MORNING
ព្រឹកព្រលឹមស្រាងៗ ខ្យល់ត្រជាក់បក់រវិចៗ បណ្តាលអោយមនុស្ស សត្វគ្រប់រូបរងាញ័រញាក់។ដូចជាកំលោះតូចម្នាក់នេះអញ្ចឹង អាកាសធាតុរងា បូករួមជាមួយម៉ាសុីនត្រជាក់ទៀតធ្វេីអោយរងាលេីសដេីម ប៉ុន្តែមិនថ្វីឡេីយ ព្រោះមានភួយសាច់ដ៏ក្រាស់ហេីយកក់ក្តៅមកដណ្តប់ជិតកាយតែម្តង ហេីយភួយសាច់ម្នាក់នោះគ្មាននរណាក្រៅពីលោករដ្ឋមន្ត្រីវ័យក្មេងនោះឡេីយ។ មែនហេីយមិនមែនទេីបតែគេងអោប ដេីម្បីអោយមានភាពកក់ក្តៅនាពេលព្រឹកនេះឡេីយ គឺតាំងពីយប់មកម្លេះ។ ទាំងពីរអ្នកហាក់មានភាពកក់ក្តៅរាងខ្លួនបណ្តាលអោយគេងមិនចង់ក្រោកសោះ ប៉ុន្តែនាយក្រាស់ក៏ភ្ញាក់តាមទម្លាប់របស់នាយមិនដែលខាន
« អ្ហឹម!!! » Jungkookដកដៃចេញពីចង្កេះអង្រ្គង លេីកដៃពត់ពែនខ្លួនបន្តិច មិនហ៊ានរំខានដល់កូនខ្លាដែលគេងអោបចង្កេះបាវខ្សាច់ ខ្ទប់ក្នុងទ្រូងដ៏កក់ក្តៅរបស់នាយឡេីយ
« លក់ស្រួលដល់ហេីយក្មេងនេះ » នាយយកដៃទ្រក្បាលគេងចំហៀងសម្លឹងមេីលក្មេងដែលគេងក្នុងប្រអប់ទ្រូងនាយមិនដាក់។ នាយលេីកដៃទៅអង្អែលកន្លែងបង់តូចមួយនៅលេីថ្ងាសរបស់នាយតូចតិចៗ បង្អូសមកដល់ថ្ពាល់ក្រពុំ ដែលសល់ស្លាកស្នាមព្រាលប៉ុណ្ណោះ
« គេងបន្តចុះ!! ជុបប » នាយសង្ហារអោនទៅថេីបថ្ងាស់សខ្ចីបន្តិច ខំប្រឹងដកខ្លួនថ្នមៗកុំអោយរំខានដល់នាយតូច។ រួចក៏ចូលទៅលុបមុខដុះធ្មេញបន្តិច ដេីម្បីទៅហាត់ប្រាណនៅពេលព្រឹក
នាយមិនរត់នៅទីធ្លាភូមិគ្រឹះទេថ្ងៃនេះ គឺឡេីងទៅហាត់ប្រាណនៅជាន់លេីបង្អស់នៃភូមិគ្រឹះ ព្រោះមានរៀបចំរបស់ហាត់ប្រាណគ្រប់ប្រភេទ ប្រៀបដូចជា GYM ទៅហេីយ
សហរដ្ឋអាមេរិក
« ទំនិញរៀបចំបានល្អទេ? »Wusonបន្លឺឡេីងសូរទៅជំនិតផ្ទាល់ខ្លួនរបស់នាយ ព្រោះនាយបានបញ្ជាអោយរៀបចំទំនិញខុសច្បាប់ដោយធ្វេីដំណេីរតាមផ្លូវទឹក
« រៀបរយល្អណាស់ចៅហ្វាយ » JackSon
« អ្ហឹមល្អ!! ចុះរឿងអាJungkook? »
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........