ពេលល្ងាច
ថ្ងៃចេះតែបាក់ទៅតាមពេលវេលា ឥឡូវក៏ឈានដល់ម៉ោងជិត5ល្ងាចទៅហេីយ
« អ្ហឹមមម!! » សម្លេងក្រហឹមក្នុងបំពង់កមាំរបស់នាយក្រាស់បានបន្លឺឡេីង ទាំងស្ពឹកស្រពន់ជេីង ព្រោះអង្គុយរាប់ម៉ោងទៅហេីយ
Jungkookងេីបឈរឡេីងពត់ពែនខ្លួនបន្តិចដេីម្បីបំបាត់ភាពចុករោយ ទាំងសម្លឹងមេីលមុខក្មេងខ្លះដែលគេងលង់លក់មិនដឹងអី
« គួរអោយស្រឡាញ់ណាស់...សឹត..» នាយសង្ហារអត់ទ្រាំមិនបាននូវទឹកមុខមិនដឹងអីក៏អោនទៅថេីបលេីថ្ពាល់ក្រពុំមួយខ្សឹត
នាយនៅសម្លឹងឈរមេីលបន្តិច រួចក៏សម្រេចចិត្តដាស់ព្រោះរាងល្ងាចដែរហេីយ
« ងេីបបានហេីយTaehyung! »
« អ្ហឹម? ម៉ោងប៉ុន្មានហេីយបងប្រុស? » Taehyungបេីកភ្នែកឡេីង លេីកដៃញីភ្នែក ពត់ពែនខ្លួនអោយស្វាងខ្លះ
« ល្ងាចហេីយ ឆាប់ចូលងូតទឹកទៅ ហេីយកុំអោយរបួសត្រូវទឹក » Jungkookនិយាយរួចក៏បេីកទ្វាដេីរចេញទៅ ចំណែកឯនាយតូចក៏ទៅធ្វេីតាមនាយក្រាស់បានប្រាប់
__________________________
បន្ទាប់ពីចេញពីបន្ទប់កូនកម្លោះតូចភ្លាម ក៏ឃេីញAlexមកចាំនៅលេីសាឡុងទេីបនាយចុះទៅ
« ចៅហ្វាយ! » Alexងេីបឈរ អោកក្បាលចុះទុកជាការគោរព
« ចាត់ការរួចឫនៅ? » Jungkook
« រួចហេីយបាទ » Alex
« ទៅ » នាយក្រាស់ក៏ដេីរទៅតាមទ្វាក្រោយនៃភូមិគ្រឹះ សម្តៅទៅបន្ទប់ក្រោមដីសម្រាប់ធ្វេីទារុណកម្ម
ពេលដេីរបណ្តេីរAlexបានប្រាប់រឿងគ្រប់យ៉ាងទៅនាយក្រាស់បណ្តេីរផងដែរ
« ចាត់ការអាបុគ្គលិកនោះកុំអោយកន្លែងធ្វេីការទាំងអស់ទទួលវាធ្វេីការទៀត » នាយនិយាយសម្តៅដល់បុគ្គលិកដែររករឿងនាយតូចនេះហេីយ តាមអ្វីដែលAlexឆែកកាម៉េរាសុវត្ថិភាពហាង
« បាទ »Alex
« មែនហេីយចៅហ្វាយ ម្នាក់ដែរធ្វីបាបអ្នកប្រុសតូចជា ប្អូនស្រីចុងរបស់អ្នកប្រុសបាទ »
« ប្អូនស្រីចុងហេហ? » Jungkookស្រាប់តែញញឹមចុងមាត់ ទាំងកំណាច ហាក់នឹកឃេីញល្បែងលេងហេីយ
ក្រាកកកក
