9

110 9 0
                                    

POV: PART9

អ្នកអង្គុយយំជាច្រើនម៉ោងមានNachaeលួងលោកហើយNachaeក៏យំដែរតែនាងយំព្រោះមិត្តសម្លាញ់vickyអ្នកណាធ្វើចិត្តបានទៅរាប់អានគ្នាច្រើនឆ្នាំហើយទៅណាទៅ3នាក់តែពេលនេះអស់ម្នាក់ហើយ,អ្នកទាំងពីរអង្គុយផឹកស្រាស្រែកយំឡូឡាពេញហាងរហូតម្ចាស់ហាងដេញចេញ,បន្ទាប់មកក៏ចែកផ្លូវគ្នាជិះតាក់ស៊ីទៅផ្ទះរៀងខ្លួនទៅព្រោះបើកឡានមិនកើត។
Y/n:បានហើយបងឈប់ត្រង់នឹងចុះអរគុណ។(អ្នកប្រាប់អ្នកបើកតាក់ស៊ីអោយឈប់នៅក្បែរស្ពានមួយ,រួចចុះពីលើឡានដើរសឹងមិនត្រង់ផ្លូវក្នុងដៃកាន់ដបស្រាអកផឹកបណ្ដើរ យំបណ្ដើរ)
មិចបានគ្រប់គ្នាបោកប្រាស់ខ្ញុំ?ខ្ញុំចង់លោតស្ពានលេងតើនៅមានអ្នកបារម្ភខ្ញុំទេ?(ដោយឥទិ្ធពលស្រាគ្រប់គ្រងផងនោះអ្នកស្ទុះឡើងលើបង្កាន់ដៃស្ពានដោយឥតគិតច្រើន)

... :អ្នកនាង ឈប់។ (បុរសម្នាក់ស្ទុះចុះពីលើឡានហើយរត់ទៅចាប់ទាញអ្នកចុះមកក្រោមក្នុងរង្វង់ដៃគេ,អ្នកបើកភ្នែកព្រឹមៗចង់ដឹងថាខ្លួនស្លាប់នៅ)

Y/n Hoonie?អូនស្លាប់ហើយនៅឃើញមុខបង
ទៀតហ្អេស?(អ្នកពេបមាត់ដូចកូនក្មេង ដៃស្រឡូនក្ដោបមុខគេតិចព្រោះគិតថាជាសង្សារ)

... : សុំទោសខ្ញុំមិនមែនទេ អ្នកនាងស្រវឹងហ្អេសមិចក៏ចង់លោតចឹងដឹងទេវាគ្រោះថ្នាក់--អុឹម---(បបូរមាត់បុរសម្នាក់នោះបានបិទដោយមាត់អ្នក គេបើកភ្នែកធំៗព្រះហើុយ ស្រីមិនដែរស្គាល់គ្នាម្នាក់នេះថើបមាត់គេ)

Y/n: ហុឹម ....អួក ៗៗៗ( អ្នកដកមាត់ពីការថើបហើយក្បាលអ្នកអោនផ្អឹបនឹងដើមទ្រូងគេ ធ្វើអោយអាវសស្អាតរបស់គេប្រឡាក់ស្នាមក្រែមរបស់អ្នក,មួយវិនាទីក្រោមមកអ្នកក៏ក្អួតដាក់គេ មុននឹងសន្លប់បាត់ទៅ

... : អ្នកនាងៗអឺធ្ងន់ក៏ហើយអញពេញអាវ (គេស្រឡាំងកាំងនឹងរឿងអ្នកថើបមិនទាន់អស់ផងអាឡូវរឿងថ្មីចូលមកមួយទៀតគឺរឿងក្អួតនេះឯង)

