PART 42 : ឌឺអ្នកខ្លះ

3.5K 155 1
                                        

អាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ក៏បានបញ្ចប់​ ​ទេីបYuRiត្រឡប់ទៅវិញដោយមានតៃកុងឡានគ្រួសារចនជូនទៅ​ ។

លោកចននិងJungkookពេលនេះកំពុងអង្គុយទល់មុខគ្នានៅក្នុងបន្ទប់ដាក់សៀវភៅរបស់លោកចន​ រកនឹងវិធីដោះស្រាយបញ្ហារឿងរបស់JungGu

« ធ្វេីយ៉ាងម៉េចទៅប៉ា? បេីសិនអាWusonវាដឹង​ វានឹងមិនព្រមទេ​ »Jungkookនិយាយទាំងរកនឹងវិធីមិនចង់ចេញព្រោះមិនដឹងថាធ្វេីបែបណា​ បេីអោយពួកគេបែកគ្នាដូចជាបំបាក់ស្នេហាមនុស្សពីរនាក់អញ្ចឹង​ តែបេីសិនអោយពួកគេនៅជាមួយគ្រួសារខាងស្រីច្បាស់ជាមិនព្រម

« ប៉ាក៏មិនដឹងដែរ......តែកូនគិតមេីលថាហេតុអ្វីបានជានាងមកធ្វេីការនៅកូរ៉េទាំងដែរប៉ារបស់នាងក៏ជាអ្នកមានម្នាក់ដែរ​ » លោកចនក៏បារម្ភពីកូនមុនស្ទេីរដែរ

« មែនហេីយ...ច្បាស់ជាមានរឿងនៅពីក្រោយមិនខាន​ » Jungkook

SKIP
ងាកមកមេីលខាងប៉ែកអាមេរិកម្តង​ ពេលនេះដំណឹងដែរJungkookលាលែងពីតំណែងជារដ្ឋមន្ត្រី​ ហេីយមានបងប្អូនភ្លោះនោះក៏បានដឹងដល់WuSon

« គិតយ៉ាងម៉េចដែរចៅហ្វាយ? » JackSunបន្លឺឡេីងពេលដែរចៅហ្វាយរបស់នាយបានដឹងព័ត៍មាននេះ

« យេីងមិនដឹងគួរធ្វេីយ៉ាងម៉េចទេ!! វាក៏មិនដែរមករករឿងយេីង​ មានតែយេីងដែរទៅរករឿងវា​ យេីងមិនយល់លោកប៉ាទេថាហេតុអីក៏គាត់អោយយេីងតាមឈ្នានីសគ្រួសារនោះបែបនេះ​ ?? » WuSonគិតចុះគិតឡេីងរឹតតែមិនយល់​ បេីថារឿងជំនួញវាមានឡេីងមានចុះ​ ផ្ចាញ់ផ្ចាល់គ្នា​ជារឿងធម្មតា​ តែនេះប៉ារបស់គេតែងតែអោយគេទៅធ្វេីបាបនេះធ្វេីបាបនោះគេរហូត

« អាចថាមានរឿងនៅពីក្រោយរឿងនេះទេដឹង? » JackSun

« យេីងក៏គិតដូចឯងដែរ​...​ » WuSon

« ចៅហ្វាយសាកសួរលោកម្ចាស់ទៅមេីល? » JackSun

« បេីសួរគាត់ត្រង់ៗគាត់ប្រាកដជាមិនឆ្លេីយទេ​....តែណ្ហេីយរឿងនេះចាំគិតពេលក្រោយ​ ចុះYuRiនោះយ៉ាងម៉េចហេីយ? » WuSon

« អ្នកនាងមិនបានកេីតអ្វីទេ​...ពេលនេះអ្នកនាងធ្វេីការនៅ...អឺ...ក្រុមហ៊ុនJeon Jungkook » JackSun

YOUR LOVE​ [ END ]Where stories live. Discover now