POV:PART22
នារាត្រីយប់ដដែល អ្នកត្រឡប់មកដល់ផ្ទះទម្លាក់ខ្លួនគេខួរក្បាលគិតទៅដល់Sunghoonបន្ទាប់ពីបានឆ្លើយយល់ព្រមភ្ជាប់ពាក្យជាមួយJihoរួចមក។
អ្នកដេកគិតហើយសម្រេចចិត្តទាញសោរឡានបើកចេញទៅក្រៅដើរលេងបន្តិចដោយសារស្រ្តេសពេក។«Sunghoon?»អ្នកអង្គុយក្នុងឡានសម្លឹងឃើញSunghoonបណ្ដើរស្រី២នាក់ចេញមកពីបារមួយកន្លែងស្រី២នាក់នោះប្រលែងជាមួយsunghoonយ៉ាងស្និតស្នាលបំផុត
«អូនគិតថាបងកំពុងតែកែប្រែដើម្បីអូនច្រើនហើយ ប៉ុន្តែសន្ដានប្រុសព្រាននៅតែព្រាន...»ទឹកភ្នែក១តំណក់ស្រក់ចុះមកដោយហួសចិត្ត
«បើបងធ្វើបែបនេះហើយអូនក៏គ្មានអ្វីត្រូវនៅអាល័យទៀតដែរ PARK SUNGHOON!!!»
«កម្មពារដាក់ទណ្ឌកម្មបងមិនទាន់ហន់ទេចាំអូនធ្វើវាអោយលឿនទៅចុះអោយបងស្គាល់អារម្មណ៍ត្រូវគេបោកប្រាស់អោយបងស្គាល់រសជាតិមួយនេះ»Y/nនិយាយទាំងទឹកភ្នែក នាងរើសដើរផ្លូវមួយនេះហើយ
ជិតមួយខែហើយដែរអ្នកនៅជាសង្សារជាមួយsunghoonធម្មតាអ្នកលាក់បាំងធ្វើដូចគ្មានរឿងអ្វីកើតឡើង ទៅដើរលេងឆាតជាមួយគ្នាក្នុងនាមជាសង្សារធម្មតាsunghoonវិញក៏មិនសង្ស័យមិនដឹងថាអ្នកកំពុងតែជិតភ្ជាប់ពាក្យនោះទេគេដឹងត្រឹមថាអ្នកជាសង្សារគេពេញសិទ្ធ ហើយគេស្រលាញ់អ្នកខ្លាំងណាស់។
Sunghoon:y/nស្អែកអូនចង់ទៅកម្មវិធីក្នុងគ្រួសារបងអត់?(គេដើរកាន់ដៃអ្នកហើយសួរអ្នក)
Y/n:កម្មវិធីអីទៅ?(អ្នកលើកចញ្ចើមសួរតែងើងឆ្ងល់ទាំងដឹងក្នុងចិត្តហើយថាជាកម្មវិធីអ្វី)
Sunghoon:កម្មវិធីភ្ជាប់ពាក្យពូរបស់បង គាត់ទើបជួបស្នេហ៍ពិតទាំងដែរពីមុនគាត់មិនដែលចេះស្រឡាញ់ស្រីណាខូចខិលជាមួយស្រីណាទេ ពេលនេះមានស្នេហាភ្ជាប់ពាក្យយកមង ច្បាស់លាស់បោះគាត់(កម្លោះនិយាយទាំងសើច ហួសចិត្តនិងពូ
កម្លោះរបស់ខ្លួន)Y/n:អូនមិនបានទៅទេ ស្អែកនេះអូនជាប់កម្មវិធីមួយដែរសុំទោសណាបងសម្លាញ់(អ្នកញញឹមហើយតបគេវិញយ៉ាងផ្អែមត្រជាក់ គេងក់ក្បាលយល់ព្រមហើយក៏បំបែកគ្នាទៅផ្ទះទៅ)
+ស្អែកឡើង
រាងសង្ហាSunghoonតែងខ្លួនយ៉ាងសង្ហា ទៅជាមួយប៉ាម៉ាក់របស់គេដើម្បីចូលរួមកម្មវិធីរបស់លោកពូខ្លួនទាំងស្នាមញញឹម។
Sunghoon:លោកពូjihoឯណាកូនក្រមុំស្រីស្អាតលោកពូនោះ(គេចូលទៅរកពូគេទាំងញញឹមហើយសួររកស្រ្តីម្នក់ណាដែរយកឈ្មះបេះដូងដែកគេបាននោះចង់ឃើញដល់ហើយ)
Jiho:ហិហិ មីងថ្លៃឯងទៅបន្ទប់ទឹកបន្តិចទៀតមកវិញហើយកុំតក់ក្រហល់(រាងក្រាស់សើចនិងនិយាយជាមួយក្មួយប្រុស ពួកគេស្និតស្នាលគ្នាណាស់sunghoonស្រឡាញ់ពូគេម្នាក់នេះខ្លាំងទាំងពីតូច,អ្នកទាំងពីបន្តនិយាយលេងសើចពីនេះពីនោះរហូតដល់jihoបន្តនិយាយ)
នោះមីងថ្លៃឯងមកដល់ហើយ(sunghoon ងាកសម្លឹងតាមការចង្អុលរបស់ពូស្នាមញញឹមទម្លាក់ចុះព្រោះស្រ្តីម្នាក់នោះគ្មានអ្នកណាក្រៅពីសង្សាររបស់ខ្លួននោះទេ)
Y/n:បងចាំអូនយូរទេ(អ្នកដើរមករកjihoហើយញញឹម)
Jiho:មិនយូរទេ នេះy/nបងណែនាំអោយស្គាល់គេគឺsunghoonជាក្មួយប្រុសរបស់បង Sunghoon នេះគឺ y/nជាអនាគតមីងថ្លៃរបស់ឯង(រាងសង្ហាណែនាំដោយស្នាមញញឹម)
Y/n:សួស្តីរីករាយដែរបានស្គាល់លោក(អ្នកញញឹមឈោងដៃរងចាំការចាប់ពីស៊ុងហ៊ូនជាការរាក់ទាក់ដូចមនុស្សមិនស្គាល់គ្នា ទាំងដែរអ្នកបានដឹងរាងយូរហើយដែរថា...JihoជាពូSunghoon)
Sunghoon បានត្រឹមតែគាំង ហើយឈរស្ងៀមត្រឹងសម្លឹងមើលសង្សារខ្លួនកំពុងស្ថិតក្នុងការអោបចង្គេះរបស់ពូខ្លួនធ្វើខ្លួនដូចជាមិនដែរស្គាល់គ្នាទាំងដែរជាសង្សារគ្នាល្អូកល្អើនដាក់គ្នាសោះ ទឹកភ្នែកកូនប្រុសស្រក់ចុះមក គេស្ទុះដើរចេញទៅក្រៅយ៉ាងរហ័សក្នុងពេលដែរច្រមុះគេឆួលទឹកភ្នែកគេហូរចុះមកឥតស្រាក់ស្រាន។
To be continued...(PARK JIHO ពូ PARK SUNGHOON 😂plot twist)
YOU ARE READING
MY BOYFRIEND
RomancePARK SUNGHOON X CHOI Y/N ស្នេហាមួយដែរមានទាំងភាពផ្អែមល្អែមរួមនឹងការឈឺចាប់ តើចុងបញ្ចប់ពួកយើងដើរដល់ចំណុចណា?