តុក តុក
សម្លេងគោះទ្វានៅមុខបន្ទប់Jungkookបន្លឺឡេីងដោយដៃតូចគោះ ព្រោះនាយក្រាស់ប្រាប់ថារៀបចំខ្លួនរួចរាល់អោយមកបន្ទប់នាយ
ក្រាកកក
Jungkookដេីរមកបេីកទ្វា ទេីបនាយតូចរហ័សសួរ«បងប្រុសឯណា របស់ផ្ញេីរ»បន្ទាប់ពីចំណាយពេលងូតទឹក ផ្លាស់សម្លៀកបំពាក់រួចរាល់
«ចូលមកនៅលេីគ្រែ»Jungkookបែរទៅម្ខាងទេីបនាយតូចរហ័សរត់ចូលវឹង ធ្វេីអោយនាយក្រវីក្បាលហួសចិត្តនឹងក្មេងម្នាក់នេះ ហេីយបិទទ្វាដេីរទៅតាម
«Wowទាំងអស់មែនទេ? » នាយតូចស្រែកទាំងភ្ញាក់ផ្អេីល ព្រោះសុតតែប្រអប់ នឹងថង់សម្លៀកបំពាក់ជាច្រេីន
«អ្ហឹមមម»
«អរគុណ....ហិហិ»នាយតូចងាកមកញញឹមស្ញេញដាក់នាយ រួចរត់ទៅបេីករបស់ទាំងអស់នោះមេីល សុតតែខោអាវ ស្បែកជេីង ម៉ាកល្បីទាំងអស់ ឯTaehyungវិញមេីលបណ្តេីរញញឹមបណ្តេីរ
«ឈប់មេីលទៅ គ្មានអីក្រៅពីសម្លៀកបំពាក់ទេ »Jungkook
«ចឹងខ្ញុំទៅបន្ទប់វិញហេីយ»Taehyungប្រុងយករបស់កាន់នឹងដៃតែកាន់មិនអស់ទេ ទេីបនាយក្រាស់ឃាត់
«មិនបាច់ទេ ចាំយេីងអោយគេយកទៅអោយនៅបន្ទប់»
«ចឹងខ្ញុំទៅហេីយ»
«ឈប់យេីងមានរបស់អោយ»
«មានអ្វីទៀតមែនទេ? បេីខោអាវចាំខ្ញុំបេីកនៅក្នុងបន្ទប់ក៏បាន»
«បិទភ្នែកទៅ»Jungkookក៏បោះជំហ៊ានមកជិតនាយតូច
«??? »គេមេីលមុខនាយទាំងឆ្ងល់តែក៏ព្រមបិទភ្នែកតាម
Jungkookដកប្រអប់ពណ៍ទឹកប៊ិចធំល្មមមួយចេញពីថតតុនៅក្បែរនោះ រួចបេីកឡេីង ឃេីញថាជាខ្សែរដៃពណ៍ប្រាក់សុទ្ធ មានបន្តោងជារូបមេអំបៅធ្វេីពីត្បូងCristalសុទ្ធ
នាយដេីរទៅពីក្រោយនាយតូច រួចបំពាក់វាទៅលេី កដៃសខ្ចីមួយនោះ មេីលចុះសាកសមឥតទាស់Taehyungបេីកភ្នែកឡេីង រួចលេីកដៃទៅកាន់វាលេីកឡេីងបន្តិចដេីម្បីមេីល ឃេីញថាចាំងភ្នែកតែម្តង
«ស្អាតណាស់»នាយតូចក៏ធ្លោយមាត់សសេីរចេញមក ធ្វេីអោយនាយក្រាស់ដឹងក្នុងចិត្តថានាយរេីសត្រូវរបស់ដែលគេចូលចិត្ត
YOU ARE READING
YOUR LOVE [ END ]
RomansaJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........