ថ្ងៃនេះTaehyung មម៉ាញឹកជាខ្លាំងក្នុងការលក់ ព្រោះភ្ញៀវបុកមកកាន់តែច្រេីន មកពីហាងមានការប្រម៉ូសិនប្រចាំខែ ទិញ2ថែម1 ចំនឹងហាងកាហ្វេមួយនេះធំ មានរសជាតិឆ្ងាញ់ ផ្គាប់ចិត្តភ្ញៀវបានគ្រប់រូបទេីបមនុស្សមកកាន់តែច្រេីនបែបនេះ
លុះម៉ោងជាង8ជិត9 ទេីបភ្ញៀវស្រាកអស់
ពេលនេះទាំងបុគ្គលិកនិងJiminដែលជាម្ចាស់ហាងកំពុងរៀបចំបិទ ព្រោះយប់ខ្លាំងណាស់ហេីយ"អរគុណអ្នកគ្រប់គ្នាខ្លាំងណាស់ខែនេះខ្ញុំនឹងតំឡេីងប្រាក់ខែអោយអ្នកគ្រប់គ្នាទុកជាអរគុណ "Jiminស្រដីទៅបុគ្គលិកយកតម្រៀបជួរគ្នា ក្នុងនោះក៏មានរាងតូចរបស់យេីងផងដែរ
" អរគុណណាស់ចៅហ្វាយ " អ្នកគ្រប់គ្នាត្រេកអរញញឹមបិតមាត់មិនជិត ដូចជាTaehyungផងដែរ
" អរគុណណាស់បំបែកគ្នាទៅផ្ទះចុះ " Jimin
Taehyungនិងអ្នកផ្សេងទៀតបានបំបែកគ្នាទៅផ្ទះរាងខ្លួន Jiminចង់ជូននាយតូចមកផ្ទះដែរបុន្តែគេបដិសេធ ថាអាចជិះឡានក្រុងបាន
ចៃដន្តណាស់ ឡានក្រុងជេីងក្រោយបង្អស់បានទៅចោលផុតមុននេះ បន្តិច"ហឺយ ដេីរទៅផ្ទះទាល់តែបាន " Taehyungរអ៊ូបណ្តេីរដេីរទៅមុខបណ្តេីរ យប់ស្មាលនេះរាងស្ងាត់គ្រាន់បេី ដូចនេះហេីយត្រូវទៅផ្ទះអោយបានលឿនបំផុត
ទីតៗ
កំពុងតែដេីរសុខៗមានឡានទំនេីបមួយមកសុីភ្លេពីក្រោយ ទេីបTaehyungងាកមេីលឃេីញថាឡាននោះ ជាឡានរបស់ DongSu" Taehyungទៅណា? យប់ហេីយម៉េចបានដេីរម្នាក់ឯងបែបនេះ? " DongSu បេីកកញ្ចក់មកសួរនាយតូច
"គឺខ្ញុំទេីបតែចេញពីធ្វេីការ ហេីយឡានក្រុងចេញចោលទេីប ដេីរបែបនេះ " Taehyung
" ឡេីងឡានមកចាំបងជូនទៅផ្ទះ "
" អឺ...." Taehyungរាងស្ទាក់ស្ទេីរព្រោះលេីកមុនប៉ារបស់ខ្លួនស្តីអោយម្តងហេីយ"ឡេីងមកស្ងាត់បែបនេះមិនល្អទេ " DongSu
"ចឹងក៏បាន " Taehyungដេីរឡេីងឡានទៅរួចធ្វេីដំណេីរទៅផ្ទះរបស់Taehyung
ប្រហែល15នាទីក្រោយក៏បានមកដល់ផ្ទះ បន្ទាប់ពីនិយាយលា DongSu រួចហេីយក៏ដេីរចូលទៅក្នុងផ្ទះ ឃេីញផ្ទះនៅបេីកភ្លេីងនៅឡេីយ
![](https://img.wattpad.com/cover/357903809-288-k156355.jpg)
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........