលក្រែងលោកកាត់ចិត្តបានខ្លះ។+ Blind Date Day
អ្នកពាក់រ៉ូបខ្លីដៃប៉ោង ទម្លាក់សក់ មុខផាត់តិចៗតាមបែបធម្មជាតិស្រស់ស្អាតខ្លាំងណាស់។អ្នកឈរចាំគូរណាត់ដែរមិនស្គាល់មុខគ្នានៅមុខភោជនីយដ្ធានលំដាប់មួយ។
ឡានស្ពតទំនើបចូលចតបុរសសង្ហាពាក់អាវសឺមឺពណ៍រាងខ្ពស់ស្រឡះចុះពីលើឡានកាន់បាច់ផ្កាមួយបាច់ចុះមកនឹងដើរសម្ដៅមករកអ្នក។Y/n:លោកគឺ...?(ពេលគេដើរមកឈប់នៅមុខនាងទើបនាងបម្រុងនឹងសួរថាជាគេមែនទេដែរជាគូរណាត់របស់នាង គេក៏និយាយកាត់)
Jiho:បាទ ខ្ញុំគឺ Jiho Park Jiho នេះខ្ញុំជូនអ្នកនាង។(កម្លោះសង្ហាញញឹមឡើង ហើយហុចបាច់ផ្កាក្នុងដៃអោយទៅអ្នក)
Y/n : អ៎ចា៎ខ្ញុំគឺChoi Y/n អរគុណច្រើនណាស់។(អ្នកញញឹមតបនឹងអោនគោរពតាមរបៀបអ្នកអាយុប្អូន ហើយទទួលបាច់ផ្កាពីដៃគេ មិននឹងដើរចូលហាងភោជនីដ្ធានតម្លៃនោះទៅ)
Jiho:រីករាយណាស់ដែរបានជួបអ្នកនាងជាលើកទី2(បន្ទាប់ពីអ្នកទាំង២កម្មង់អាហាររួចកម្លោះសង្ហាក៏បន្តការសន្ទា)
Y/n:ចាស៎ ជួបលើកទី2(អ្នកលើកចញ្ចើមសួរដោយងើងឆ្ងល់)
Jiho:អូ៎...ហិហិ អ្នកនាងធ្វើមុខបែបនេះប្រហែលមិនចាំខ្ញុំទេ ខ្ញុំជាអ្នកជួយអ្នកនាងមិនអោយលោតពីរលើស្ពាននៅយប់មួយនោះ (គេញញឹមហើយនិយាយធ្វើអោយអ្នកស្រឡាំងកាំង)
Y/n:អោយខ្ញុំសុំទោសសម្រាប់រឿងយប់នោះផង(អ្នកស្ទុះក្រោកឈរអោគោរព គេដោយភាពខ្មាស់អៀនក្នុងចិត្តពោលថា:ចប់ហើយនាងy/nអើយយប់នោះថើបគេទៀតអញគេចាំមុខទុកឥឡូវជួបគ្នាមិនដឹងនិស្ស័យឬកម្មពារទេអញ)
Jiho:បាទ មិនអីទេខ្ញុំមិនប្រកាន់នោះទេ។(កម្លោះញញឹមទាំងពេញចិត្ត)
Y/n:មិនដឹងថាលោកអាយុប៉ុន្មានហើយ?(អ្នកប្រញាប់សួរគេកុំអោយស្ថិតក្នុងប្រធានបទដដែល)
Jiho:ខ្ញុំអាយុ30ឆ្នាំមិនដឹងអ្នកនាងប្រកាន់នឹងខ្ញុំឬអត់ទេព្រោះខ្ញុំអាយុច្រើនហើយ,ចុះអ្នកនាងវិញអាយុបុ៉ន្មានហើយ។
Y/n:30លោកកុហកខ្ញុំទេដឹងលោកក្មេងខ្លាំងណាស់ដូច22ចឹង ខ្ញុំទើបតែអាយុ19ទេជាសិស្សសាកលឆ្នាំទី1សង្ឃឹមថាលោកមិនប្រកាន់ខ្ញុំដូចគ្នាព្រោះចំពោះខ្ញុំអាយុត្រឹមតែជាតួលេខប៉ុណ្ណោះ(អ្នកភ្ញាក់ផ្អើលដែរបុរសសង្ហាអង្គុយទល់មុខអ្នកម្នាក់នេះអាយុច្រើនជាងអ្នកដល់ទៅ11ឆ្នាំតែកុំមើលមុខសង្ហារបស់គេក្មេងៗសុំចាញ់,សន្ទនាបានមិនយូរអាហារក៏លើកមកដល់អ្នកទាំង2ក៏ញុាំហើយនិយាយគ្នាលេងបន្ដដើម្បីអោយស្គាល់គ្នាកាន់តែច្រើនឡើង)