« សូមគោរពចៅហ្វាយ » គ្រាន់តែបេីកទ្វាចូលមកភ្លាមត្រូវកូនចៅអោនគោរពគ្រប់គ្នា
បន្ទប់ពណ៍ខ្មៅងងឹត មានអំពូលបញ្ចេញពន្លឺមិនខ្លាំងពេក សីតុណ្ហភាពក៏ត្រជាក់ស្រេប អ្នកដែរចូលមកនឹងមានអារម្មណ៍ថាព្រឺសម្បុរមិនខាន
Jungkookមិនស្រដី ដេីរសម្តៅទៅរកនារីម្នាក់ដែរត្រូវគេចង់ដៃជេីងជាប់នឹងកៅអី ស្កុតបិតជិតមិនអាចស្រែកបាន នាងគឺSuRiនេះ
SuRiបេីកភ្នែកធំៗទាំងមិនគួរអោយជឿ ពេលឃេីញលោករដ្ឋមន្ត្រីថ្មីនៅចំពោះមុខ
Jungkookដេីរទៅជិតនាងរួចទាញស្កុតចេញពីមាត់នាង
« លោ....លោករដ្ឋមន្ត្រី!! » SuRiនិយាយទាំងត្រដិតហាក់ភ័យខ្លាចយ៉ាងម៉េចមិនដឹង គ្រាន់តែត្រូវគេចាប់មកនេះនាងភ័យណាស់ទៅហេីយ
« ស្គាល់យេីងដែរហេហ? » JK
« ចា...ចាស..នេះលោកចាប់ខ្ញុំមកធ្វេីអី? ខ្ញុំមិនបានទៅធ្វេីអ្វីប៉ះពាល់ដល់លោកទេ! » SuRiនាងដឹងបាត់ទៅហេីយថានរណាជាអ្នកចាប់នាងមក ទេីបខ្ញុំនិយាយធ្វេីកែវភ្នែកគួរអោយអាណិតអាសូរ
« ហឹស...នាងមិនបានប៉ះពាល់យេីង តែនាងប៉ះពាល់មនុស្សរបស់យេីង SU RI » Jungkookបញ្ចេញកែវភ្នែកកំហឹងចេញមក ទាំងនិយាយសង្កត់ឈ្មោះនាងចំៗ
« ខ្ញុំ...ខ្ញុំមិនដឹងថាទៅធ្វេីអីនរណាទេ »
« ស្គាល់Kim Taehyungដែរទេ គេជាមនុស្សរបស់យេីង »
« ហាស? អាក្មេងខ្ទ........ក្រឹក» SuRiប្រុងនិយាយពាក្យមិនល្អដាក់នាយតូចទៅហេីយ ត្រូវនាយក្រាស់ទាញកាំភ្លេីងពីចង្កេះAlex មកភ្ជុងក្បាលនាងភ្លាមៗ
« នាងសាកនិយាយអាក្រក់ពីគេមេីលទៅ គ្រាប់កាំភ្លេីងនេះនឹងទម្លុះលលាដ៍ក្បាលនាងភ្លាម »
« គ...គឺ...ទេ..ទេ »SuRiក្រវីក្បាលទាំងញ័រតតាត់
« នាងចាំហេីយមែនទេ ថានាងធ្វេីអ្វីគេខ្លះនៅផ្សារទំនេីប អូហ៍មិនមែនទេ ចាប់តាំងពីនាងនិងម្តាយនាងមកនៅជាមួយគេ »
« គឺ....ខ្ញុំសុំទោសលោករដ្ឋមន្ត្រី...ខ្ញុំ...ខ្ញុំ » នាងមិនដឹងគួរនិយាយថាយ៉ាងម៉េចទេ ព្រោះនាងបានធ្វេីបាបនាយតូចច្រេីនណាស់
« យេីងដោះលែងនាងក៏បាន...»
