PART 21 : ចងចាំឡេីងវិញ

2.2K 113 0
                                    

« ក្តីសុខដល់ហេីយណ៎​ » សម្លេងបង្កប់ដោយពិសបានបន្លឺឡេីងនៅក្រោយខ្នងនាយតូច។ Taehyungក៏ងេីបមុខឡេីងមេីលតាមកញ្ចក់ក៏ឃេីញថាជាប្អូនស្រីចុងរបស់គេ ហេីយក៏ចាំច្បាស់ថាជាអ្នកដែលតែងតែចាក់ចុចលោកប៉ានិងវាយដុំខ្លួនរហូតមក
« និយាយជាមួយខ្ញុំមែនទេ? » Taehyungក៏ធ្វេីជាសួរទៅនាង​ ព្រោះខ្លួនមិនចង់យាយអ្វីជាមួយនាងឡេីយ​
« នៅក្នុងនេះមានតែយេីងពីរនាក់​ ឯងគិតថាយេីងនិយាយជាមួយជញ្ជាំងហេហ? » SuRiរាងខឹងបន្តិច​ ក៏ស្រែកស្តីអោយម៉ាត់ៗ​ តាមចរឹកឆេវឆាវរបស់នាង
« យេីងធ្លាប់ស្គាល់គ្នាដែរមែនទេ? » Taehyungធ្វេីជាមិនដឹង​ ទាំងទឹកមុខពេលនេះគឺមិនអោយចាញ់នាងឡេីយ​ សម្លក់មិនដាក់
« ហឹសស​ ធ្វេីជាមិនស្គាល់យេីងហេហ? KimTaehyung លលាដ៍ក្បាលឯងភ្លេចថាយេីងជានរណាហេីយហេហ? » SuRiដេីរទៅជិតរាងតូច​ ប្រុងនឹងលេីកដៃទៅរុញក្បាលគេហេីយ​ តែគេចាប់ដៃនាងក្រវាសចេញភ្លាម
« ខ្ញុំចាំមិនភ្លេចទេ​ កូនស្រីនាងម៉ែចុងកញ្ច្រោងនោះ​ ហេីយកុំមកប្រេីដៃជេីងជាមួយយេីង​ »​ សូមប្រាប់ចុះថាពេលនេះគេមិនបានរស់នៅជាមួយទៀតឡេីយ​ ដូច្នេះគ្មានអ្វីដែរគេត្រូវខ្លាចទេ
« ឯងចង់ធ្វេីស្អីយេីង? »
Taehyungមិនមាត់តែបោះជំហានដេីរទៅជិតនាងរហូតដល់ខ្នងនាងទល់ជញ្ជាំង
« ខ្ញុំអាចធ្វេីអ្វីដែរនាងស្មានមិនដល់​ » Taehyungញញឹមទាំងកំណាចទេីបបែរខ្លួនដេីរចេញ​ ប៉ុន្តែមនុស្សដូចស្រីល្អSuRiនេះមិនដែលចាញ់ឯណា​ ក៏ចាប់បោចសក់នាយតូចពីក្រោយ
​« លែងយេីងភ្លាម​ SuRi » Taehyungប្រឹងចាប់ដៃនាងចេញពីក្បាលរបស់ខ្លួន
« មិនខ្លាំងទៀតទៅ​....ផាច់....ព្រូសស​ » SuRiទះរាងតូចមួយកំភ្លៀងរួចរុញTaehyung
     ដឹប
ដោយសារតែតាំងជំហរមិនទាន់Taehyungក៏ដួលទៅតាមការរុញរបស់នាង​ ហេីយក៏បុកក្បាលនឹងឡាបូលាងដៃ​ ឈាមក្រហមឆ្អិនឆ្អៅក៏ហូរចេញមក​ ទេីបគេលេីកដៃទៅស្ទាប
« ឈាម? ...» Taehyung
​    ផាច់ៗៗ
SuRiស្រាប់តែឡេីងទៅអង្គុយពីលេីនាយតូច​ រួចទះ2_3កំភ្លៀងក៏ឃេីញថាTaehyungសន្លប់បាត់ទៅហេីយ
« ថ្ងៃក្រោយកុំចង់ឈ្លេីយជាមួយយេីង​ » SuRiទាញកាបូបពីលេីឡាបូរួចស្ពាយចេញទៅបាត់​ ទុកអោយTaehyungនៅដេកស្កាបនឹងការ៉ូ​ ឈាមក៏ហូរមិនដាច់

