2

205 12 0
                                    

My boyfriend
Part2
ទឹកភ្នែកក៏ចេះតែហូរចុះមកតែអ្នកប្រញាប់យកដៃវាសចេញជូតអោយបានស្អាតបន្ទាប់ពីលឺសម្លេងស្រែកហៅពីចម្ងាយរបស់មិត្តអ្នកទាំង២អ្នកកំពុងរត់សម្ដៅមករកអ្នក។

Vicky:ឯងមិនអីទេមែនទេមុននេះមាននិយាយអីខ្លះ(មិត្តអ្នកនិយាយដោយចាប់ដៃអ្នកថើរៗទឹកមុខបារម្ភលិចឡើងជាមួយផងដែរ)

Nachae:មែនហើយឯងឈ្លោះគ្នាទៀតហើយមែនទេលើកនឹងខ្លាំងអត់យើងឃើញទឹកមុខសង្សារឯងមិញនេះដូចមិនធម្មតាសោះ

Y/n:គ្មានស្អីខ្លាំងទេឈ្លោះគ្នាដូចតែរាល់ដងនឹង(អ្នកតបតដោយធម្មតាប្រៀបដូចជាមិនខ្វល់អ្វីសោះធ្វើខ្លួនដូចជាមនុស្សរឹងមាំអញ្ចឹង)

អ្នកនឹងមិត្តអ្នកក៏នាំគ្នាដើរចូលថ្នាក់ដែរSunghoonកំពុងអង្គុយដោយមិនមាត់រកអ្នកអ្វីទាំងអស់។ពេលនេះដល់ម៉ោងចេញទៅផ្ទះហើយតែSunghoonនៅតែមិននិយាយរកអ្នកដដែលគេលើកកាតាបហើយស្ពាយនិងដើរចេញទៅហាក់គ្មានឃើញអ្នកនៅត្រង់នេះឡើយ អ្នកវិញបានតែមើលរាងសង្ហាដើរចេញទៅទាំងទ្រូងអួលណែននេះគេខុសហើយនៅធ្វើចរិកបែបនេះទៀត អ្នករៀបចំកាតាបលសមិត្តហើយក៏ត្រឡបើមកផ្ទះទៅ។

+ម៉ោង៨:៣០នាទីយប់
អ្នកអង្គុយរៀនតែភ្នែកសម្លឹងមើលទូរសព្ទ័នៅជិតដៃព្រោះដល់ស្មើរនេះហើយsunghoonមិនឆាតមិនខលមកតកអ្នកដូចរាល់ដងឡើយ។

Y/n:នេះបងមិនគិតលួងអូនខ្លះទេមែន។(អ្នកអង្គុយរអ៊ូម្នាក់ឯងក្នុងចិត្តចង់ឆាតទៅគេណាស់តែចិត្តមួយរារាំងព្រោះប្រកាន់ជំហរយើងមិនបានខុស)
ទីង! សម្លេងទូរស័ព្ទលោតទីងអ្នកស្ទុះយកមកមើលឃើញថាជាគេមែនអ្នកញញឹមឡើងភ្លាម។

In chat
Sunghoon: Good night អូនសម្លាញ់❤️
នេះជាសារដែរគេបានផ្ញើរមកអ្នកញញឹមបិទមាត់មិនជិតទេ អ្នកចង់តបសារនោះអោយច្រើនវែងតាមដែរអាចនិយាយបានតែអ្នកបានត្រឹមតបថា

Y/n:ចា៎
មួយម៉ាត់នេះហើយដែរអ្នកតបទៅគេ។
ព្រឹកថ្ងៃថ្មីអ្នករៀបចំកាតាបនឹងត្រៀមទៅសាលាហើយក៏មិនភ្លេចលាប៉ាម៉ាក់ដែរ។អ្នកដើរសម្ដៅមកថ្នាក់រៀនឃើញមនុស្សអ៊ូរអរនៅពេញមុខថ្នាក់តែមិនបានចាបើអារម្មណ៍ច្រើនទេព្រោះគិតថាស្រីៗទាំងនោះមកមើលសង្សាររបស់ខ្លួនជាក់ជាពុំខាន តែពេលចូលមកដល់ក្នុងថ្នាក់វាផ្ទុយស្រឡះ ព្រោះមានបុរសសង្ហាម្នាក់លត់ជង្គង់ជាស្រេចនៅចំពោះមុខអ្នកគ្មានអ្នកណាក្រៅពីសង្សារកំពូលខិលរបស់អ្នកនោះទេ
Sunghoon:Y/nបងសុំទោសចំពោះរឿងពីម្សិលមិញសុំទោសដែរនិយាយខ្លាំងដាក់អូនមកពីអារម្មណ៍បងមិនសូវល្អពេលនោះតែបងយកពាក្យអូនមកគិតទើបដឹងថាត្រូវ ហើយបងចង់ប្រាប់អូនកុំអោយអូនសង្ស័យថាបងស្រឡាញ់តែអូនតែម្នាក់ប៉ុណ្ណោះហើយគ្មានអ្នកណាអាចជំនួសតំណែងអូនបានទេនៅក្នុងបេះដូងបង។(គេលត់ជង្គង់និយាយក្នុងដៃមានបាច់ផ្កាមួយបាច់ហុចមកអោយអ្នកផងដែរ)

Y/n :បានហើយងើបឡើងសិនមកកុំលត់ជង្គង់បែបនឹង(អ្នកទាញដៃគេអោយងើបឈរថ្ពាល់អ្នកប្រែក្រហមព្រឿងៗដោយសេចក្ដីរីករាយអឹមអៀនផងនោះអារម្មណ៍ខឹងគេតែប៉ុន្មានបាត់អស់ហើយស្រឡាញ់គេលើសដើម)

Sunghoon:ហើយអូនលើកលែងទោសអោយបងដែរទេចឹង។(គេមិនព្រមងើបឈរទេតែធ្វើមុខកំសត់ដាក់អ្នក)

Y/n:អូនមិនលើកលែងទោសអោយបងយ៉ាងមិននឹងកើតទៅ(អ្នកញញឹមទទួបាច់ផ្កាពីគេហើយគេក៏ស្ទុះអោបអ្នកយ៉ាងណែនដូចបែកគ្នារៀបឆ្នាំអញ្ចឹង អ្នកផ្សេងនាំគ្នាហ៊ោរអ្នកខ្លះនាំគ្នាច្រណែនតាមនឹងទៅ)

Sunghoon:y/nបងដឹងថាបងខូចវាជាធម្មជាតិរបស់មនុស្សប្រុសតែបងស្រឡាញ់អូនស្រឡាញ់អូនតែម្នាក់ប៉ុណ្ណោះបងមិនអាចរស់ខ្វះអូនបានទេព្រោះបេះដូងបងមានតែអូនម្នាក់តែប៉ុណ្ណោះ(រាងខ្ពស់អោបអ្នកជាប់ហើយនិយាយឡើងក្បែរត្រចៀកអ្នកដែរអាចល្មមស្ដាប់បានតែ២អ្នក)

Y/n:អូនក៏ស្រឡាញ់បងដែរ ពីពេលនេះទៅអូននឹងតាំងចិត្តមិនរករឿងបងច្រើនដូចមុនទេណាព្រោះអូនស្រឡាញ់បងតែបងព្យាយាមកែឈប់ខូចដើម្បីអូនបានអត់?
Sunghoon:បានបងនិងព្យាយាមធ្វើអោយបានដើម្បីតែអូន។

To be continued....

MY BOYFRIEND Where stories live. Discover now