យប់ឡេីង Taehyungក៏បានមកគេងជាមួយJungkookពិតមែន ប៉ុន្តែពេលនេះនាយក្រាស់កំពុងអង្គុយនៅតុធ្វេីការនៅឡេីយ ព្រោះមានឯកសារត្រូវពិនិត្យខ្លះ បេីតាមរាល់ដងគេទៅមេីលការងារនៅបន្ទប់ដាក់សៀវភៅហេីយ គ្រាន់តែថ្ងៃនេះមាននាយតូចនៅជាមួយទេីបមិនចង់ទៅ ។ ទៀតសោត Taehyungក៏កំពុងមេីលIpadរបស់គេដូចគ្នា រហូតដល់បានបន្តិចនាយក្រាស់គឺឮសម្លេងអ្វីម្យ៉ាងចេញពីIpadរបស់Taehyungនោះគឺ
« អ្ហឹស...អាស...អោយលឿន » នេះគឺសម្លេងចេញមកពីipadរបស់នាយតូច។ គ្រាន់តែឮភ្លាមនាយក្រាស់ងាកមេីលខ្វាច់ ចង់បាក់ក
« Kim Taehyungឯងកំពុងមេីលស្អីនឹង? » Jungkookដេីរទៅកញ្ឆក់ipadចេញពីដៃនាយតូចភ្លាម ព្រោះខ្លាចគេមេីលរឿងអាសអាភាស
« ហិហិ...បងប្រុស គឺខ្ញុំអូសឃេីញ ក៏មេីលបន្តិចទៅ » Taehyungធ្វេីជាសេីចដាក់នាយមិនសម ព្រោះគេមេីលពិតមែន ប៉ុន្តែបន្ទោសគេក៏មិនបានបេីតួប្រុសមិញនេះសង្ហារពេក សាច់សៗ សាច់ដុំធំៗ
« អឺយយ...ដេកទៅ ប្រយ័ត្នយេីងវៃ » Jungkookក្រវីក្បាលហួសចិត្ត មុននឹងកាន់ipad ទៅជាមួយបាត់ ឯនាយតូចនេះក៏ធ្វេីមុខឡេឡឺមិនដឹងអី
« បងប្រុសអោយខ្ញុំវិញ » Taehyungលោតចុះពីលេីគ្រែ ដេីរទៅឈរជិតនាយ
« អត់...អោយឯងយកទៅមេីលរឿងបែបនោះទៀតមែនទេ? » Jungkookយកipadទៅដាក់ថតតុបាត់ មិនអោយនាយតូចយកបាន
« ឈប់មេីលហេីយ តែអោយខ្ញុំវិញមក » Taehyung
« មិន អោយ ទេ ឆាប់ ទៅ គេង ភ្លាម » Jungkookនិយាយច្បាស់ៗ មួយៗ សង្កត់ ពាក្យទាំងសម្តីធ្ងន់ៗ បណ្តាលអោយចិត្តនាយតូច អាក់អន់ស្រពន់ចិត្តទៀតហេីយ។ Taehyungមិនតបរួចដេីរទៅរកគ្រែ ឡេីងគេងយកភួយគ្របខ្លួនជិត
« ងរទៀតហេីយ ក្មេងនេះ » Jungkookក្រវីក្បាលទាំងហួសចិត្ត ប៉ុន្តែមិនមែនមនលួងឯណា តែពេលធ្វេីការហេីយគេទៅលួងដដែរនឹង
Jungkookអង្គុយមេីលឯកសារជារេីយៗ រហូតដល់កន្លះម៉ោងក្រោយ ទេីបនាយរួចរាល់ក៏បិតអំពូលលេីតុធ្វេីការ ដេីរទៅរកក្មេងងក់ងរ ដែរឃ្លុំភួយពីចុងជេីងដល់ក្បាល
YOU ARE READING
YOUR LOVE [ END ]
Lãng mạnJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........