*ទីងៗ ទូរស័ព្ទក្នុងកាបូបអ្នករោទ៍ឡើងគេប្រញាញ់ទាញមកមើលទឹកមុខប្រែមាសង្ឃឹមព្រោះលើអេក្រង់ទូរស័ព្ទអ្នកបង្ហាញឈ្នោះដែរអ្នកបានសេវទុកនោះថា អ្នកម៉ាក់❤️
... : អាឡូជម្រាបសួរ
Y/n mom:អាឡូលោកជាអ្នកណាកូនស្រីខ្ញុំនៅឯងណា?(ម្ដាយអ្នកស្លន់ស្លោកំពុងបាត់កូនផងឥឡូវមានបុរសទទួលទូរស័ព្ទជំនួសកូនគាត់ទៀត)

... : បាទអ្នកមីងនាងស្រវឹងសន្លប់បាត់ហើយអ្នកមីងជួយមកទទួលនាងផងបានទេពេលនេះពួកយើងនៅលើស្ពាន###(គេមិនតបនឹងពាក្យដែរម្ដាយអ្នកសួរថាគេជាអ្នកណាព្រោះមិនដឹងឆ្លើយថាមិច)

+មួយភ្លែកក្រោយអ្នកម៉ាក់លោកប៉ាអ្នកក៏បានមកទទួលអ្នកហើយក៏អោនគោរពបុរសនោះមុននឹងចាកចេញទៅ។

Y/n:អីយ៉ូយឈឺក្បាលណាស់(អ្នកងើបមកខ្ទប់ក្បាលមានអារម្មណ៍ថាចង់ផ្ទុះខួរ)

Y/n mom:កូនដឹងខ្លួនហើយហ្អេសញុាំស៊ុបសិនទៅកូនហើយកុំទាន់ចុះទៅក្រោម(ម៉ាក់អ្នករួមទាំងអ្នកបម្រើ2អ្នកលើកស៊ុបក្ដៅមកអោយអ្នក)

Y/n:កើតអីម៉ាក់បានមិនអោយកូនចុះក្រោម ហើយកូនមកផ្ទះបានយ៉ាងមិច?

Y/n mom:ប៉ាកូនខឹងកូនខ្លាំងណាស់រឿងយប់មិញនេះកុំទាន់ចុះទៅអី######(ម្ដាយអ្នករៀបរាប់សភាពអ្នកយប់មិញនឹងរឿងបុរសប្លែកមុខជួយអ្នកនោះផងដែរ,អ្នកចំហរមាត់ធ្លុងហើយខួរក្បាលអ្នកនឹកឃើញរឿងដែរប៉ាម៉ាក់អ្នកមិនដឹងគឺរឿងអ្នកថើបគេ បន្សស់ស្នាមក្រែមលើអាវគេ ហើយក៏ក្អួតដាក់គេទៀតស្លាប់ហើយយយយ)

+កាត់មកពេលល្ងាច អ្នកចេញមកជួបមិត្តសម្លាញ់Nachaeនៅហាងកាហ្វេហើយរៀបរាប់រឿងប្រាប់មិត្តទាំងអស់។
Y/n:យើងខ្មាស់ណាស់ឯងយើងធ្វើចឹងបានយ៉ាងមិចទៅ ។

Nachae:អឺណាសម្រេចថាបំភ្លេចចោលយ៉ាងណាគេមិនស្គាល់ឯងដូចគ្នា...តែថាគេសង្ហាអត់?

Y/n:មិនដឹងទេដូចជាសង្ហាតែមិនដឹងទេមានអារម្មណ៍ថាមុខគេស្រដៀង... sunghoonណាស់(និយាយត្រឹមនេះអ្នកទម្លាក់ទឹកមុខចុះបន្តិច)

Nachae:អឺ ប្រហែលឯងស្រមៃមុខច្រលំទេដឹង។ Y/nហា៎ឯងសាកDateអ្នកផ្សេងទៅក្រែងលោបំភ្លេចគេបាន ឯងទៅBlind Dateទៅ។

Note:សម្រាប់អ្នកដែរមិនដឹងBlind Dateជាអ្វីBlind Dateគឺជាការទៅណាត់ជួបមនុស្សដែរយើងមិនដែរស្គាល់មិនដែរឃើញមុខ។

To be continued...

MY BOYFRIEND Where stories live. Discover now