« ម៉េចក៏យូរម្លេះ? » Alexគិតក្នុងចិត្តសម្លឹងមេីលទៅទ្វាបន្ទប់ទឹកមិនដាក់
កាន់តែយូរទៅៗ​ ទេីបAlexទុករបស់ដែលនាយតូចទិញនៅលេីបង់ដែលកន្លែងអង្គុយនោះរួចក៏ដេីរចូលទៅ
​     ក្រាកក
« Taehyung?! » អ្វីដែលគេឃេីញមុនគេសឹងតែស្លុតចិត្តទៅហេីយ​ រាងកាយដេកនឹងការ៉ូ​ ផ្ទៃមុខសុតតែស្នាមម្រាមដៃ​ ចំណែកក្បាលក៏ហូរឈាម​ ទេីបនាយរហ័សលេីកបីរួចចុះទៅឡានយ៉ាងលឿន
« Taehyungកុំកេីតអីអោយសោះ​? » Alexប្រញាប់ដាក់នាយតូចលេីឡាន​ រួចបេីកចេញទៅយ៉ាងលឿន​ ប្រហែល15នាទីក៏មកដល់មន្ទីរSEOUL
     #Jungkook
Jungkookចេះតែមានអារម្មណ៍មិនល្អ​ សមាធិចេះតែដាច់រហូត​ មិនដឹងជាកេីតអ្វី​ ទេីបគេដាក់ឯកសារចុះ​ ផ្អែកក្បាលនឹងកៅអីបិទភ្នែកសំងំបន្តិច
​    រីងរីង
Jungkookបេីកភ្នែកឡេីង​ ឃេីញទូរស័ព្ទរោទ៍ជាលេខរបស់Alexទេីបនាយទទួល
« Halo »
« ចៅហ្វាយ Taehyungមានរឿងហេីយ? »
« ហាស? គេកេីតអី? » អារម្មណ៍ដែលហត់នឿយអំបាញ់មិញត្រូវរសាត់អស់​ ជំនួសមកវិញជាមួយអារម្មណ៍មិននឹងនរ
« ខ្ញុំអត់ដឹងទេ​ ចៅហ្វាយតែអីឡូវចៅហ្វាយមកមន្ទីរពេទ្យសិនមក​ » Jungkookឮហេីយរហ័សរត់ចុះទៅខាងក្រោមយ៉ាងលឿន​ ពេលនេះនាយមិនខ្វល់ថាមានអង្គរក្សអ្វីឫអត់ទេ​ គឺគេពិតជាបារម្ភពីTaehyungភ្លាម​ ចំណែកកងអង្គរក្សបានត្រឹមប្រញាប់យកឡានមកជិះតាមកកិតនឹងឯង
20នាទីក្រោយនាយក៏បានមកដល់​ ឃេីញAlexកំពុងអង្គុយលេីកៅអីទំាងក្តោបក្បាល
« ចៅហ្វាយ! » Alexងេីបឈរអោនគោរពទាំងដឹងកំហុសរបស់ខ្លួន
« មានរឿងអី? Taehyungគេកេីតអី? »
« ខ្ញុំអត់ដឹងទេប៉ុន្តែពេលគេចូលបន្ទប់ទឹក​ យូរខ្ញុំក៏ទៅតាម​ ទៅដល់ខ្ញុំឃេីញមុខមាត់មានសុតតែស្នាមម្រាមដៃ​ ក្បាលក៏ហូរឈាម​ ខ្ញុំសុំទោសចៅហ្វាយ​ ខ្ញុំការពារអ្នកប្រុសមិនបានល្អ​ » នេះជាលេីកទី1ហេីយដែលAlexបង្កេីតកំហុសឡេីងមក​តាំងតែពីគេមកបម្រេីនាយក្រាស់
Alexក៏លុតជង្គង់ដល់ឥដ្ឋ​ អោនក្បាលចុះនៅពីមុខចៅហ្វាយ
« ហ្វូ~ » Jungkookសម្លឹងមេីលទៅគេទាំងមុខមាំ​ ដកដង្ហេីមបន្ធូរអារម្មណ៍ខឹងចេញអោយអស់
« បានហេីយ​ ទៅសេីបមេីលទៅថាមានរឿងអីកេីតឡេីង​ ល្ងាចឡេីងពេលយេីងត្រឡប់ទៅភូមិគ្រឹះបេីមិនឃេីញអ្នកដែលធ្វេីបាបគេទេ​ ឯងជាអ្នករងជំនួសពួកវា​ » Jungkookបញ្ចេញកែវភ្នែកកំណាច​ ស​ម្លេងចេញមកដូចជាខ្លារខិន