Jiho:ខ្ញុំសុំជូនអ្នកនាងទៅផ្ទះចុះនេះវាយប់ណាស់ហើយខ្ញុំមិនទុកចិត្តអោយអ្នកនាងទៅតែម្នាក់ឯងនោះទេ ។
Y/n:ចា៎ចឹងក៏បានដើរ។(អ្នកនឹងគេដើរបណ្ដើរគ្នាមកដល់ចំណតឡានគេបើកទ្វារឡានអោយអ្នកដើម្បីឡើងឡាន ពិតជាសុភាពបុរសមែនទែន)
នៅតាមផ្លូវភ្លើងពណ៍ភ្លឺចាំង ស្ងប់ស្ងាត់តែក្នុងឡានមិនស្ងាត់ទេអ្នកនិយាយជជែកជាមួយគេជារឿយៗមានអារម្មណ៍ថាស្និតស្នាលជាងមុន។មិនយូរប៉ុន្មានឡានជិះមកឈប់នៅមុខផ្ទះរបស់អ្នកបាត់ទៅហើយ។
Y/n:អរគុណសម្រាប់ថ្ងៃនេះខ្ញុំរីករាយខ្លាំងណាស់។
Jiho:ខ្ញុំក៏ដូចគ្នាដែរ....ពួកយើងអាចសាកទាក់ទងគ្នាពីពេលនេះទៅបានទេ?ខ្ញុំរៀងនិយាយត្រង់បន្តិចហើយតែខ្ញុំពេញចិត្តអ្នកនាង។(គេនិយាយរួមជាមួយទឹកមុខអៀនថ្ពាស់គេក្រហមព្រឿងៗ)
Y/n:លោកត្រង់មែនហិហិ...ខ្ញុំគិតថាអាចយ៉ាងណាខ្ញុំឆក់ស្នាមថើបរបស់លោកបានម្ដងហើយចឹងខ្ញុំនឹងទទួលខុសត្រូវ។(អ្នកតបដោយអៀនសឹងតែជ្រែកចូលក្នុងដីហើយទើបរហ័សដោះខ្សែរក្រវាត់រួចចុះពីលើឡាន)
Jiho:អ្នកនាងត្រូវតែទួលខុសត្រូវព្រោះវាជាស្នាមថើបដំបូងរបស់ខ្ញុំ(គេចុះពីលើឡានដែរហើយអោនមុខទៅជិតនឹងខ្សិបប្រាប់នាងទាំងស្នាមញញឹម)
Y/n:លោក...ខ្ញុំលាសិនហើយលើកក្រោយជួយគ្នាទៀត(អ្នកញញឹមមុខក្ដៅភាយៗបុរសម្នាក់នេះពិននិយាយម្លេះអ្នកអៀនចង់ប្រកាច់ហើយ ទើបអ្នករត់វឹងចូលទៅក្នុងផ្ទះបាត់ទៅមិនអោយកម្លោះលាទាន់ឡើយ)
Jiho:ក្មេងម្នាក់នេះគួរអោយស្រឡាញ់ណាស់ និស្ស័យច្បាស់ណាស់ដែរជួបគ្នាម្ដងទៀតនាង
ច្រម៉ក់(គេញញឹមស្ទាបមាត់ខ្លួនឯងថើរៗនឹកដល់យប់នោះក៏សើចចេញមកមុននឹងឡើងឡានទំនើបហើយបើកចេញទៅទាំងស្នាមញញឹម)To be continued....
[Sunghoon ស្រួលបួលយត្ន័អត់លិតមកលួងគេវិញភ្លាមហូវ ]
YOU ARE READING
MY BOYFRIEND
Любовные романыPARK SUNGHOON X CHOI Y/N ស្នេហាមួយដែរមានទាំងភាពផ្អែមល្អែមរួមនឹងការឈឺចាប់ តើចុងបញ្ចប់ពួកយើងដើរដល់ចំណុចណា?