15

133 11 0
                                    

POV: PART15 (បងឈប់ស្រឡាញ់អូនហើយ)

sunghoon:y/nបងសុំទោសណាគឺមកពីបងស្រឡាញ់អូនពេក(គេចាប់ដៃអ្នកតែត្រូវអ្នករុញចេញ)

Y/n:សុំទោសហើយបេះដូងខ្ញុំលែងឈឺមែនទេ?ចេញពីខ្ញុំទៅ អុឹស ប្រូង*(អ្នកច្រានគេតែគេក៏ជ្រុលក្រឡាច់ជើងធ្លាក់ទឹកជ្រះ)
SUNGHOON!!! ប្រូង(អ្នកស្រែកអស់សម្លេងហើយលោតទៅតាមគេ អ្នកជួយទាញគេឡើងគោកវិញ)
លោកៗកុំស្ងាត់បើកភ្នែកមក ឈាមហុឹកឈាម ខ្ញុំសុំទោស ហុឺ...(អ្នកភ័យពេលទាញគេឡើងគោកហើយអោបគេជាប់នឹងទ្រូងតែគេសន្លប់ឈឹងនៅមានឈាមដែរបណ្ដាលមកពីពេលគេធ្លាក់ទៅមុតនឹងថ្មនៅត្រង់ស្មារទៀតរបួសធំណាស់ហូរឈាមមិនឈប់ទេ)

Sunghoon:Y/nអូនកើតអីអត់?(គេបើកភ្នែកព្រឹមៗមកវិញខំប្រឹងងើបអង្គុយហើយសួរអ្នកព្រោះឃើញអ្នកយំ)

Y/n:ខ្ញុំអត់អីទេ លោកឈឺទេខ្ញុំសុំទោស ហុឹក ហុឺ(អ្នកនៅតែយំអោបគេបារម្ភពីគេខ្លាំងណាស់ពេលនេះធ្វើអីលែងត្រូវហើយឈាមគេហូរមិនឈប់ទេអ្នកហែកជាយសំពត់មករុំទប់ឈាមតែឈាមមិនឈប់ឡើយ)

Sunghoon:បងមិនអីទេបានអូនបារម្ភពីបង បងលែងឈឺហើយ(គេនិយាយដោយសម្លេងខ្សេវៗ)

Y/n:ហុឹក ឈប់និយាយអីអត់ប្រយោជន៍ទៅមោះខ្ញុំជូនលោកទៅតង់វិញ(អ្នកលើកគេគ្រាហើយបោះជំហានម្ដងមួយតិចៗ ទឹកភ្នែកនៅតែបន្តស្រក់ទាំងការព្រួយបារម្ភពេញទ្រូង)

Sunghoon:បងចង់បានអូនមកវិញណាស់បងនឹងដណ្ដើមអូនមកវិញអោយបាន ច្បាស់ណាស់ថាអូននៅតែស្រឡាញ់បង(គេនិយាយក្នុងចិត្តទាំងញញឹមកាយវិកាបារម្ភរបស់អ្នកធ្វើអោយគេដៅបានយ៉ាងច្បាស់ពីក្ដីស្រឡាញ់របស់អ្នកចំពោះគេវាមិនទាន់បាត់ទៅណា)
អ្នកគ្រាគេមកដល់តង់vickyស្ទះវឹងមកទាញsunghoonពីរង្វង់ដៃអ្នក,មិត្តៗក៏នាំគ្នាស្ទុះចេញមកមើលព្រោះឃើញsunghoonមានរបួស។

vicky:sunghoonបងកើតអីស្លាប់ហើយឈាមច្រើនណាស់

sunghoon:ធ្លាក់ជ្រោះ ,y/nបងអរគុណហើយដែរបានជួយបង។

vicky:អរគុណឯងហើយណាដែរបានជួយសង្សារយើង(vickyសង្កត់សម្លេង អ្នកមើលមុខគេហើយដើរចេញទៅដោយមិនតបតបើនៅខ្លាចជ្រុលដៃចាប់ហែកមនុស្សព្រោះខ្ពើមរឹកពេក)

ទេសភាពសមុទ្រនាពេលរាត្រីពិតជាស្រស់ស្អាតអ្នកញញឹមសម្លេងមើលមិត្តៗអង្គុយញុាំអាហារនៅជ្រុងម្ខាងឆ្ងាយពីអ្នកប្រហែល10ម៉ែត្រ ដៃស្រឡូលើកទូរស័ព្ទថតទេសភាពហើយផ្ញើរទៅសង្សារ,ភ្លាមនោះគេក៏តេមករកអ្នក។

Y/n:អាឡូ!ប្រុសស្អាតមានការអីមែនទេ(អ្នកនិយាយដោយសើចតិចៗញោះអ្នកម្ខាងទៀត)

Jiho:បាទ អាឡូមានការតើ មានការនឹកក្មេងក្បាលខូចជាខ្លាំង

Y/n:ហីយ៉ាបងដូចជាខិលជាមុនបាត់អូនតែ2ថ្ងៃសោះទៅលួចរៀនញ៉ែស្រីទេដឹង?

Jiho:អត់មានទេអូនកុំចេះតែថា ថ្ងៃណាមកវិញពៅបងនឹកខ្លាំងណាស់។

Y/n:ខានស្អែកអូនចេញទៅហើយ។

ការសន្ទនារវាងអ្នកនិងសង្សារត្រូវបានsunghoonស្ដាប់លឺទាំងអស់ព្រោះគេកំពុងតែដើរលេងជាមួយvickyនៅជិតនេះ,គេព្រលែងដៃដែលvickyចាប់ហើយដើរយ៉ាងលឿនចេញទៅ។

vicky:បងកុំដើរលឿនពេករបួសបងមិនទាន់ជាផង អេ៎ចាំអូនផង។

sunghoon:បងចង់នៅម្នាក់ឯងកុំតាមបង។

vicky:បងចេះតែយ៉ាងមិចដឹងទេបងប្លែកហើយ,បងស្រលាញ់វាមែន(នាងស្រែកគំហករត់មកពាំងផ្លូវសង្សារ)

sunghoon:បងមិនចង់ឈ្លោះទេចេញទៅ។

vicky:វាល្អជាងអូនណាស់មែនបានបងនៅស្រឡាញ់វា ហុិក(ទឹកភ្នែកព្រោះភ្លើងប្រចណ្ណ័ហូរចុះមករឹមៗ)

sunghoon:មែនបងនៅស្រឡាញ់y/nបងនៅនឹកគេ ពេលបងសុំបែកគេវាជាអារម្មណ៍បងលេងមួយឆាវជាមួយអូនទេ។

vicky:វាមានអ្នកថ្មីចោលបងហើយបងនៅស្រឡាញ់វាទៀតហ្អេស?

sunghoon:បងនឹងដណ្ដើមនាងមកវិញ, vickyពួកយើងបែកគ្នាទៅ។

vicky:បងសុំអូនបែកគ្នាយ៉ាងមិចបើបងបានខ្លួនប្រាណអូនហើយ? Hoon អូនស្រលាញ់បងណាស់សុំអង្វរបងកុំចោលអូន។

sunghoon:នៅបន្តធ្វើអីបើបងឈប់ស្រឡាញ់អូនហើយ។

vicky:តែអូនមានកូនហើយ...។

To be continued.... (Vickyនឹងតាណើបមែនតា)

MY BOYFRIEND Where stories live. Discover now