13

125 11 0
                                    

POV: PART13 (អូនយកបងជំនួសគេ)

រាត្រីជួបមិត្តចាស់នេះពិតជារីករាយណាស់មិត្តៗឡើងរាំគ្រប់ៗគ្នារួមទាំងអ្នកដែរ ពេលវេលានេះក៏កន្លងដល់ទីបញ្ចប់។
ប្រធានថ្នាក់:ចឹងសម្រេចថាចុងខែនេះយើងទៅtripជាមួយគ្នាណាមិត្តទាំងអស់គ្នា ចាំជួបគ្នាសារជាថ្មី(អតីតប្រធានថ្នាក់និយាយឡើងគ្រប់គ្នានាំគ្នាហ៊ោរ ណាត់គ្នាទៅដើរលេងជុំគ្នាម្ដងនៅចុងខែនេះ ទើបបំបែកគ្នាទៅផ្ទះរៀងខ្លួន)

+កាត់មកពេលនេះអ្នកឈរនៅមុខសាលារៀនកែវភ្នែករេរាសម្លឹងមើលមួយសន្ទុះឡានស្ពតបោលមកឈប់នៅចំពោះមុខអ្នក មានរាងសង្ហាចេញមកបើកទ្វារស្រេចអោយអ្នកចូលឡានគ្មានអ្នកណាក្រៅពីសង្សារអ្នកនោះទេគឺjihoនោះឯង,អ្នកលាដៃbyebye nachaeរួចចូលឡានចេញទៅ។

Y/n: នឹកបងណាស់(អ្នកផ្ដេកក្បាលលើស្មារធំរបស់
កម្លោះ)

Jiho:សម្ដីផ្អែមណាស់ក្មេងកំហូច អូនចង់បានអី?(ដៃម្ខាងបើកឡានដៃម្ខាងទៀតអង្អែលក្បាលអ្នកតិចៗ)

សព្វនាមបានផ្លាស់ប្តូរទៅជាបងអូនវិញ ពេលនេះអ្នកនិងjihoទាក់ទងគ្នាពេញមុខមាត់ហើយគ្រាន់តែវាជាទំនាក់ទនងលាក់បាំងតែមិនមែនមិនអោយគេដឹងនោះទេ ជាទំទាន់ទងមួយដែរគេហៅថា<private but not secret> មានន័យថាគេគ្រប់គ្នាដឹងថាអ្នកមានសង្សារតែគ្រាន់តែមិនដឹងថាសង្សារអ្នកជាអ្នកណាមានតែមិត្តអ្នកម្នាក់គត់ដែរដឹងនឹងស្គាល់គេ។

Y/n:មិនចង់បានអីទេ បងនាំអូនទៅណានឹង?(អ្នកញញឹមស្រស់នឹងសួរសង្សារ)

Jiho:មានគេប្រាប់បងថាក្មេងៗគូរស្នេហ៍ចូលចិត្តដើរលេងនៅសួនកម្សាន្តទើបបងនាំអូនទៅ(ដៃគេម្ខាងចាប់ដៃអ្នកមកថើបតិចៗហើយនិយាយទាំងទឹកមុខរីករាយ)

Y/n:រឿងបែបនេះក៏បងសួរអ្នកដទៃដែរហ៎?(អ្នកងរង៉ក់ងាកមុខចេញ)

Jiho:អូនខឹងហ៎ បងសុំទោសណាគឺ...បងមិនធ្លាប់មានស្នេហាទើបមិនសូវដឹង។

Y/n:ហ្អាស?អូនជាស្នេហាដំបូងបងមែន?(អ្នកសួរគេដោយប្លែកចិត្តរូបគេសង្ហាណាស់បើបោកស្រីអាចឈ្ងុយដូចអតីតសង្សារអ្នកចឹងតែនេះអាយុគេ៣០ហើយមិនធ្លាប់មានសង្សារបានយ៉ាងមិច)

Jiho:មែនហើយអូនជាស្នេហាដំបូង គឺថាបងមិនដែរចេះស្រឡាញ់ស្រីណាទេពីមុនទើបនៅទំនេរដល់ពេលនេះ(គេបើកឡានបណ្ដើរនិយាយបណ្ដើរ)

