មកដល់ផ្ទះភ្លាម Jungkookក៏បានឃេីញប៉ាម៉ាក់របស់គេអង្គុយនៅសាឡុងទៅហេីយ ដោយTaehyungកំពុងដេីរកៀកកិតស្នឹទ្ធស្នាលជាមួយនាយក្រាស់នោះ រហ័សដកខ្លួនទៅម្ខាងដោយឈរជិតAlexវិញ បណ្តាលអោយលោកJeonក្នាញ់នឹងចរឹកគេណាស់ ណាមួយខានជួបយូរដែរហេីយ
« គេជានរណាម៉ាក់មិនដែរឃេីញសោះ? » លោកស្រីJeonសួរឡេីងបន្ទាប់ពីJungkookដាក់ខ្លួនអង្គុយពីមុខគាត់
« ជាមនុស្សដែរខ្ញុំស្រឡាញ់ » ពាក្យសម្តីរបស់Jungkookនេះធ្វេីអោយគ្រប់គ្នាភ្ញាក់ផ្អេីលមិនស្ទេីរឡេីយ រូមទាំងនាយតូចផងដែរ គឺនឹកស្មានមិនដល់តែម្តង
« កូ...កូនថាម៉េច? តែគេជាប្រុសណា » លោកស្រីJeonមិនច្រលោតតែក្នុងចិត្តគាត់ឆ្ងល់មិនស្ទេីរឡេីយ
« គេជាអ្វីមិនសំខាន់ សំខាន់ខ្ញុំស្រឡាញ់គេ ទោះជាគេមិនស្រឡាញ់ខ្ញុំវិញក៏ដោយ» Jungkookគេនិយាយបែបនេះព្រោះTaehyungមិនទាន់ប្រាកដចិត្តថាស្រឡាញ់នាយវិញឡេីយ តែមេីលតាមកាយវិការទៅយេីងដឹងបាត់ទៅហេីយ
« Malynaជាមនុស្សស្រីស្អាត ឆ្លាត ពូកែ ឫក៏កូនយកអ្នកផ្សេងទៀតក៏បាន តែម៉េចបានជាក្មេងប្រុសទៅវិញ » អ្នកស្រីJeon
« ម៉ាក់ដឹងទេ Malynaជាមនុស្សស្រីដំបូងបំផុតដែរខ្ញុំស្រឡាញ់ ហេីយខ្លាំងទៀតផង » Jungkookគ្រាន់តែចង់និយាយអោយម៉ាក់គេដឹងប៉ុណ្ណោះ តែTaehyungឈរស្តាប់នោះដូចជាចង់យំទៅវិញ
« ចុះហេតុអីកូនមិនបន្តស្រឡាញ់នាងទៀតទៅ? »
« មនុស្សស្រីដែរចង់បានតែលុយ ស្រឡាញ់តែសម្រស់សង្ហារ ឆេីតឆាយ នេះហេហ? ដែរម៉ាក់ចង់អោយខ្ញុំស្រឡាញ់ » Jungkook
« ចុះក្មេងនេះ គេមិនមែនមេីលតែឃេីញកូនជាអ្នកមានទេហេហ? » អ្នកស្រីJeon
« ទេ គេមិនដែរសុំអ្វីពីខ្ញុំឡេីយ សូម្បីតែសម្រស់ គេបានស្គាល់ខ្ញុំតាំងពីខ្ញុំនៅធាត់ត្រូវអនកដទៃមេីលងាយមកម្លេះ ហេីយអ្វីដែរសំខាន់គេជាមនុស្សដែរធ្វេីអោយខ្ញុំរស់ដល់សព្វថ្ងៃដែរ » Jungkook
« នេះ...ម៉ាក់...ម៉ាក់ »អ្នកស្រីចននិយាយមិនចេញ សម្លឹងមេីលទៅTaehyungដែរអោនមុខចុះនោះមិនដាក់ មិនមែនគាត់ស្អប់ ប៉ុន្តែគាត់ទទួលយកមិនបាន

YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........