ពេលវេលាចេះតែទៅមុខ មិនអាចវិលបកក្រោយឡេីយ ហេីយថ្ងៃនេះJungkookនិងTaehyungក៏ត្រូវចេញដំណេីរទៅកាន់ ខេត្តDaeGuដេីម្បីទៅមណ្ឌលកុមារកំព្រានោះអី ដូច្នេះពួកគេត្រូវងេីបពីរព្រលឹមដេីម្បីចេញដំណេីរ ដោយមានឡានខ្មៅអមសងខាងចំនួន4គ្រឿងដេីម្បីការពារសុវត្ថិភាព។ យេីងងាកមកមេីលក្នុងឡានឯណេះវិញ
ដោយសារតែងេីបពីព្រឹក ធ្វេីអោយTaehyungគេងមិនឆ្អែតក៏មកគេងលង់លក់នៅលេីភ្លៅរបស់នាយក្រាស់ ផ្តេកក្បាលនឹងទ្រូងទូលាយមិនខ្វល់អ្វីឡេីយ ឯនាយក្រាស់ក៏បានដូចចិត្ត នៅអោប អង្អែលក្បាលអោយគេគេងលក់ស្រួល
« ក្រុមហ៊ុនយ៉ាងម៉េចហេីយ » Jungkookបន្លឺឡេីងសួរទៅAlexតិចៗអាចស្តាប់គ្នាបាន
« រួចរាល់គ្រប់យ៉ាងបាទ ចៅហ្វាយអាចបេីកសម្ភោធថ្ងៃណាក៏បាន »Alex
« ល្អ ពេលត្រឡប់មកវិញរៀបចំទៅ » Jungkook
« បាទ យល់ហេីយ »
« អាWuSonវាមានធ្វេីអ្វីទៀតទេ? » Jungkook
« អត់ទេបាទ លេីកនេះដូចជាស្ងាត់ជាងរាល់ដង តាំងពីថ្ងៃដែរយេីងវាយបកវាវិញ » Alex
« កុំប្រហែស អាម្នាក់នេះវាពិសពុលណាស់ វាឈ្លាតឳកាសពេលណាក៏បាន » Jungkook
« បាទ យល់ហេីយ » Alex
« អ្ហឹមមម! » Taehyungឮសម្លេងរងូវៗក៏រេីឡេីងតិចៗ
« ជុជុជុ គេងទៅៗ » Jungkookជញ្ជក់មាត់តិចៗ រួចអង្អែលក្បាលគេថ្នមៗអោយគេងលក់ស្រួលវិញ
JEON HOUSE
ទិដ្ឋភាពបង្ហាញអោយយេីងឃេីញថាអ្នកស្រីចន គាត់អង្គុយមេីលរូបថតអ្វីមិនដឹង ទាំងភ្លឹកភ្លាំងមិនដឹងគិតដល់ណា« អូនកំពុងមេីលអីនឹង? » លោកJeonដេីរមកអង្គុយជិតប្រពន្ធរួចក៏សួរឡេីង
« បងជិតដល់ថ្ងៃខួបកំណេីតJungkookហេីយ អូន..អូនពិតជានឹកគេខ្លាំងណាស់ » អ្នកស្រីJeonនិយាយបានបន្តិចក៏ស្រាប់តែយំហ៊ូរ ទេីបលោកJeonទាញគាត់មកអោប
« បងក៏នឹកដូចគ្នា បងព្យាយាមតាមរកគេអស់ម្ភៃបួនឆ្នាំហេីយ តែគ្មានតម្រុយសូម្បីបន្តិច » លោកJeon
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........