« ពិ...ពិតមែនហេហ? » គ្រាន់តែឮនាយក្រាស់និយាយភ្លាម ក្តីសង្ឃឹមរបសនាងក៏មានឡេីងវិញភ្លាម
« តែប្រសិនបេីនាងអាចចេញទៅខ្លួនឯងបាន » ទៀតហេីយ Jungkookអោនមកជិតនាង ញញឹមទាំងទឹកមុខកំណាច់ពីសត្វតោមិនខុស
« ចា...ចាស៎ ខ្ញុំនឹងទៅដោយខ្លួនឯង » SuRiមិនយល់ន័យរបស់នាយក្រាស់ក៏ងក់ក្បាលទាំងញញឹម
« ពួកនាងចូលមក ធ្វេីអ្វីក៏តាមចិត្ត តែកុំអោយនាងដេីរបានស្រួលពេកអី » Jungkookដេីរទៅម្ខាងទាញទ្វាអោយនារីប្រហែល4-5នាក់ចូលមករួចស្រដីឡេីងមុននឹងដេីរចេញទៅបាត់ទុកអោយពួកគេចាត់ការបន្ត ហេីយអ្វីដែរត្រូវធ្វេីនោះគឺទារុណកម្មនេះហេីយ
នាយមិនយកដៃទៅធ្វេីបាបមនុស្សស្រីឡេីយ ប៉ុន្តែមិនមែននាយលេីកលែងអោយឡេីយ នរណាអោយតែប៉ះកម្មសិទ្ថិរបស់គេត្រូវតែស្លាប់ ប៉ុន្តែត្រឹមធ្វេីទារុណកម្មនេះ ទុកថាជាបងស្រីចុងរបស់នាយតូចទៅចុះ
_______________________
បន្ទាប់ពីសម្អាតខ្លួនរួចរាល់ហេីយTaehyungក៏ចុះមកខាងក្រោម
« Taehyungមកហេីយហេហ? នេះអ្នកគ្រូពេទ្យមកលាងរបួសអោយ » ម៉ែដោះដែរកំពុងជជែកជាមួយអ្នកបម្រេីផ្សេងទៀត ទាំងកំពុងរវល់រៀបចំអាហារពេលល្ងាច
« បាទម៉ែដោះ » Taehyungក៏ដេីរទៅអង្គុយលេីសាឡុងទល់មុខគ្រូពេទ្យស្រីដែរនាយក្រាស់បញ្ជាមកនោះ
នាងគិតតែបែរមេីលនេះមេីលនោះ មិនគិតលាងរបួសអោយTaehyungសោះទេីបធ្វេីអោយគេឆ្ងល់
« អ្នកគ្រូពេទ្យចាប់ផ្តេីមបានឫនៅ? » ដោយអត់ទ្រាំមិនបានគេក៏សួរឡេីង
« អរ..ចា..ចាស៎ » នាងក៏ចាប់ផ្តេីមស្រាយបង់រុំក្បាលនាយតូចចេញមួយ រួចយកអាកុលមកចាក់លេីសំឡី ហេីយក៏ផ្តិតលេីកន្លែងរបួសទាំងមិនបានថ្នម ព្រោះអារម្មណ៍របស់នាងចាំមេីលលោករដ្ឋមន្ត្រីសង្ហារ
« អួយយ...ឈឺ...ឈឺណាស់ » Taehyungសឹងតែស្រក់ទឹកភ្នែកចេញមកទៅហេីយដែរនាងគិតតែពីសង្កត់យកៗបែបនេះ
« សុំទោ....» គ្រូពេទ្យស្រីនោះរកនិយាយបន្តតែក៏មានសម្លឹងមាំមកកាត់
« ចេញទៅ Alexអោយគេជូននាងទៅវិញផង » Jungkookដែរឈរមេីលជាយូរនោះក៏ស្រដីឡេីង។ មេីលចេះមិនចេះថ្នមមនុស្សរបស់នាយសោះ គេក៏ចាំបានដែរថាស្រីម្នាក់នេះជាពេទ្យព៏ព្រឹកមិញ
ពេទ្យស្រីនោះមេីលមុខនាយក្រាស់បន្តិចរួចប្រញាប់ដេីរចេញទៅ មេីលសម្លេងមិញនេះដូចកាចខ្លាំងណាស់
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........