"ចូលហាងកាហ្វេ ខាងមុខសិនទៅ"Jungkookស្រដីទៅកន់អ្នកបេីកឡេីងខាងមុខជាមួយAlex ព្រោះនាយហាក់អស់កម្លាំងងុយគេង ចង់ចូលហាងកាហ្វេបន្តិច
"បាទចៅហ្វាយ"កូនចៅម្នាក់នោះឮហេីយរហ័សអែបឡានគៀនផ្លូវ
Alexរកចុះទៅតែនាយក្រាស់ឃាត់"មិនបាច់ទេ យេីងចង់ទៅខ្លួនឯង"Jungkookថាតែប៉ុណ្ណឹងចុះចូលទៅបាត់ ដោយមិនអោយជំនិតតបទាន់
#CoFFee Star
"សួស្តីលោកត្រូវការកម្មង់អ្វីដែរ"ឈានជេីងចូលដល់កន្លែងលក់ភ្លាម សម្តីស្រួយស្រេះរបស់BARISTA(អ្នកធ្វេីភេសជ្ជះ)វ័យក្មេងបានបន្លឺឡេីង គឺជាTaehyungនេះឯង គេធ្វេីការតាំងពីព្រឹករហូតដល់ម៉ោង5ល្ងាច"សុំHot Latteមួយមក"ជុងគុកដោះវែនតាចេញ និយាយកម្មង់ទៅទាំងទឹកមុខស្មេីធេង
"បាទ សូមចាំបន្តិច"Taehyungស្រដីចប់ដេីរទៅឆុងអោយនាយ មិនអោយរងចាំយូរបន្តិចក្រោយមកក៏មកវិញជាមួយ កាហ្វេក្តៅមួយកែវ
"នេះលោកអស់ 2.5$"Taehyungហុចដៃពីរជូនភ្ញៀវ ទុកជាការគោរព
"ចាំបន្តិច"Jungkookទាញកាបូបចេញមកថានឹងហុចលុយអោយ តែមិនទាន់បានដកលុយទេ មានតែកាតធនាគារតែប៉ុណ្ណោះ រួចដកហុចអោយនាយតូច
"គឺសុំទោសផងបាទ ហាងខ្ញុំមិនអាចប្រេីកាតខ្មៅបានទេ លោកមានកាតធម្មតាទេ"នាយតូចរហ័សប្រកែកពេលនាយហុចមកអោយ ទេីបពន្យល់នាយ ។ គ្រាន់តែឃេីញកាតខ្មៅនាយតូចដឹងបាត់ទៅហេីយថគេមិនមែនជាអ្នកមានធម្មតា
"បេីអញ្ចឹង ចាំយេីងអោយកូនចៅយកលុយមកអោយ ឡានយេីងនៅខាងមុខនោះ"Jungkookស្រដីទាំងមុខមាំដាក់នាយតូច បួញមាត់ទៅឡានខ្មៅទំនេីបនៅពីមុខហាង
"បាទ សូមអញ្ជេីញ"Taehyungញញឹមរាដៃដាក់។ Jungkookកាន់កែវកាហ្វេឡេីងរួចដេីរចេញទៅ ជះរាងសង្ហារពេញហាង អោយអ្នកកំពុងអង្គុយនោះមេីលនាយមិនដាក់
"ឯងយកលុយអោយកាហ្វេផង យេីងអត់មានលុយខាងក្រៅ"ចូលមកដល់ឡានJungkookស្រដីទៅជំនិតធ្វេីអោយAlexអត់ទប់សេីចមិនបាន
"សេីចស្អីឯង? ឆាប់ទៅៗ"នាយក្រាស់សួរបកទៅនាយទាំងមុខក្រញ៉ូវ នាយប្រេីទៅបែរជាអង្គុយសេីចទៅវិញ
YOU ARE READING
YOUR LOVE [ END ]
Storie d'amoreJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........