« បាទ​ » Alexអោនក្បាលគោរពបន្តិច​ រួចដេីរចេញទៅយ៉ាងលឿន​។  មិនមែនតែចៅហ្វាយដែលចង់ដាក់ទោសទេ​ សូម្បីតែនាយក៏ដូចច្នោះដែល​ ចង់ដឹងថានរណាដែលធ្វេីបាបអ្នកប្រុសរបស់គេ
​Jungkookដាក់ខ្លួនអង្គុយលេីកៅអី​ រងចាំគ្រូពេទ្យចេញមកពីបន្ទប់​ ព្រោះចាំអោយគេធ្វេីកិច្ចការរួចរាល់សិនសឹមចូលទៅ
​    ក្រាកក
គ្រូពេទ្យពីរនាក់បេីកទ្វាចេញមក​ ពួកនាងភ្ញាក់ផ្អេីលជាខ្លាំង​ ព្រោះនាយករដ្ឋមន្ត្រីវ័យក្មេងម្នាក់នេះកំពុងងេីបឈរពីមុខរបស់ពួកនាង
« អូស! សូមគោរពលោករដ្ឋមន្ត្រី​ » ពួកនាងបន្លឺឡេីងហេីយអោនក្បាលព្រមគ្នា
«​ គេយ៉ាងម៉េចហេីយ? » Jungkookមិនបានខ្វល់ពីពួកនាង​ សួរទៅពីអ្នកខាងក្នុងវិញ
«​ ចា..ចាស​ គឺគេអស់អីហេីយគ្រាន់តែមានស្នាមនៅលេីផ្ទៃមុខហេីយបែក្បាលប៉ុណ្ណោះ​ » គ្រូពេទ្យក្រមុំម្នាក់បន្លឺឡេីងទាំងញញឹមបែបអៀនប្រៀន​ ទាំងដែលនាយម្លោះមិនដឹងអីផង
« អ្ហឹម​ » Jungkookក្រហឹមដេីមកបន្តិច​ រួចបេីកទ្វាចូលទៅ​ ទាំងស្រីក្រមុំទាំងពីរកំពុងតែតាមមេីល
« នាង​ គាត់សង្ហារណាស់​ »
     ខាងក្នុុង
នាយសង្ហារបិទទ្វាថ្នមៗ​ រួចទាញកៅអីមកដាក់ខ្លួនអង្គយជិតគ្រែពេទ្យ​ ដែលមាននាយតូចកំពុងគេងនោះ
​  បបូរមាត់បែកនៅគែមមាត់​ ថ្ពាល់ដែលសរលោងក៏មានស្នាមម្រាមដៃច្បាស់ៗ​ ក្បាលក៏មានរុំបង់​ សឹងតែធ្វេីអោយនាយក្រាស់ពេលនេះចងតែទៅសម្លាប់អ្នកដែលប៉ះពាល់គេភ្លាមៗទេ
« យេីងសុំទោស​ » នាយធ្លាប់និយាយហេីយថានាយនឹងការពារគេ​ តែមេីលពេលនេះចុះ​ គេធ្វេីមិនបានដូចសម្តីឡេីយ
« អ្ហឹម!! » Taehyungក្រហឹមដេីមក​ បេីកភ្នែកឡេីងទាំងឈឺក្បាល​ អ្វីដែលគេឃេីញមុនគេគឺអ្នកកម្លោះកំពុងអង្គុយមេីលមកខ្លួន​ ការចងចាំនៅក្នុង្សារទំនេីបមិញនេះក៏លោតឡេីង
« យ៉ាងម៉េចហេីយ? មានឈឺត្រង់ណាទេ? » Jungkookងេីបឈរឡេីង​ លេីកដៃទៅអង្អែលកន្លែងបង់រុំតិចៗ
« គឺ...គឺឈឺក្បាលតិចៗ​ »
« មុននេះមានរឿងអី? » សំណួរសួរឡេីងនាយតូចស្រាប់តែស្ងាត់
« មិនបាច់ឆ្លេីយទេ​ ម៉ោះទៅផ្ទះ...អឹប » Jungkookទាញភួយចេញ​ រួចលេីកបីនាយតូចឡេីង​ ទេីបគេរហ័សលេីកដៃអោបកនាយ
