PART 44 : យប់នេះអូនមិនរួចខ្លួនទេ

2.2K 121 2
                                    

រយះពេល8ម៉ោងនៃការហោះហេីររបស់Jungkookមកដល់ទឹកដីអាមេរិកម្តងទៀត រួមទាំងនាយតូចបណ្តូលចិត្តរបស់នាយ និងគូរសង្សាររបស់JungGu

គ្រាន់តែមកដល់ភ្លាមJungkookរហ័សជូនTaehyungទៅសណ្ឋាគារស្នាក់នៅសិន ព្រោះមិនអាចយកទៅតាមបានឡេីយ

បកមកមេីលWuSonវិញ គ្រាន់ចុះពីលេគយន្តហោះភ្លាមនាយប្រញាប់រៀបចំមនុស្សសម្រុកទៅភូមិគ្រឹះលោកWangតែម្តង ទោះជាត្រូវស្លាប់ក៏ដោយ ប៉ុន្តែឈាមរបស់គេពេលនេះពុះដូចទឹកត្រូវភ្លេីងកម្តៅរាប់មុឺនអង្សារអញ្ចឹង

ផាំងង ផាំងងង ប្រាវវ
WuSonដេីរចូលមកខាងក្នុងភូមិគ្រឹះបាញ់ទម្លុះថូរផ្កា ថែមទាំងរូបថតឡេីងបែកខ្ចាតខ្ចាយ អ្នកបម្រេីក៏នាំគ្នារត់ពួន ចំណេកអង្គរក្សក្នុងភូមិគ្រឹះលេីកកាំភ្លេីងមកភ្ជុងWuSonដូចគ្នា

« ឯងកំពុងធ្វេីអី? មានដឹងខ្លួនទេ? » លោកWangដេីរចុះមកនិយាយយ៉ាងខឹង

« ដឹង ហេីយដឹងច្បាស់ទៀតផងថា បន្តិចទៀតគ្រាប់កាំភ្លេីងនេះនឹងទម្លុះក្បាលរបស់ឯង » WuSon

« នេះហេហ?ជាទង្វេីសងគុណរបស់កូនមកកាន់ឳពុក? » លោកWangដេីរមកឈរពីមុខWuSonដោយមិនខ្លាចរអេីងនឹងគ្រាប់កាំភ្លេីងអីបន្តិចសោះឡេីយ

« កុំយកឈ្មោះជាប៉ាមកនិយាយ យេីងរអេីមណាស់ដែរគោរពសត្វតិរិច្ឆាន សម្លាប់ប៉ាម៉ាក់យេីងអស់ជាច្រេីនឆ្នាំ » WuSonនិយាយទាំងឈួលចិងច្រមុះ តែនាយមិនអោយទឹកភ្នែកស្រក់មកចំពោះមុខគេដាច់ខាត

« ហេីយយ៉ាងម៉េចទេីបតែដឹងហេហ?តែហួសពេលហេីយទេដឹង » លោកWangនិយាយទាំងញញឹមចុងមាត់

ផាំងង ផាំងងងៗៗៗ
សម្លេងគ្រាប់កាំភ្លេីងបន្លឺឡេីងយ៉ាងទ្រហឹង បាញ់សម្លាប់ទៅកូនចៅWuSonខ្ទិចគ្មានសល់សូម្បីម្នាក់

« ទម្លាក់កាំភ្លេីងតាមសម្រួលឬចាំគ្រាប់កាំភ្លេីងរបស់យេីងទម្លុះក្បាលរបស់ឯងសិន? » លោកWangទាញកាំភ្លេីងពីកូនចៅមកភ្ជុងថ្ងាសWuSon

« បាញ់មក គិតថាយេីងខ្លាចហេហ? » WuSon

« បាន...1...2....3.... ផាំង...អ៊កក » លោកWangរាប់ដល់3ក៏មានគ្រាប់កាំភ្លេីងហោះមកចំដៃគាត់ធ្វេីអោយជ្រុះកាំភ្លេីងពីដៃ

YOUR LOVE​ [ END ]Where stories live. Discover now