បន្ទាប់ពីញុំាអាហាររួច JungGu ឯណេះវិញបានឡេីងទៅសម្រាក ព្រោះថ្ងៃនេះលោកយាយឃាត់មិនអោយទៅធ្វេីការ បេីមិនអញ្ចឹងគាត់នឹងខឹង ទេីបនាយយល់ព្រម លុះរាងល្ងាចបន្តិច នាយក៏ចុះមកដេីរស្រូបខ្យល់អាកាសនៅពីមុខផ្ទះបន្តិច
__________________________
ចង់ប្រាប់ថារបងផ្ទះនៅជនបទនេះគេធ្វេីតែត្រឹមចង្កេះប៉ុណ្ណោះ។
__________________________
JungGuដេីរចេញមោខាងក្រៅរបងផ្ទះពិនិត្យមេីលខាងមុខផ្ទះបន្តិច ព្រោះមានអារម្មណ័ថាស្មៅដុះច្រេីនណាស់ គេប្រុងនឹងដេីរចូលទៅក្នុងផ្ទះវិញដេីម្បីយកប្រដាប់កាត់ស្មៅក៏ឃេីញឡានដឹកទំនិញធំមួយបរយ៉ាងលឿន ឯJungGuងាកមកម្ខាងទៀតឃេីញប្រុសម្នាក់ឈរបែរខ្នងទាំងមិនដឹងថាឡាននោះកំពុងសម្តៅទៅខ្លួន« លោកឡានមកហេីយ ប្រយ័ត្ន » JungGuប្រឹងស្រែកប្រាប់តែគេហាក់មិនឮសោះ រហូតដល់ឡាននោះជិតមកដល់គេក៏សម្រេចចត្តរត់ទៅទាញដៃប្រុសម្នាក់នោះមកម្ខាង ឯឡាននោះក៏ហួសទៅបុកនឹងដេីមឈេីនៅជិតនោះ
« លោកកេីតអីទេ? ហាហ? លោក? » JungGuងេីបអង្គុយរួចសួរទៅប្រុសម្នាក់នោះ ស្រាប់តែប្រុសម្នាក់នោះងាកមកធ្វេីអោយគេភ្ញាក់ផ្អេីលយ៉ាងខ្លាំង សូម្បីតែពិភពលោកហាក់ឈប់វិលនៅពេលនេះដែរ ឯបុរសម្នាក់នោះដែរជាJungkookក៏គេគាំងមិនស្ទេីរ
« ម៉េច? ម៉េចក៏អាចទៅរួច? » Jungkookនិយាយទាំងមិនជឿនឹងភ្នែកថាមានមនុស្សមុខមាត់ដូចបេះដាក់នឹងនាយបែបនេះ
ស្របពេលគ្នានោះដែរ អ្នកភូមិនាំគ្នាមកមេីលព្រោងព្រាត ព្រមទាំងលោកយាយរបស់JungGuផងដែរគាត់ឃេីញ ដល់ឃេីញចៅកំពុងអង្គុយនៅលេីដីគាត់ស្មានតែមានរឿងអីក៏រហ័សរត់មករកចៅយ៉ាងលឿន
« JungGuមានកេីតអីទេចៅ? ហេីយមានរឿងអី? » លោកយាយចាប់បង្វែរមុខចៅឆ្វេងស្តាំងព្រោះខ្លាចមានកេីតអ្វី ដោយមិនបានចាប់អារម្មណ៍ទៅបុរសម្នាក់ទៀតឡេីយ
« ខ្ញុំ....ខ្ញុំអត់អីទេលោកយាយ » JungGuឆ្លេីយទាំងមេីលទៅJungkookមិនដាក់
« ចុះអ្នកកម្លោះនេ..... » លោកយាយងាកមកសួរJungkookតែក៏ត្រូវគាំងម្នាក់ទៀត
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........