Y/n:ជឿបានទេមើលទៅ បើបងសង្ហាចឹង?(អ្នកសើចតិចៗហើយនិយាយ)

Jiho:ជឿបាន តែមិចចឹងអួតទេស្រីតាមបងច្រើនណាស់ណា(គេនិយាយលេងសើច អ្នកក៏សើច)

មិនយូរប៉ុន្មានអ្នកទាំង2ក៏មកដល់កន្លែងសួនកម្សាន្ត jihoមើលថែអ្នកបានល្អណាស់នៅជាមួយគេរីករាយណាស់គេកាន់ដៃអ្នកដើរលេងគ្រប់កន្លែង។អ្នកនឹងគេកាន់ដៃគ្នាមកអង្គុយនៅកៅអីសាធារណ:ដែរអាចមើលឃើញស្ពានដែរអ្នករកលោតលើកមុន។

Y/n:អូនមានរឿងចង់ប្រាប់...បងចាំថ្ងៃដែរអូនចង់លោតពីលើស្ពានទេ?គឺអូនខូចចិត្តរឿងសង្សារចាស់...ហើយអូនមកណាត់ជួបពេលនោះក៏ដើម្បីរកអ្នកថ្មីព្រោះអូនត្រូវការបំភ្លេចអ្នកចាស់ ហើយក៏ជួបបង (អ្នកកាន់ដៃប្រុសសង្ហាជាប់ហើយសម្លឹងមើលមុខគេ)

Jiho:.....ពេលនោះអូនហៅឈ្មោះគេហើយថើបបង(ទឹកមុខសង្ហាប្រែស្រពោនរាងក្រាស់អោនមុខចុះបន្តិចហើយខំសម្រួលអារម្មណ៍នឹងញញឹមមុននឹងនិយាយបន្ត) តែបងចាំឈ្មោះគេមិនបានទេគេឈ្មោះអីមានរូបទេអោយបងមើលបានអត់?

Y/n: jihoបងកុំធ្វើដូចមិនអីបានទេអូនមិនស្រណុកចិត្តទេ(អ្នកក្ដោបមុខគេតិចៗអោយសម្លឹងមុខអ្នកអោយចំច្បាស់ណាស់ទឹកមុខគេញញឹមបង្កប់ការឈឺចាប់ស្រពាប់ស្រពោន)

Jiho:បងទទួលស្គាល់បងមិនសប្បាយចិត្តតែបងក៏រីករាយដែរអូនប្រាប់បងការពិតនឹងស្មោះត្រង់,ហើយបងក៏ព្រមអោយអូនយកបងជំនួសគេដើម្បីបំភ្លេចគេដែរ។

Y/n:តែពេលនេះបងមិនបាច់ជំនួសគេទេព្រោះអូនដូចជាស្រឡាញ់បងមែនទែនហើយ(អ្នកខិតទៅក្បែរគេប្រមូលភាពក្លាហានថើបបបូរមាត់គេថើរៗដោយក្ដីពេញចិត្ត)
លើកនេះអូនថើបបងជាបងមិនមែនថើបព្រោះអូនច្រលំជាគេទៀតនោះទេ។

Jiho:បងក៏ស្រឡាញ់អូនខ្លាំងអោយបងមើលថែបេះដូងដែរប្រេះស្រាំរបស់អូនរហូតណាកុំព្រោះតែគេធ្វើអោយអូនឈឺចាប់ពីពេលនេះទៅបងប៉ះប៉ូវបេះដូងអោយអូនវិញ។(គេទាញអ្នកមកអោបថ្នមៗ)

Y/n:ការអោបរបស់បងកក់ក្ដៅណាស់ អូនប្រហែលកាត់ចិត្តពីគេបានហើយព្រោះតែបង...។(ប្រយោគដែលអ្នកនិយាយបន្លឺក្នុងចិត្តតែម្នាក់ឯងបុរសម្នាក់នេះពិតជាស្មោះត្រង់និងកក់ក្ដៅណាស់)

To be continued...(កាត់ចិត្តថាបានទៅកុំអាថាប្រហែលចឹងគួរអោយខ្លាចណាស់y/n😭)

MY BOYFRIEND Where stories live. Discover now