« បងប្រុស​ នេះនៅទីសាធារណះ​ បងប្រុសដាក់ខ្ញុំចុះទៅ​ » ដោយគិតថានាយជានាយករដ្ឋមន្ត្រីផងទេីបនាយតូចរហ័សប្រាប់គេ
« អត់​ »
« ហឺយយ » Taehyungបានត្រឹមខ្ទប់មុខនឹងដេីមទ្រូងនាយក្រាស់ទាំងខ្លាចគេឃេីញមុខ
នាយបានអោយអង្គរក្សទៅបង់ថ្លៃពេទ្យរួចហេីយ​ ទេីបដេីរទៅរកឡានតែម្តង
មកដល់ក្នុងឡាន​ ពេលនេះមិនដូចពេលមកទេ​ គឺមានឡានតាមការពារ4-5គ្រឿងឯណោះ
Taehyungចេះតែតាមមេីលមុខនាយរហូត​ តាំងពីពេលគេបីម្លេះតែJungkookមិនបានសួរ
« បងប្រុសខ្ញុំមកនៅជាមួយប៉ុន្មានថ្ងៃហេីយ? » Taehyungស្រាប់តែសួរសំណួរនេះឡេីង​ ធ្វេីអោយនាយក្រាស់អោនមកមេីលមនុស្សនៅអង្គុយលេីភ្លៅរបស់ខ្លួន
« ម៉េចក៏សួរបែបនេះ? » ដឹងត្រឹមថានាយអារម្មណ៍មិនល្អពេលឮគេសួរបែបនេះ
« អត់មានអីទេ​ » Taehyungរហ័សបែរមុខចេញទាំងគិតរឿងខ្លះៗ​ ទឹកមុខក៏សោកសៅចេញមក​
Jungkookចេះតែតាមមេីលរហូត​ តាំងពីងេីបមកវិញគេដូចជាប្លែកៗ
« បងប្រុសខ្ញុំសួរបន្តិចបានទេ? »
« សួរមក​ »
« បងជាប្រុសម្នាក់ដែររកលោតទឹកនោះមែនទេ​ »
« នេះ? នេះឯងមានការចងចាំវិញហេីយមែនទេ? » អ្វីដែលគេភ្ញាក់ផ្អេីលគឺនាយតូចបានចាំវិញ​ ។ ពិតណាស់​ គេមានការចងចាំវិញហេីយ​ ប៉ុន្តែអ្វីដែលថ្មីៗនេះគឺមិនរលុបទៅវិញឡេីយ​ (របៀបថាបច្ចប្បន្ន+អតីតកាល)​ ព្រោះតែបោកក្បាលនឹងថ្ម​ ហេីយគ្រូពេទ្យមិនបានដឹងថាគេធ្លាប់បាត់ការចងចាំ។ គេចេះតែតាមមេីលមុខនាយព្រោះគេដូចជាស្គាល់នាយពិតមែន
« ខ្ញុំ? ខ្ញុំបាត់ការចងចាំ?  »​ Taehyungបន្លឺឡេីងសួរទៅនាយវិញទាំងមិនយល់។ គេបាត់ការចងចាំ? ហេតុអ្វីគេមិនដឹងអ្វីសះដឹងត្រឹមថាឡានបុកហេីយក៏ជួបនឹងនាយក្រាស់ធម្មតាដូចគ្មានអ្វីសោះ
« មែនហេីយ​ » Jungkookមេីលមុខគេទាំងមិនយល់
« ខ្ញុំមិនដឹងអ្វីសោះ! »
« ឯងទៅនៅកន្លែងរបស់ឯងវិញទេ​ ពេលឯងមានការចងចាំវិញ​? » Jungkookស្រាប់តែទាញនាយតូចមកអោប​ បញ្ចេញសម្លេងស្រទន់ចេញមក
« ចុះបងប្រុសចង់អោយខ្ញុំទៅវិញដែរទេ? »
« អត់...អត់ទេ​ មិនអោយទៅជាដាច់ខាត​ »​ គ្រាន់តែនាយតូចសួរភ្លាម​ នាយឆ្លេីយទាំងរហ័សតែម្តង​ ពេលនេះគេយល់អារម្មណ៍ខ្លួនឯងច្បាស់ហេីយថាមិនអាចរស់នៅដោយគ្មានក្មេងម្នាក់នេះបានទេ​ ទោះជារយះពេលខ្លីតែគេវានឆក់យកបេះដូងដ៏រឹងមួយនេះបានបាត់ទៅហេីយ
