PART 2 : នរកលេីដី

7.7K 232 3
                                        

លុះល្ងាចឡេីង​ ដល់ម៉ោងចេញពីធ្វេីការរួចក៏ត្រឡប់ទៅមេីលការងារកន្លែងផ្សេងបន្តិច​ ទេីបត្រឡប់មកភូមិគ្រឹះរបស់នាយវិញ
​ ងឹត
ឡានទំនេីបមានតែមួយគ្រឿងគត់របស់Jungkook​ ដែលនាយបង្កេីតឡេីងដោយខ្លួនឯង​ ឈប់នៅពីមុខទ្វាចូលក្នុងភូមិគ្រឹះ​ មានរចនាក្បូរក្បាច់យ៉ាងស្រស់ទំនេីប។

Jungkookកាន់អាវក្រៅចូលទៅក្នុង​ឃេីញអុំស្រីម្នាក់មានឈ្មោះថាIn(អុីន)​ ដែលជាម៉ែដោះរបស់នាយក្រាស់នឹងហេីយ​ កំពុងតែរៀបចំអាហារដាក់លេីតុ

"ម៉ែដោះ"Jungkookស្រដីឡេីងទាំងដេីរទៅរកគាត់

"មកហេីយហេហកូន? ឆាប់ឡេីងទៅផ្លាស់ខោអាវទៅនឹងបានចុះមកញុំាបាយ"នេះជាទម្លាប់ហេីយដែលគាត់ហៅរាងក្រាស់ថាកូនៗបែបនេះនោះ​ ព្រោះគាត់ចិញ្ចឹមគេតាំងពីតូចរហូតតាមមកដល់នៅទីនេះជាមួយJungkookទៀត

"បាទ​ ខ្ញុំទៅសិនហេីយ"ថារួចនាយក៏បន្តឡេីងទៅបន្ទប់របស់នាយបាត់

​ ក្រាក​ ក្រឹប
ចូលមកដល់ក្នុងបន្ទប់ធំទូលាយរបស់នាយ​ សឹងតែស្មេីរនឹង3បន្ទប់របស់អ្នកផ្សេងហេីយ
Jungkookដាក់ខ្លួនទម្រេតលេីពូកបិទភ្នែកដេីម្បីសម្រាកកាយបន្តិចទាំងដកដង្ហេីមធំ
"ហឺយ....ដល់ពេលត្រូវទៅវិញហេីយ"នាយនៅដេកមេីលទៅជញ្ជាំងសក្បុស​ ទាំងមានអារម្មណ៍សោកសៅយ៉ាងម៉េចមិនដឹង​ នៅពេលដែរត្រូវត្រឡប់ទៅប្រទេសកំណេីតរបស់គេវិញ​ ទាំងដែលនៅទីនោះផ្តល់នូវភាពឈឺចាប់អោយនាយជាច្រេីនរាប់មិនអស់

Jungkookងេីបឡេីងរួចទាញកន្សែងដេីម្បីចូលបន្ទប់ទឹក​ ឆាប់ចុះទៅញុំាបាយ​ នឹងបានសម្រាកផង
​ បន្ទាប់ពីធ្វេីកិច្ចការអស់រួចរាល់នាយក៏ឡេីងមកទម្រេតខ្លួនគេងទាំងហាក់អស់កម្លាំងណាស់
​ #SEOUL KOREAN

​ នៅតាមដងផ្លូវមកផ្ទះរាងងងឹតគួរសម​ មានក្មេងប្រុសម្នាក់សាច់សខ្ចីកំពុងតែកាន់បន្លែនឹងសាច់សម្តៅទៅផ្ទះទាំងប្រញាប់
គេគឺKim Taehyungអាយុ23ឆ្នាំ​ គេមានរូបរាងស្អាតសឹងតែដូចមនុស្សស្រីទាំងស្រុង​ តែវាសនាមិនបានចារមកបែបនោះ​ មនុស្សប្រុសគ្រប់រូបតែងតែចង់នៅកៀកកេីយប៉ះពាល់ក្មេងម្នាក់នេះ​ ព្រោះសម្រស់ដ៌ឆេីតឆាយ​ ត្រជះដូចជាព្រះច័ន្ទរះពេលរាត្រី​។ ទេវតាផ្តល់រូបរាងដ៌ស្រស់ស្អាតអោយគេ​ ប៉ុន្តែហាក់មិនផ្តល់វាសនាអោយគេរស់ស្រួលឡេីយ​ ត្រូវមកជួបម្តាយចុងចិត្តអាក្រក់វាយធ្វេីបាបគេតាំងពីរៀននៅអនុវិទ្យាល័យ​
ប៉ារបស់គេបានយកប្រពន្ធថ្មីនៅពេលដែលម៉ាក់របស់ថេយ៉ុងបានស្លាប់អស់រយះពេល7ឆ្នាំ
លោកគីមស្រឡាញ់នាយតូចណាស់​ ប៉ុន្តែគាត់មិនដឹងទេថា​ ម្តាយចុងនិងកូនស្រីរបសនាង​ តែងតែលួចវាយធ្វេីបាបនាយតូចជារេីយៗ

YOUR LOVE​ [ END ]Where stories live. Discover now