ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ ពេលវេលាដល់ស្រស់ត្រកាលនាពេលព្រលឹម ព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រជះត្រចង់ បង្ហាញអោយមានពន្លឺពណ៍មាសគួរអោយចង់គយគន់
បេីក្រលែកមកមេីលប្រុសសង្ហារJeonJungkookរបស់យេីងវិញក៏ទៅធ្វេីការនៅក្រុមហ៊ុនតាមធម្មតា ដោយមានJungGuទៅជាមួយផងដែរ បេីនៅផ្ទះទំនេរដដែលនាយសុខចិត្តទៅអង្គុយគូររូបនៅofficeរបស់Jungkookទៅល្អជាង ចំណែកឯTaehyung នាយក្រាស់ទុកអោយគេសម្រាកនៅភូមិគ្រឹះ ព្រោះមេីលទៅដូចជាគេងលក់ស្រួលណាស់
« មេីលទៅផ្ចិតផ្ចង់ណាស់លោកJG WHISTER » Jungkookឃេីញប្អូនប្រុសដូចជាដាក់អារម្មណ៍ពេក ក៏និយាយឈ្មោះក្រៅរបស់ជាងគំនូរដៃឯកដែរមិនមានអ្នកណាដឹង
« ហាហ??ម៉េ...ម៉េចក៏បងដឹង? » JungGuភ្ញាក់ផ្អេីលមិនស្ទេីរព្រោះនាយខំលាក់ជាយូរមកហេីយ
« ហឹសៗ..បងមេីលតែមួយភ្លេតក៏ដឹងទៅហេីយ...នេះបេីបងមិននិយាយឯងមិនគិតប្រាប់ទេមែនទេ?? » Jungkookសេីចនឹងទឹកមុខប្អូនប្រុសពេលឃេីញទឹកមុខគេបែបនេះ
« មិនមែនទេ...តែមិនទាន់ដល់ពេល » JungGu
« តែអីឡូវដល់ពេលហេីយ..រឿងនេះលោកប៉ាអ្នកម៉ាក់ដឹងអស់ហេីយ » Jungkook
« awww ខ្ញុំខំលាក់យូរហេីយ » JungGu
« លោកប៉ាក៏រៀបចំតាំងពិពណ៍និងដេញថ្លៃគំនូររបស់ឯងនៅអាទិត្យក្រោយហេីយ ចំណែកគំនូរក៏យកមកពីផ្ទះលោកយាយអស់ដែរ » Jungkookបានពិភាក្សាជាមួយលោកចនផងដែរ ព្រោះអាចនឹងអោយJungGuកាន់តែមានមុខក្នុងសង្គមខ្លះ
« នេះមិនគិតសួរខ្ញុំខ្លះទេហេហ?? » jungGu និយាយទាំងមុខជូរ
« មិនដឹងទេ សំខាន់ប៉ារៀបចំរួចហេីយ ត្រៀមខ្លួនអោយហេីយទៅ » Jungkook
« នេះខ្ញុំគិតខុសឬត្រូវ ដែរមកនៅជាមួយប៉ាម៉ាក់ » jungGu
« មិនបាច់តានតឹងទេ បន្តិចទៀតក៏ទម្លាប់ហេីយ » JungKook
តុក តុក
សម្លេងគោះទ្វាបានបន្លឺឡេីងផ្តាច់ការសន្ទនារបស់ពួកគេ« ចូលមក » Jungkook
« បងJungkook » Malynaដេីរចូលមកជាមួយរ៉ូបសុិចសុីបញ្ចេញគល់ទ្រូង ហេីយត្រឹមភ្លៅសខ្ចី
YOU ARE READING
YOUR LOVE [ END ]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីជាមួយនឹងភាព ក្លាហាន សង្ហារ អង់អាច អំណាច..........