« ខ្ញុំ...ខ្ញុំ​ » Taehyungគេមិនដឹងថាគូរឆ្លេីយបែបណាឡេីយ
« កុំអី....សូមកុំទៅណាអី​ » Jungkookទាញមុខនាយតូចអោយបែរចំ​ សម្លឹងកែវភ្នែកគ្នាទៅវិញមក
Taehyungសម្លឹងទៅក្នុងកែវភ្នែកមួយគូរនោះ​ ក្នុងកែវភ្នែកមួយគូរនោះវាបញ្ចេញពន្លឺហាក់អង្វរក​ ខ្លាចបាត់បង់តែម្តង
«​ ខ្ញុំមិនទៅណាក៏បាន​ »
« ឯងសន្យាមក?  ថានៅជាមួយហេីយយេីងរហូត​ » Jungkookលេីកកូនដៃឡេីង​ ធ្វេីអោយនាយតូចកាន់តែមិនយល់​ "នៅជាមួយនាយរហូត"
« សន្យាមក​ » នាយក្រាស់ក៏ឧទានឡេីងម្តងទៀត
« ក៏បាន​ » កាន់តែសម្លឹងមេីលមុខមាំនោះ​ គឺកាន់តែមិនដាច់ចិត្ត​ ហាក់មិនយល់ពីខ្លួនឯងរហូតដល់ព្រមទាល់តែបាន
Jungkookក័ទាញនាយតូចមកអោបម្តងទៀត​ ប្រៀបដូចជាដកបន្លាចេញពីទ្រូងអញ្ចឹង
« មែនហេីយបងប្រុសមិនទាន់ឆ្លេីយនឹងខ្ញុំទេថា.... »
« មែនហេីយយេីងគេម្នាក់នោះ​ » គេមិនចង់រំលឹករឿងអតីតកាលឡេីយ​ តែនាយតូចសួរហេីយក៏ត្រូវតែឆ្លេីយ
«​ Wow!!  ម៉េចក៏បងប្រុសអីឡូវសង្ហារម្លេះ​ » Taehyungនិយាយទៅកាន់នាយទាំងមិនគួរអោយជឿ​ កាលពីមុនមិ​នសដូចអីឡូវ​ រាងកាយធាត់លេីសគីឡូ​ ក៏ប្រែមកជាមាំទាំង​ មុខដែលធ្លាប់តែប៉ោង​ ក៏ប្រែមកជាទម្រង់ជាបុរសពេញលក្ខណះ​ សង្ហារឥតទាស់
« យេីងប្រែដល់ថ្នាក់នេះហេីយឯងនៅមេីលស្គាល់? »
« គ្រាន់តែស្រដៀង​ ហេីយអីឡូវក៏ដឹងហេីយ​ បុរសខូចចិត្តចង់សម្លាប់ខ្លួនដោយសារស្រីហាសហា​ » Taehyungបង្អាប់នាយក្រាស់ទាំងសេីចរលាក់លេីភ្លៅមាំ​ ធ្វេីអោយផ្ទៃមុខមាំបញ្ចេញស្នាមញញឹមមកតាម
« ឈប់បានហេីយ​ រឿងពីមុនទេ »
« ពីមុននិងអីឡូវក៏ដូចតែគ្នា​ បងប្រុសនៅសម្លាប់ខ្លួនដោយសារស្រីទៀតទេ​? »
« អត់ទេ​ សម្លាប់ខ្លួនដោយសារក្មេងប្រុសម្តង​ »
« អួយ​ បងនិយាយអីនឹង​ ព្រឺសម្បុរណាស់​ »
ពួកគេបន្តនិយាយគ្នាពីនេះពីនោះមិ​នដាក់​ រហូតដល់ភូមិគ្រឹះនាយសង្ហារបីគេឡេីងទៅបន្ទប់តែម្តង​ ក៏ដាក់អោយគេគេង​ ហេីយនៅចាំមេីលរហូតដល់លក់​ តែមានឯណា​ នាយបែរជាគេងលក់ទាំងអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ​ ហេីយផ្តេកក្បាលលេីពូកជិតនាយតូចដែរ
TO BE CONTINUE...
LOVE YOU READER🥰💙
HELP VOTE & Cmt PLEASE🤗
*ចន_ថេយ៍វ៉ុន

YOUR LOVE​ [ END ]Where stories live. Discover now