20

121 11 0
                                    

POV: PART20

អ្នកទាំងខ្លួនយ៉ាងស្រស់ស្អាតពាក់រូបពណ៍ផ្ទៃមេឃសក់លើកចង់យ៉ាងមានរបៀបរៀបរយ អ្នកដើរចេញមកឆ្ងាយពីផ្ទះបន្តិចកុំអោយអ្នកជិតខាងដឹងថាសង្សារដូរមុខមកយករហូត🤣ចឹងការពារទៅកុំអោយគេដឹង។អ្នករត់ចូលឡានគេយ៉ាងរហ័សពេលគេមកដល់។
Sunghoon:អូនចង់ញុាំអីមុនឬក៏ចង់មើលកុនមុន?(គេញញឹមថ្ពាល់ខួច សួរអ្នកដោយសម្លេងពិរោះបំផុត ថ្ងៃនេះរាងសង្ហាពាក់អាវពណ៍ផ្ទៃមេឃដូចគ្នាពិតជាសមគ្នាណាស់)

Y/n:អូនថាញុាំអីមុនចុះ! ហើយយ៉ាងមិចដែរសង្សារបងបោកនាងបែបណាទើបបានចេញមកបែបនេះ។

Sunghoon:បងបិទលេខនាងចោលថ្ងៃនេះតែអូនកុំខ្វល់អីណាថ្ងៃនេះយើងមកសប្បាយចឹងកុំខ្វល់ពីអ្នកផ្សេង។(និយាយរួចអ្នកនឹងគេមកដល់កន្លែងញុាំបាយព្រមទាំងមើលកុនយ៉ាងសប្បាយ អារម្មណ៍មួយនេះរំភើបមិនខុសពីកាលជាសង្សារថ្មីថ្មោងទេគេបារម្មណ៍យកចិត្តទុកដាក់ពីអ្នកបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកអស់ពីបេះដូង)

Y/n:អរគុណបងថ្ងៃនេះអូនរីករាយខ្លាំងណាស់(អ្នកជាមួយគេពេលនេះមកអង្គុយក្នុងឡានដែរឡាននោះឈប់ចតនៅក្បែរទន្លេហាន)

Sunghoon:បងក៏ដូចគ្នា,តែបងសួរមួយបានទេតើសង្សាររបស់អូនម្នាក់នោះឈ្មោះអីមុខយ៉ាងមិចប្រាប់បងផងបានទេ?(រាងកម្លោះបន្តសួរអាមួយនឹងសង្ហាជាងគេឬក៏អត់)

Y/n:(អ្នកគិតមួយសន្ទុះនឹកដល់កាលនោះក៏jihoធ្លាប់សួររកមុខsunghoonដែរតែអ្នកមិនបានប្រាប់ទៅគេនោះទេ គិតដល់ត្រឹមនេះអ្នករហ័សឆ្លើយបង្វែររឿង)
. មុខគេយ៉ាងណា គេមានឈ្មោះអីនៅសំខាន់ស្មើរនឹងពេលណាបងបែកគ្នាជាមួយvickyដែរហ៎ (អ្នកបង្វែរសំណួរធ្វើជាង៉ក់ងរបែរមុខទៅម្ខាង)

Sunghoon:អូនប្រចណ្ឌ័បងហ៎?(គេសើចតិចៗហើយចាប់បែរមុខអ្នកមកវិញនឹងនិយាយបន្ត)បងមានហេតុផលមួយមិនអាចបែកពីនាងតែបងមិនដឹងត្រូវនិយាយប្រាប់អូនបែបណាបងខ្លាចអូនបែកពីបងណាស់(គេនិយាយទាំងមុខស្រពោន)

Y/n:រឿងនាងមានកូនមែនទេ?

Sunghoon:អូនដឹងបានដោយរបៀបណា?(គេភ្ញាក់ផ្អើលយ៉ាងខ្លាំងបេះដូងលោតញាប់)

Y/n: sunghoon បងស្ដាប់អូននាងបោកប្រាស់បងទេ។(អ្នកនិយាយហើយទាញទូរស័ព្ទចេញមកចាក់សម្លេងទាំងអស់ដែរvickyបាននិយាយនៅក្នុងបន្ទប់ទឹកអោយsunghoonស្ដាប់)
[តោះមកមើលហេតុអីy/nមានសម្លេងនោះ]

+Flash back
Y/n:សួស្តីបងប្រុសខ្ញុំសុំសួរមួយមិនដឹងថាកាម៉េរាបន្ទប់ទឹកអាចចាប់សម្លេងនិងរូបភាពបានឬអត់?
Boy:បានកាម៉េរាចាប់សម្លេងបានតើអ្នកនាងមានអ្វីអោយខាងយើងជួយទេ?(បុគ្គលិកក្នុងផ្សារទំនើបដែរនៅអង្គុយចាំមើលកន្លែងកាម៉េរ៉ាសុវត្ថិភាពនិយាយសួរអ្នក អ្នកញញឹមហើយសុំអោយគេបើកអោយមើលសម្លេងនាងទាំងអស់ចាប់បានអ្នកដកទូរសព្ទ័មកថតសម្លេងនោះទុក ទើបបានជាពេលនេះមានផុស្តតាងក្នុងដៃអោយsunghoonស្ដាប់)

____________________________
Sunghoon បន្ទាប់ពីលឺការសន្ទនានោះមកគេខឹងជាខ្លាំងហើយគេចាប់ដៃអ្នកព្រមទាំងនិយាយថា
បងនឹងបែកពីvickyនៅថ្ងៃនេះ!!! អ្នកញញឹមងក់ក្បាលហើយគេអោបអ្នកជាប់នឹងទ្រូង,លើកដៃសន្យាថាស្រឡាញ់គ្នាមិនចោលគ្នាបន្ទាប់ពីរឿងចប់សព្វគ្រប់។
៊ពេលនេះគេជូនអ្នកមកដល់មុខផ្ទះហើយអ្នកក៏ដើរចុះមកចូលផ្ទះតែត្រូវភ្ញាក់ផ្អើលនឹងវត្តមានសង្សារមួយទៀតរបស់អ្នកគឺjiho

Jiho:អូនទើបមកពីណា,អ្នកណាជូនអូនមក?(មុខកម្លោះហាក់ដូចជាខឹងខ្លាំងណាស់អ្នកវិញភ័យដូចគ្នា)

Y/n:គឺមិត្ត អូនទេ....មិចបងមកមិនប្រាប់អូនចឹង(អ្នកនិយាយទាំងគេចក្រសែរភ្នែកពីគេដោយភ័យៗ)
Jiho:មិត្តអូនមែនហ្អេស?បានបងជឿបងទុកចិត្តអូន,ហើយបងមកនេះគឺម៉ាក់បងសុំបងអោយជូនមកលេងម៉ាក់អូនគាត់ចង់និយាយរឿងពួកយើងជាសង្សារអោយគ្រួសារបានដឹងលឺ។(គេឈប់សួរនាំហើយប្រាប់អ្នក អ្នកភ្ញាក់ផ្អើលមិនស្ទើរទេ)

Y/n:គាត់នៅក្នុងហ្អេស អូនចូលទៅជម្រាបសួរគាត់សិនចឹង(អ្នកនឹងគេក៏ដើរចូលផ្ទះទៅ)

To be continued.....

MY BOYFRIEND Where stories live. Discover now